ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គភាពសម្ព័ន្ធ​មេត្រីភាព​ប្រគល់​អំណោយ​ផ្ទះ​បាយ​1​ខ្នង​និង​គ្រឿង​ឧបភោគបរិភោគ

12 ឆ្នាំ មុន

ខេត្ត​ព្រះវិហារ​ ៖ កាលពី​ព្រឹក​ថ្ងៃទី​២៥​ មីនា​ តំណាង​ក្រុម​ហ៊ុន​សិលាម៉ិច​ ខូអប់​ភើ​រេ​សិន​ ជាសម្ព័ន្ធ​មេត្រីភាព​ជាមួយ​កង​ទ័ពវរសេនា​តូច​ការពារ​ព្រំដែន​លេខ​៤០៥ ដែល​កំពុង​ឈរ​ជើង​ក្បែរ​ជើង​ភ្នំ​ដង​រែក​ ក្នុង​តំបន់អាន​សេះ​ រួម​ដំណើរ​ជាមួយ​តំណាង​អគ្គ​នាយក​ដ្ឋាន​ភ័ស្តុ​ភារ​ហិរញ្ញវត្ថុ​ នៃ​ក្រសួង​ការពារ​ជាតិ​ ប្រចាំ​ទិស​យោធ​​​ភូមិ​ភាគ​ទី​៤​ បាននាំ​

ខេត្ត​ព្រះវិហារ​ ៖ កាលពី​ព្រឹក​ថ្ងៃទី​២៥​ មីនា​ តំណាង​ក្រុម​ហ៊ុន​សិលាម៉ិច​ ខូអប់​ភើ​រេ​សិន​ ជាសម្ព័ន្ធ​មេត្រីភាព​ជាមួយ​កង​ទ័ពវរសេនា​តូច​ការពារ​ព្រំដែន​លេខ​៤០៥ ដែល​កំពុង​ឈរ​ជើង​ក្បែរ​ជើង​ភ្នំ​ដង​រែក​ ក្នុង​តំបន់អាន​សេះ​ រួម​ដំណើរ​ជាមួយ​តំណាង​អគ្គ​នាយក​ដ្ឋាន​ភ័ស្តុ​ភារ​ហិរញ្ញវត្ថុ​ នៃ​ក្រសួង​ការពារ​ជាតិ​ ប្រចាំ​ទិស​យោធ​​​ភូមិ​ភាគ​ទី​៤​ បាននាំ​អំណោយ​ទៅ​ប្រគល់​ជូន​អង្គភាព​វរ​ៈ៤០៥​​ រួម​មាន​តុ​ដែក​មូលចំនួន​១០​ កៅ​អី​ជ័រ​ចំនួន​១០០​ ស្ករ​ស​ចំនួន​២០០​គីឡូ​ក្រាម​ អង្ករ​៥៥០​គីឡូ​ក្រាម​ អំបិល​៣០០​គីឡូ​ក្រាម​ សម្ភារ​សម្រាប់​​ផ្ទះ​បាយ​មួយ​ចំនួនធំ​ និង​ប្រគល​់​ផ្ទះ​បាយ​មួយ​ខ្នង​ទំ​ហំ​៩​ម៉ែត្រ​គុណ​១២​ម៉ែត្រ​ សង់​អំពីឈើ​ ប្រក់​ស័ង្ក​សី​ក្រា​ល​បេ​តុង​ ដែល​ចំណាយ​ទឹក​ប្រាក់​សរុប​ចំនួន​២.៥០០​ដុល្លារ​អាមេរិក​ ទូរទស្ស​ន៍​ ឌី​ធីវី​មួយសម្រាប់ និង​សី​ុ​​ទែន​​​ទឹក​ចណុះ​២.០០០​លីត្រ​ចំនួន​២​ ។

