ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​ត្រកូលលីម​នាំ​អំណោយ​ចែ​ក​ជូន​ប្រ​ជារាស្ត្រ​ក្រី​ក្រ​200គ្រួ​សារ​នៅ​ខណ្ឌឫស្សី​កែវ​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមាគម​ត្រកូលលីម​មក​ពី​ប្រទេស​សិង្ហ​បុរី​ និង​សមាគម​ត្រកូល​លីម​កម្ពុជា​ កាល​ពីរសៀល​ថ្ងៃទី​២៤​ មីនា​ បាន​នាំ​​អំណោយ​ទៅចែក​ជូន​ប្រជាពលរដ្ឋ​ក្រី​ក្រ​ចំនួន​២០០​គ្រួ​សារ​ រស់​នៅសង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦​ និង​សង្កាត់​ច្រាំង​ចំរេះទី២​ ខណ្ឌ​ឫស្សី​កែវ​ ។

រាជធានី​ភ្នំពេញ ៖ សមាគម​ត្រកូលលីម​មក​ពី​ប្រទេស​សិង្ហ​បុរី​ និង​សមាគម​ត្រកូល​លីម​កម្ពុជា​ កាល​ពីរសៀល​ថ្ងៃទី​២៤​ មីនា​ បាន​នាំ​​អំណោយ​ទៅចែក​ជូន​ប្រជាពលរដ្ឋ​ក្រី​ក្រ​ចំនួន​២០០​គ្រួ​សារ​ រស់​នៅសង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦​ និង​សង្កាត់​ច្រាំង​ចំរេះទី២​ ខណ្ឌ​ឫស្សី​កែវ​ ។

ពិធីនេះ​រៀប​ចំឡើង​នៅស្នាក់ការ​គណ​បក្ស​​ខណ្ឌ​ ដោយ​មាន​ការ​ចូល​រួម​ពី​ម្ចាស់​អំណោយ​ និង​​​អាជ្ញា​​​​ធរ​យ៉ាង​ច្រើន​កុះ​ករ​ ។ អំណោយ​ដែល​​​យក​ទៅ​​​​ចែក​ជូន​ក្នុង​ឱ​កាស​នោះ​ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ អង្ករ​១៥​គីឡូក្រាម​ មី​១​កេស​ សារុង​២​ ក្រមា​២​ ចាហួយ​ខ្មៅ​២​កំប៉ុង​ នំ​១​កញ្ចប់​ ខោ​អាវ​​​១​កញ្ចប់​ សម្ភារ​សិក្សា​១​កញ្ចប់​ និង​ថវិកា​៤ម៉ឺន​រៀល​ ។ ឧបត្ថម្ភ​មន្ត្រី​គណ​បក្សខណ្ឌ​ឫស្សី​កែវ​ចំនួន​១៣​នាក់​ ម្នាក់ៗ​២០​ដុល្លារ​ ប្រជា​​​ការ​​ពារ​​ និង​មន្ត្រី​បក្ស​ច្រាំង​ចំរេះ​ទី​២​ចំនួន​៤០០​ដុល្លារ​ ។
លោក​ឧកញ៉ា លឹម​ ឈៀវ​ហ៊ួរ​ តំណាង​​​​សមា​​​គម​​ត្រកូលលីម​បាន​ឱ្យ​ដឹង​ថា ការនាំ​អំណោយ​មក​ចែក​ជូន​បង​ប្អូន​ក្រី​ក្រ​នៅ​ពេល​នេះ​ គឺ​ជា​ទឹក​ចិត្ត​របស់​ត្រកូល​លីម​ ទាំង​ត្រកូល​លីម​នៅ​សិង្ហ​បុរី​ និង​ត្រកូល​លីម​កម្ពុជា​ ដែល​បាន​ជួយ​ដល់​បង​ប្អូន​ក្រី​ក្រជារៀង​រាល់​ឆ្នាំ​នៅ​មុន​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ ដើ​ម្បីឱ្យ​បង​ប្អូន​មាន​លទ្ធ​​​​ភាព​ធ្វើ​បុណ្យ​ទាន​។ អំណោយ​ទាំង​នេះ មិន​ច្រើន​​​​​​នោះទេ​ តែ​វាអាច​ជួយ​សម្រួល​ដល់ការ​លំ​​​​បាក​​​​បាន​មួយ​គ្រា​ដែរ​ ។

លោក​ឧកញ៉ា​ ​​បាន​ណែ​នាំ​ដល់ប្រជាពល​រដ្ឋ​ក្រី​ក្រ​ត្រូវ​ខិតខំ​រ​ក​ការ​ងារ​ធ្វើ​ក្នុង​ស្រុក​ កុំ​ទៅ​ធ្វើ​ការងារនៅ​ក្រៅ​ប្រទេស​ នាំ​ឱ្យ​មាន​ការលំ​បាក​ ៕