ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​វគ្គ​ហ្វឹក​ហ្វឺន​កង​ទ័ព​លំហាត់​យុទ្ធ​ដំណើរ​ឆមាស​ទី២ ឆ្នាំ​២០១០

13 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​ ៖ តំបន់​ប្រតិ​បត្តិ​ការ​សឹក​រង​ខេត្ត​បាន​រៀប​ចំ​បើក​វគ្គ​ហ្វឹក​ហ្វឺន​កង​ ទ័ព​ប្រចាំ​ឆមាស​ទី​២​ឆ្នាំ​២០១០​ ដែល​ជា​វគ្គ​ហ្វឹក​ហ្វឺន​លំហាត់​យុទ្ធ​ដំណើរ​ទ័ព​កង​​អនុសេនា​ធំ​អន្តរា​ គមន៍​មាន​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ជា​កម្ម​សិក្សា​ការី​ចូល​រួម​ហ្វឹក​ហាត់​ចំនួន​៤៥​ថ្ងៃ ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១០​ ទៅ​។ លោក​វរ​សេនីយ៍​ឯក​សុខ សាកល​ មេ​បញ្ជា​ការ​រង​តំបន់​ប្រតិ​បត្តិ​ការ​សឹក​រង​ខេត្ត​ព្រះ​សីហនុ​ថ្លែង​ បញ្ជាក់​ក្នុង​ឱកាស​បើក​វគ្គ​ហ្វឹក​ហ្វឺន​ថា

ខេត្ត​ព្រះ​សីហនុ​ ៖ តំបន់​ប្រតិ​បត្តិ​ការ​សឹក​រង​ខេត្ត​បាន​រៀប​ចំ​បើក​វគ្គ​ហ្វឹក​ហ្វឺន​កង​ទ័ព​ប្រចាំ​ឆមាស​ទី​២​ឆ្នាំ​២០១០​ ដែល​ជា​វគ្គ​ហ្វឹក​ហ្វឺន​លំហាត់​យុទ្ធ​ដំណើរ​ទ័ព​កង​​អនុសេនា​ធំ​អន្តរា​គមន៍​មាន​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ជា​កម្ម​សិក្សា​ការី​ចូល​រួម​ហ្វឹក​ហាត់​ចំនួន​៤៥​ថ្ងៃ ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១០​ ទៅ​។ លោក​វរ​សេនីយ៍​ឯក​សុខ សាកល​ មេ​បញ្ជា​ការ​រង​តំបន់​ប្រតិ​បត្តិ​ការ​សឹក​រង​ខេត្ត​ព្រះ​សីហនុ​ថ្លែង​បញ្ជាក់​ក្នុង​ឱកាស​បើក​វគ្គ​ហ្វឹក​ហ្វឺន​ថា​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​តំបន់​ប្រតិ​បត្តិ​ការ​សឹក​រង​ខេត្ត​ព្រះ​សីហនុ​មាន​ភារកិច្ច​សំខាន់​ជាច្រើន​ដែល​ត្រូវ​បំពេញ​រួម​មាន​ ភារកិច្ច​ការ​ពារ​សន្តិ​សុខ​នៅ​មូល​ដ្ឋាន​ ចលនា​ជួយ​ប្រជា​ពល​រដ្ឋ​ និង​ជា​កំលាំង​អន្តរា​គមន៍​ចូល​រួម​ការ​ពារ​សន្តិ​សុខ​នៅ​តា​ម​ព្រំ​ដែន​ប្រទេស​ផង​ដែរ។​ ការ​ហ្វឹក​ហាត់​នេះ​មាន​សារ​សំខាន់បំផុត​ដើម្បី​ពង្រឹង​ដល់​សមត្ថ​ភាព​កង​ទ័ព​សំរាប់​ភារកិច្ច​បំរើ​ប្រទេស​ជាតិ​។

ពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​យុទ្ធ​ដំណើរ​ទ័ព​កង​អនុ​សេនា​ធំ​អន្តរា​គមន៍​​តំបន់ប្រតិ​បត្តិ​ការ​​សឹក​រង​ខេត្ត​ លោក​ស្បោង​ សារ៉ាត ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន និង​ជា​អភិ​បាល​ខេត្ត​ ប្រធាន​​គណៈ​បញ្ជា​ការ​ឯក​ភាព​ខេត្ត​ព្រះសីហនុ​បានការ​កោត​សរសើរ​ចំពោះ​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ក្នុង​ខេត្ត​ព្រះ​សីហនុ​​ទាំង​អស់​ដែល​បាន​ចូល​រួម​បំពេញ​ភារកិច្ច​ការ​ពារ​ជាតិ​ទាំងនៅ​ក្នុង​មូល​ដ្ឋាន​ខេត្ត និង​តាម​ព្រំ​ប្រទល់​ដែន​ប្រទេស​កន្លង​មក​បង្ហាញ​ពី​វីរ​ភាព​ស្នេហា​ជាតិ​ដ៏​ឧត្តុង្គ​ឧត្តម​បំផុត​។ នៅ​ក្នុង​ឱកាស​នោះ​ លោក​អភិ​បាល​ខេត្ត​បាន​ឧបត្ថម្ភ​ដល់នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ជា​កម្ម​សិក្សា​ការី​ទាំង​១៣៥​នាក់​ នូវ​អង្ករ​ គ្រឿង​ឧប​ភោគ​ បរិ​ភោគ​ ព្រម​ទាំង​ថវិកា​មួយ​ចំនួន​៕