ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​​ទាន​​កា​​ហ្វេ​​ជា​​ប្រ​​ចាំ​​ជួយ​​កាត់​​បន្ថយ​​ការ​​កើត​​​​​ជំ​ងឺ​​ភ្លេច​​ភ្លាំង​​របស់​​មនុស្ស​ចាស់​

12 ឆ្នាំ មុន

តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា​ ការ​ទទួល​ទាន​កា​ហ្វេ​ទៀង​ទាត់​អាច​ជួយ​កាត់​បន្ថយ​អត្រា​ប្រ​ឈម​នឹង​ជំ​ងឺ​ភ្លេច​ភ្លាំង​បាន​។ សារ​ធាតុ​ កា​ហ្វេអុីន​ត្រូវ​គេ​រក​ឃើញ​ថា មាន​អត្ថ​ប្រ​យោជន៍​ជួយ​ការ​ពារ​ខួរ​ក្បាល​គេច​ផុត​ពី​ការ​ចុះ​ខ្សោយ​។​ ដូច្នេះ​ការ​ទទួល​ទាន​កា​ហ្វេ​ជា​ប្រ​ចាំ​នឹង​ជួយ​រក្សា​កម្រិត​កា​ហ្វេអ៊ី​ន​នៅ​ក្នុង​ឈាម​​ខ្ពស់​ ។​

តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា​ ការ​ទទួល​ទាន​កា​ហ្វេ​ទៀង​ទាត់​អាច​ជួយ​កាត់​បន្ថយ​អត្រា​ប្រ​ឈម​នឹង​ជំ​ងឺ​ភ្លេច​ភ្លាំង​បាន​។ សារ​ធាតុ​ កា​ហ្វេអ៊ី​ន​ត្រូវ​គេ​រក​ឃើញ​ថា មាន​អត្ថ​ប្រ​យោជន៍​ជួយ​ការ​ពារ​ខួរ​ក្បាល​គេច​ផុត​ពី​ការ​ចុះ​ខ្សោយ​។​ ដូច្នេះ​ការ​ទទួល​ទាន​កា​ហ្វេ​ជា​ប្រ​ចាំ​នឹង​ជួយ​រក្សា​កម្រិត​កា​ហ្វេអ៊ី​ន​នៅ​ក្នុង​ឈាម​​ខ្ពស់​ ។​

ការ​សិក្សា​ស្រាវ​ជ្រាវ​ដែល​ធ្វើ​ឡើង​​ដោយ​អ្នក​វិទ្យា​សាស្ត្រ​នៅ​សាកល​វិទ្យា​ល័យ University of South Floridaសហ​រដ្ឋ​​អា​មេរិក​លើក​នេះ​ បាន​ពិ​និត្យ​តាម​ដាន​លើ​អ្នក​ស្ម័គ្រ​ចិត្ត​១២៤​នាក់​មាន​អាយុ​ចន្លោះ​ពី​៦៥​ដល់​៨៨​ឆ្នាំ​  និង​បាន​ចំ​ណាយ​ពេល​អស់​៤​ឆ្នាំ ។​

ការ​សិក្សា​​លើក​នេះ​ផង​ដែរ​ក៏​បាន​បង្ហាញ​នូវ​កា​រ​គាំ​ទ្រ​​​លទ្ធផល​នៃ​ការ​សិក្សា​លើក​មុន​ៗ​​ដែ​ល​​និយាយ​ថា ទទួល​ទាន​កាហ្វេ​៣​កូន​ពែង​ក្នុង​មួយ​ថ្ងៃ​ជួយកាត់​បន្ថយ​​ការ​ប្រ​ឈម​នឹង​ជំ​ងឺ​ដែលមើល​មិន​ជា​បាន​ ។

ចំណែក​​ការ​សិក្សា​មួយ​ផ្សេង​ទៀត​ក៏​បាន​រក​ឃើញ​ដែរថា ទទួល​ទាន​កា​ហ្វេ​មួយ​ពែង​ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​ឱ្យ​ស្ត្រី​គេច​ផុត​ពី​រោគ​ធុញ​ថប់​ក្នុង​ចិត្ត​បាន​។ លើស​ពី​នេះ​ទៀត​អាចជួយ​ទប់​ស្កាត់​ការ ​ប្រ​ឈម​នឹង​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​បាន​១/៤​ផង​ដែរ ៕