លោក​ គង់​ ចាន់​ តំណាង​ក្រុម​ហ៊ុន​សិលា​ដា​ម៉ិច​ ខូ​អប់​ភើរេ​សិន​ ​​​បញ្ជាក​់ថា ការជួយ​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន​ជូន​វរៈ៤០៥​​ លើក​នេះ​ គឺ​ជាលើក​ទី​៦​ហើយ​ បន្ទាប់​ពី​បាន​ចង​សម្ព័ន្ធ​មេត្រីភាព​ជាមួយ​គ្នា​ ក្នុង​អំឡុង​ឆ្នាំ​២០១០​។ ​​
​លោក​វរ​សេ​នីយ៍​ទោ​ ជូន​ ចិត្រ​ មេបញ្ជា​​​ការវរ​សេនា​តូច​ការ​ពារ​​ព្រំដែន​លេខ​៤០៥​ ជំនួស​មុខ​ឱ្យ​នាយ​-​ពល​ទាហាន​ ក្នុង​វរៈបាន​ថ្លែង​អំណរ​​​គុណ​ ដល់​ក្រុម​ហ៊ុន​សិលា​ដាម៉ិច​ ដែល​ជាច្រើន​លើក​ណាស់​មកហើយ​ ​​បាន​ជួយ​ឧ​បត្ថម្ភ​ដល់​វរៈ​របស់​លោក​ ​​សម្រាប់​ជួយ​ទ្រទ្រង់​​​​ការខ្វះ​ខាត​របស់​កង​ទ័ព​ ​ ដែល​កំពុង​ឈរ​​ជើងការពារ​បូរណ​ភាព​ទឹក​ដី​ ។ លោក​ សុវណ្ណារ៉ា​ តំណាង​​​ក្រុម​ហ៊ុនសិលា​ដាមិុច​ ​​​បាន​ថ្លែង​​កោត​សរសើរ​​ ដល់​​​កង​ទ័ព​ដែល​​បាន​ខិត​ខំ​តស៊ូ​ការពារ​ទឹក​ដី​មិន​ឱ្យ​សត្រូវ​ឈ្លាន​ពាន​បាន ។ ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មីប្រពៃ​ណី​ជាតិ​ ដែល​នឹង​ឈាន​មក​ដល់​នៅ​ពេលឆាប់​ៗ​ខាង​មុខនេះ​ ​លោ​ក​ជូន​ពរ​ឱ្យកង​ទ័ព​ទាំងអស់​ជួប​តែ​វិបុលសុខ​គ្រប់​ប្រការ​ ទទួល​បាន​ជ័យ​ជម្នះ​ជា​​ច្រើន​​​ទៀត​លើ​ពួក​សត្រូវ​ឈ្លាន​ពាន​ និង​សន្យា​ថា​ក្រុម​ហ៊ុន​នៅ​តែ​​ជួយ​ឧបត្ថម្ភ​ដល់​វរៈ​៤០៥​ជាបន្ត​ទៀត​ ។

​​លោកឧត្តមសេនីយ៍​ទោ​ ទេព​ សំអាន​ តំណាង​​​ឱ្យ​អគ្គ​ភ័ស្ភុភា​រហិរញ្ញ​វត្ថុ​ ក្រសួង​ការ​ពារ​ជាតិ​ ប្រចាំ​យោ​ធភូម​ិ​ភាគ​ទី​៤​ ​​​​​ថ្លែង​ថាពេល​នេះ​កង​កម្លាំង​ដែល​ប្រចាំ​ការ​ជួរ​មុខ​តាម​បន្ទាយ​ និង​កង​អនុសេនា​ធំ​ ​បាន​រៀប​ចំ​ឱ្យ​មាន​ការ​ថែទាំ​សុខ​ភាព​ ដោយ​មាន​ការ​បង្កើន​ថវិកា​មួយ​ចំនួន​សម្រាប់​ផ្គត់​ផ្គង់​បន្ថែម។ ​​​អគ្គ​​​ភ័ស្តុភា​រហិរញ្ញ​វត្ថុ​ប្រចាំ​ជួ​រមុខ​​យក​ចិត្ត​ទុក​ដាក់​ក្នុង​​ការ​ផ្គង់​ផ្គង់​ជាប្រចាំ​នូវ​គ្រឿង​ឧបភោគ​បរិ​ភោគ​របស់​កង​ទ័ព​ក្នុង​បន្ទាយ​ដោយ​មិន​ឱ្យ​មាន​ការ​ខ្វះខាត​ និង​​ផ្តល់​ជូន​ឱ្យ​ទាន់​ពេល​​វេលា ​។ ចំពោះ​ស្បៀង​អាហារ​ទាំង​នោះ​ ​​ត្រូវ​​​​បាន​​​ត្រួត​ពិនិត្យ​​​​គុណ​​​ភាព​​​សម្រាប់​ថែរក្សា​ដល់​សុខុមាល​ភាព​កង​ទ័ព​ ៕