ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​នារី​ខណ្ឌ​​សែន​សុខ​ផ្តល់​​អំណោយ​​ជូន​សមាជិក​កំពុង​​មាន​ជំងឺ​ធ្ងន់​ធ្ងរ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ទឹកប្រាក់​ចំនួន​១០​ម៉ឺន​រៀល​ជា​អំណោយ​របស់​សមាគម​នារី​និង​អង្ករ​ចំនួន​៥០​គីឡូក្រាម​ជា​អំណោយ​របស់គណបក្ស​ប្រជាជនកម្ពុជា​ខណ្ឌ​សែន​សុខ ត្រូវ​បាន​សមាគម​​នារី​នាំ​យក​ទៅ​ជូន​ស្ដ្រី​ម្នាក់​ដែល​កំពុង​​មាន​​ជំងឺរាំ​រ៉ៃ​​នៅ​ឯ​ផ្ទះ​ក្នុងភូមិ​ត្រ​ពាំ​ង​ស្វាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​២០ មីនា ២០១២ ។

អ្នកស្រី​ឈុ​ន សា​ម៉េ​ត អាយុ​៤៧​ឆ្នាំ​ ជា​សមា​ជិកសមាគម​​នារី​ខណ្ឌ​សែន​សុខ ហើយ​ក៏​ត្រូវជា​ភរិយា​របស់លោក​មេ​ភូមិ​ត្រ​ពាំង​ស្វាយ បច្ចុ​ប្បន្ន​កំពុង​តែ​ញាំ​ញី​ដោយ​ជំងឺ​ គ្រោះ​ក្នុង​តម្រង់​នោម លើសឈាម​និង​ជំងឺ​ផ្សេង​ៗជា​ច្រើន​ទៀត ហើយ​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ​។ អ្នក​ស្រី​ឈុ​ន សា​ម៉េ​ត ​បាន​ថ្លែងអំណរ​គុណ​​ចំពោះ​ម្ចាស់​អំណោយ​ ជា​ពិសេស​គណ​បក្ស​​ប្រជា​ជន​​កម្ពុជា​ខណ្ឌ​សែន​សុខ ដែល​កន្លង​មក​តែងតែ​យក​ចិត្ដ​ទុកដាក់​ដល់​សមាជិក​ដែល​ជួប​ទុក​លំបាក​ខ្វះខាត​ក្នុង​ជីវភាព​។ ​

អ្នកស្រី ​ឈុន សាម៉េត រួម​ទាំង​ក្រុម​គ្រួសារ​មាន​ការ​ត្រេកអរ​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​​បាន​ទទួល​អំណោយ​នេះ ដែលជា​​ការ​ចែក​រំលែក​ទុក​លំបាក​​នៃ​ក្រុម​គ្រួសារ​របស់​​គាត់​បាន​មួយ​រយៈ​ពេល​​​ផង​​ដែរ ៕