ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រារព្ធ​ទិវា​ម្រេច​កំពត​​លើក​កម្ពស់​គុណភាព​សម្រាប់​​នាំចេញ

12 ឆ្នាំ មុន

ខេត្ត​កំពត ៖ ទិវា​ម្រេច​កំពត​ដែល​មិ​​ន​ធ្លាប់​មាន​ពីមុនមក​ បាន​ប្រារព្ធធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ​ (៩-១០ មេសា) នៅ​ក្នុង​បរិវេណ​វត្ត​អង្គរ​ជ័យ​​ ឃុំ​ដំណាក់​កន្ទួត​ខាង​ត្បូង​ ស្រុក​កំពង់​ត្រាច។ ទិវានេះ​គាំទ្រ​ដោយ​អង្គការ​​​សៀដ​ (CIRD) និង​អង្គការ​​ហ្គ្រេត ​(GRET) សហការ​ជាមួយ​សហភាពអឺរ៉ុប (EU) ។ ការ​ប្រារព្ធ​​ទិវា​​ម្រេច​កំពត​​នេះ​ ក្នុង​គោល​បំណង​លើក​ទឹក​ចិត្ត​សមាជិក​​ សមាជិកា​ឱ្យ​ពង្រីក​ផ្ទៃ​ដី​ដាំដុះ​និង​បង្កើន​ទិន្ន​ផល​ម្រេច

ខេត្ត​កំពត ៖ ទិវា​ម្រេច​កំពត​ដែល​មិ​​ន​ធ្លាប់​មាន​ពីមុនមក​ បាន​ប្រារព្ធធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ​ (៩-១០ មេសា) នៅ​ក្នុង​បរិវេណ​វត្ត​អង្គរ​ជ័យ​​ ឃុំ​ដំណាក់​កន្ទួត​ខាង​ត្បូង​ ស្រុក​កំពង់​ត្រាច។ ទិវានេះ​គាំទ្រ​ដោយ​អង្គការ​​​សៀដ​ (CIRD) និង​អង្គការ​​ហ្គ្រេត ​(GRET) សហការ​ជាមួយ​សហភាពអឺរ៉ុប (EU) ។ ការ​ប្រារព្ធ​​ទិវា​​ម្រេច​កំពត​​នេះ​ ក្នុង​គោល​បំណង​លើក​ទឹក​ចិត្ត​សមាជិក​​ សមាជិកា​ឱ្យ​ពង្រីក​ផ្ទៃ​ដី​ដាំដុះ​និង​បង្កើន​ទិន្ន​ផល​ម្រេច​​កំពត ​និង​ទាក់ទាញ​ផលិតករ​ឬ​កសិករ​​នៅ​ក្នុង​តំបន់​​ឱ្យ​យក​ចិត្ត​ទុក​ដាក់​​ក្នុង​ការ​ដាំម្រេច ។​

លោក​ហ៊ាន វណ្ណហន អគ្គ​នាយក​រង​នៃអគ្គ​នាយក​​ដ្ឋាន​​ក្រសួង​កសិកម្ម​បាន​មាន​ប្រសាសន៍​​ថា ការ​ចង​ក្រង​បង្កើត​​សមាគម​ឬសហគមន៍​អភិវឌ្ឍន៍​កសិកម្ម គឺ​មាន​សារសំខាន់​ណាស់​ដូចជា​ការរៀបចំ​ការ​ចុះបញ្ជី​​​ផលិត​ផល​ម្រេច​​កំពត​ជាម៉ាក​សម្គាល់​ភូមិ​សាស្ត្រ​នៅ​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ការពារ​​​​នូវទេព​កោសល្យ​​និង​កេរ្តិ៍​ឈ្មោះ​​ដ៏​ល្បីល្បាញ​នៃ​​ម្រេច​កំពត ។ ដើម្បី​​ឱ្យ​សមាគម​​​បាន​​​ដំណើរ​ការ​​​ប្រកប​ដោយ​​ចីរភាព​ត្រូវ​ធ្វើ​​យ៉ាង​ណា​​ខិតខំ​ប្រឹង​ប្រែង​ពង្រីក​ផលិត​កម្មម្រេច​​កំពត ក្នុង​នោះ​ត្រូវ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​​និង​យក​ចិត្ត​ទុក​ដាក់​​ពង្រីក​គុណភាព​ឱ្យ​បាន​ល្អ ។ លោក​​ហ៊ាន​វណ្ណហន ​បាន​ចាត់​ទុក​ថា ទិវា​ដែល​ប្រារព្ធ​​ធ្វើ​ឡើង​នាពេល​នេះ​ជាគំនិត​ផ្តួច​ផ្តើម​ថ្មីមួយ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​នៅ​ប្រទេស​កម្ពុជា ។ ទិវា​នេះ​ជា​ការ​ផ្សព្វ​ផ្សាយ​​​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ​ឱ្យ​គេ​ចូល​មក​ទស្សនា​​​និង​កម្សាន្ត ។

សមាគម​ម្រេច​កំពត មាន​សមាជិក​១៤៣​រូប​ក្នុង​នោះ​​ក្រុម​អាជីវករ​១២៩​រូប​និង​សហគមន៍​​អភិវឌ្ឍន៍​កសិកម្ម​ចំនួន​១៤រូប ។​ លោក​អែម ត្រូ អនុប្រធាន​​សហគមន៍​ម្រេច​កំពត​បាន​ឱ្យ​ដឹងថា ផ្ទៃ​ដី​ដាំម្រេច​កំពត​សព្វ​​ថ្ងៃ​មានចំនួន​១២០​ហិកតា ​ហើយ​នៅ​ឆ្នាំ២០១០ ​ទទួល​បាន​បរិមាណ​ផល​១០​តោន​និង​បាន​លក់​​ចេញ​នៅទីផ្សារ​អឺរ៉ុប ​អាមេរិក​ ជប៉ុន និង​អូស្ត្រា​លី​ ។ លោក​បញ្ជាក់​ថា ​ក្នុង​ផ្ទៃដី​១​ហិកតា គេ​ដាំ​ម្រេចបាន​​២៥០​ជន្លង់ ។ ម្រេច​កំពត​មាន​៣​ប្រភេទ​ គឺ​ម្រេច​ស ម្រេច​ក្រហម និង​ម្រេច​ខ្មៅ៕