ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភស្តុ​​តាង​​ថ្មី​​បន្ថែម​​ទៀត​​បង្ហាញ​​​ថា ​ Aspirinអាច​​ប្រ​ឆាំង​​នឹង​​មហា​រីក​​បាន​

12 ឆ្នាំ មុន

យោង​តាម​លទ្ធផល​នៃ​ការ​សិក្សា​ពិ​សោធន៍​ចំនួន​៣​ផ្សេង​គ្នា​របស់​អង់​គ្លេស​បាន​បង្ហាញ​ថា ថ្នាំ​ Aspirinដែល​ជា​អា​វុធ​ដ៏​មាន​ប្រ​ជា​ប្រិយ​ភាព​ប្រ​ឆាំង​នឹង​ជំ​ងឺ​គាំង​បេះ​ដូង​អាច​នឹង​ដើរ​តួ​នា​ទី​យ៉ាង​សំ​ខាន់​មួយ​បន្ថែម​ទៀត​គឺ​​ទប់​ស្កាត់ ​និង​ព្យា​បាល​ជំ​ងឺ​ម​ហា​រីក​។

យោង​តាម​លទ្ធផល​នៃ​ការ​សិក្សា​ពិ​សោធន៍​ចំនួន​៣​ផ្សេង​គ្នា​របស់​អង់​គ្លេស​បាន​បង្ហាញ​ថា ថ្នាំ​ Aspirinដែល​ជា​អា​វុធ​ដ៏​មាន​ប្រ​ជា​ប្រិយ​ភាព​ប្រ​ឆាំង​នឹង​ជំ​ងឺ​គាំង​បេះ​ដូង​អាច​នឹង​ដើរ​តួ​នា​ទី​យ៉ាង​សំ​ខាន់​មួយ​បន្ថែម​ទៀត​គឺ​​ទប់​ស្កាត់ ​និង​ព្យា​បាល​ជំ​ងឺ​ម​ហា​រីក​។

អ្នក​ដឹក​នាំកា​រ​ស្រាវ​ជ្រាវ​វេជ្ជ​បណ្ឌិត Peter M. Rothwellបាន​បញ្ជាក់​ថា​៖«ឥឡូវនេះ​យើង​បាន​រក​ឃើញ​ថា ក្រោយ​ពី​បាន​លេប​ថ្នាំ​Aspirin​រយៈ​ពេល​៣​ឬ​៤​ឆ្នាំ​រួច​ វា​ចាប់​ផ្តើម​មាន​ការ​កាត់​បន្ថយ​ចំនួន​អ្នក​កើត​ជំ​ងឺ​ម​ហា​រីក​។ ដូច្នេះ​វា​ហាក់​ដូចជា​ការ​ទប់​ស្កាត់​ការ​កើត​មាន​ជំ​ងឺ​ម​ហា​រីក​រយៈ​ពេល​វែង​មួយ​ផង​ដែរ​។ ឥឡូវនេះ​មាន​ភស្តុ​តាង​ល្អ​មួយ​ដែល​ថា Aspirinជួយ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ម​ហា​រីក​។ ដោយ​សារ​តែ​វា​អាច​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​បែបនេះ​ ដូច្នេះ​វា​អាច​ត្រូវ​បាន​ប្រើ​ក្នុង​នាម​ជា​ថ្នាំ​ព្យាបាល​បាន​»។

អ្នក​ជំ​នាញ​បាន​និយាយ​ថា ដោយ​សារ​ការ​ស្រាវ​ជ្រាវ​លើក​នេះ​មិន​ទាន់​ប្រា​កដ​ប្រ​ជា​និង​មាន​ភស្តុ​តាង​គ្រប់​គ្រាន់​ដែល​បង្ហាញ​ថា​ថ្នាំ​ Aspirin អាច​ប្រ​ឆាំង​នឹង​ជំ​ងឺ​ម​ហា​រីក​បាន​ ដូច្នេះ​មនុស្ស​ម្នា​​ទាំង​ឡាយ​គួរ​កុំ​ទាន់​អាល​ចាប់​ផ្តើម​លេប​ថ្នាំ​នេះ​ក្នុង​គោល​បំណង​បំ​បាត់​ជំ​ងឺ​ម​ហា​រីក​នោះ​ដែរ​ ។​

នៅ​ក្នុង​ការ​សិក្សា​លើក​នេះ​ ក្រុម​របស់​លោក​វេជ្ជ​បណ្ឌិត Rothwellបាន​ធ្វើ​សំ​យោគ​ទិន្នន័យ​ពី​ការ​ពិ​សោធរបស់​មន្ទី​រ​ព្យា​បាល​ចំនួន​៥១​។​ ជា​ទូ​ទៅ​ ពួក​គេ​បាន​រក​ឃើញ​ថា​ ការេ​ប្រើ​ប្រាស់​ថ្នាំ​នេះ​ក្នុង​កម្រិត​ទាប​ជា​ប្រ​ចាំ​កាត់​បន្ថយ​អត្រា​ស្លាប់​ដោយ​ជំ​ងឺ​ម​ហា​រីក​បាន​១៥​ភាគ​រយ​។ ប្រើ​ប្រាស់​ចាប់​ពី​៥​ឆ្នាំ​ឡើង​ទៅ​ អាច​កាត់​បន្ថយ​អត្រា​ប្រ​ឈម​នឹង​ការ​ស្លាប់​បាន​៣៧​ភាគ​រយ ​ខណៈ​ប្រើ​ចាប់​ពី​៣ឆ្នាំ​ កាត់​បន្ថយ​បាន​ជុំ​វិញ​២៥​ភាគ​រយ​៕