ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​ដាក់អុសនៃ​រោង​ចក្រ​​កាត់ដេរ​ធំ​មួយ​ត្រូវអគ្គីភ័យ​​ឆាបឆេះ​ផ្អើល​​ពលរដ្ឋ​​ និង​សមត្ថកិច្ច

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​អគារ​មួយជ្រុង​របស់​រោង​ចក្រ​​កាត់ដេរ​ធំ​មួយ​ត្រូវអគ្គីភ័យ​​ឆាប​ឆេះ​​សន្ធោសន្ធៅ​​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ និង​ភ័យ​​តក់​ស្លុត​​ផងដែរ ​​ពីសំណាក់​អ្នក​​ស្នាក់នៅ​ប្រចាំការ​ក្នុងរោងចក្រ​នេះ ប៉ុន្តែពួកគេ​បាន​​រត់​ចេញ​​ប្រសេច​​​ប្រសាច​​ប្រកូក​​ប្រកាស​ឱ្យ​មានអ្នក​ជួយ​ធ្វើ​អន្តរាគមន៍​​កាលពីវេលាម៉ោង​​​៧​និង​​​៥០​នាទី​​យប់ថ្ងៃទី​​១៦ មីនា ២០១១ ស្ថិតក្នុង​​ភូមិ​​ត្រពាំង​ថ្លឹង ​សង្កាត់ចោម​ចៅ ​​ខណ្ឌ​​ដង្កោ ។​

រោងចក្រ​​ដែលឆេះ​​មួយជ្រុង​នេះ​ឈ្មោះ​​ឃីង ហ្វេ​ស៊ិន ​ហ្គាមេន ​ជា​រោង​​ចក្រ​កាត់ដេរ​ មាន​កម្ម​ករ​​រាប់ពាន់​នាក់​បម្រើ​​ការ​នៅទីនោះ ​ហើយ​អគារ​​​ដែល​ឆេះ​នេះ​គឺ​អគារ​​ដាក់អុស​​ដើម​ស្វាយចន្ទី​…​​ជាប់អគារ​​នេះ​ជា​អគារ​​ផលិត​កម្ម (អគារ​កាត់​ដេរ​តែម្តង) និង​អគារ​​ស្តុកប្រេង​​រាប់ពាន់​លីត្រ​…​អ្វី ដែល​​ធ្វើ​ឱ្យ​​​គេ​ព្រួយបារម្ភ​​​នោះ​​​ខ្លាច​វា​ឆេះ​រាល​ដាល​​ទៅដល់អគារ​ស្តុក​ប្រេង​តែប៉ុណ្ណោះ ​​ព្រោះ​វានឹង​​​​​ផ្ទុះ​​បន្ថែម​​ចំហេះ​​កាន់តែ​ខ្លាំង​​​ថែមទៀត ​ហើយ​​ប្រសិនបើ​​​​វា​ចេះ​មក​​ដល់​អគារ​កាត់​ដេរ​វិញ ​ការ​ខូចខាត​​ប្រាកដ​​ជាកាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត ។ ​ទោះ​ជាយ៉ាង​ណា ការឆាប​ឆេះ​​ដ៏រន្ធត់​​​នេះ​មិន​​​​បណ្តាល​ឱ្យ​មនុស្សណា​ម្នាក់​ស្លាប់ និង​រង​របួស​ទេ ​ព្រោះកម្មករ​​បានចេញ​​ពីធ្វើការ​​អស់រលីង នៅ​សល់​តែ​បុគ្គលិក​​ចិន និង​​អ្នក​​បម្រើ​​ការ​ផ្នែក​​រដ្ឋ​បាល​តិច​តួច​​ប៉ុណ្ណោះ ​​ពួកគេ​បាន​​រត់ចេញ​ទៅ​​ក្រៅ​​រក​កន្លែង​​​សុវត្ថិភាព ។​

ព័ត៌​មាន​ជំហាន​ដំបូង​បាន​ឱ្យ​ដឹង​ថា ​មូល​ហេតុ​នៃ​​​ការ​ឆាបឆេះ​​គឺ បណ្តាល​​មកពី​​​ក​ម្ទេច​ផ្កា​ភ្លើង​​បំពង់ស៊ីម៉ាំង​របស់​រោងចក្រ​​​ដែល​ធ្លាក់​​​លើ​​ដំបូល​ក្បែរ​​បំពង់ស៊ីម៉ាំង​នោះ​មាន​​ចន្លោះ​​ប្រហោង ​​រួច​ហើយ​ចំអុស​​ដើមស្វាយ​ចន្ទីក៏​​ឆាប​ឆេះ​​តែម្តង​ ​ប៉ុន្តែ​ត្រូវ​សមត្ថ​កិច្ច​​​បាញ់ទឹក​​​ពន្លត់​​​រហូត​ដល់​ម៉ោង​​​១២​យប់ថ្ងៃ​ដដែល​ទើប​ភ្លើង​​​​អន់​ឥទ្ធិពល ៕​