ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ភាព​សម្ព័ន្ធ​​មេត្រី​ភាព​ប្រគល់​​អំណោយ​ផ្ទះ​បាយ​១​ខ្នង និងគ្រឿង​​ឧបភោគ​​​បរិភោគ​ជូន​កង​ទ័ព

12 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ តំណាង​ក្រុមហ៊ុន សិលា ដា​ម៉ិច ខូ​អប់ ភើ​រេ​សិន​ជា​សម្ព័ន្ធមេត្រីភាព​ជា​មួយ​​កង​ទ័ព​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៤០៥ ដែល​កំពុង​ឈរជើង​ក្បែរ​ជើងភ្នំ​ដងរែក ក្នុង​តំបន់​អាន​សេះ រួម​ដំណើរ​ជាមួយ​តំណាង​អគ្គនាយក​ដ្ឋា​ន​ភ័ស្ដុភា​ហិរញវត្ថុ​នៃ​ក្រសួង​ការ​ពារជាតិ ប្រចាំ​ទិស​យោធភូមិ​ភាគ​ទី​៤​បាន​នាំ​យក​អំណោយ​ទៅ​ប្រគល់​ជូន​អង្គភាព​វរ​៤០៥​កាល​ពី​ព្រឹក​ថ្ងៃទី​២៥ មីនា ២០១២ ។

​អំណោយ​​ដែល​នាំ​យក​ទៅ​ចែក​ជូន​នា​ឱកាស​នោះ​ រួម​មាន​តុ​ដែក​មូល​ចំនួន​១០ កៅអី​ជ័រ​ចំនួន​១០០ ស្ករស២០០​គីឡូក្រាម​,​អង្ករ​​៥៥០​គីឡូ​ក្រាម​,​ អំបិល​៣០០​គីឡូក្រាម​,​សម្ភារ​សម្រាប់​ប្រើ​ប្រាស់​ផ្ទះ​បាយ​មួយ​ចំនួន​ធំ និង​ប្រគល់​ផ្ទះ​បាយ​មួយ​ខ្នង​ទំ​ហំ៩​ម៉ែត្រគុណ​១២​ម៉ែត្រធ្វើ​​អំពី​ឈើ ប្រក់​ស័ង្កសី​ក្រាល​បេតុង ដែល​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន​២៥០០​ដុល្លារ​អា​មេ​រិ​ក ទូរទស្សន៍​​ឌី​ធី​វី​មួយ​គ្រឿង​ ស៊ី​តែ​ន​ស្ដុក​ទឹក​ចំណុះ​២០០០​លី​ត្រ​ចំនួន​២។ លោក​គង់ ចាន់ តំណាង​ក្រុមហ៊ុន​សិលា​ដា​ម៉ិច ខូ​អប់​ភើ​រេ​សិន ឱ្យ​ដឹង​ថា ការ​ជួយ​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន​សិលា​ដា​ម៉ិច ជូន​វរ​៤០៥ លើក​នេះ គឺជា​លើក​ទី​៦​ហើយ បន្ទាប់​ពី​បាន​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយក្នុង​អំឡុង​ឆ្នាំ​២០១០​មក​ម៉្លេះ។

លោក​វរសេនីយ៍​ទោ ជូន ចិត្រ មេញ្ជា​ការ​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៤០៥ បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​សិលា​ដា​ម៉ិច ដែល​ជា​ច្រើន​លើក​​ក្រុម​ហ៊ុន​តែងតែជួយ​ឧបត្ថម្ភ​ដល់​វរ​របស់​លោករាល់​កង្វះ​ខាត​ផ្សេង​ៗ​សម្រាប់​ជួយ​ទ្រទ្រង់​ដល់​ការ​ខ្វះខាត​របស់​កងទ័ព​ដែល​កំពុង​ឈរជើង ការពារបូរណភាព​ទឹកដី៕