ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពល​រដ្ឋ​ឃុំភូមិ​ធំ​ទទួល​បាន​​អំណោយ​​ពី​ប្រធាន​គណៈ​ពង្រឹង​មូល​ដ្ឋាន​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ប្រជា​ពល​រដ្ឋ​ប្រមាណ​៩២០​គ្រួសារ​រស់​នៅ​​ឃុំ​ភូមិ​ធំ ស្រុក​កៀន​ស្វាយ ​ខេត្ត​​កណ្តាល ​កាលពី​ថ្ងៃទី​១៨ មីនា ​កន្លង​ទៅ​នេះ ​បាន​ទទួល​អំណោយ​​ពី​លោក​ម៉ក់ ពេជ្ជ​រិទ្ធ ទី​ប្រឹក្សា​ផ្ទាល់​សម្តេចតេជោ​ ហ៊ុន សែន ​និង​ជា​ប្រធាន​គណៈ​ពង្រឹង​មូល​ដ្ឋានឃុំភូមិ​ធំ នៃ​គណ​បក្ស​​ប្រជា​ជន​កម្ពុជា ។

រាជធានីភ្នំពេញ ៖ ​ប្រជា​ពល​រដ្ឋ​ប្រមាណ​៩២០​គ្រួសារ​រស់​នៅ​​ឃុំ​ភូមិ​ធំ ស្រុក​កៀន​ស្វាយ ​ខេត្ត​​កណ្តាល ​កាលពី​ថ្ងៃទី​១៨ មីនា ​កន្លង​ទៅ​នេះ ​បាន​ទទួល​អំណោយ​​ពី​លោក​ម៉ក់ ពេជ្ជ​រិទ្ធ ទី​ប្រឹក្សា​ផ្ទាល់​សម្តេចតេជោ​ ហ៊ុន សែន ​និង​ជា​ប្រធាន​គណៈ​ពង្រឹង​មូល​ដ្ឋានឃុំភូមិ​ធំ នៃ​គណ​បក្ស​​ប្រជា​ជន​កម្ពុជា ។
​មាន​ប្រសសន៍​សំណេះសំណាល​ជា​មួយ​ប្រជា​ពល​រដ្ឋ​​នា​ឱកាស​នោះ​ លោក​ម៉ក់ ពេជ្ជ​រិទ្ធ ​បាន​លើក​ឡើង​ថា ក្រោម​ការ​ដឹក​​នាំ​របស់​សម្តេច​ទាំង​​បី​ដែល​ជាថ្នាក់​ដឹក​នាំ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ប្រជាជន​ទូទាំង​ប្រទេស​បាន​រស់​នៅ​ក្នុង​សន្តិ​ភាព​ សន្តិ​សុខ និង​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ ។ មិន​​តែប៉ុណ្ណោះ​ជីវ​ភាព​ប្រជា​ពលរដ្ឋ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មាន​​ការ​រីកចម្រើន​​ធូរធារ​សម្បូរ​សប្បាយ និង​មាន​សេរីភាព​គ្រប់​គ្រាន់​ក្នុង​ការ​​រស់នៅប្រកប​មុខ​របរ​ និង​ការបញ្ចេញ​មតិ ។ 
​លោក​ម៉ក់ ពេជ្ជ​រិទ្ធ ​មាន​ប្រសាសន៍​ថា ពេល​មុន​ក៏​ដូច​ពេល​នេះ និង​ពេល​ខាង​មុខ​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​​គណបក្ស​ប្រជាជន​តែងតែ​យក​​ចិត្ត​ទុក​ដាក់​​​ដល់​ការលំបាក​របស់​ប្រជា​ពល​រដ្ឋ និង​រួម​ដោះ​ស្រាយ​រាល់​ការលំបាក​ទាំង​នោះ ​និង​មិន​ឱ្យ​​ប្រជា​ពលរដ្ឋ​ណា​​ម្នាក់​ស្លាប់​ដោយ​សារអត់​អាហារ​​នោះឡើយ ហើយ​​នេះ​ជា​គោល​ការណ៍​ ឬ​គោល​នយោ​បាយ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ។ សំខាន់​អនុ​វត្ត​តាម​អនុសាសន៍​ដ៏​ថ្លៃ​ថ្លា​​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។
​លោក​ម៉ក់ ពេជ្ជ​រិទ្ធ ​មាន​​ប្រសាសន៍​បញ្ជាក់​ថា អំណោយ​ដែល​យក​មក​ចែក​ជូន​នា​ពេល​នេះ​មាន​ចំនួន​តិច​តួច​ក៏​ពិត​មែន ​តែ​ជា​ការ​បង្ហាញ​នូវគោល​នយោ​បាយ​រួម​សុខ​ទុក្ខ​​រប​ស់​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ប្រជាជន​កម្ពុជា​ជា​មួយ​ប្រជាជន​កម្ពុជា។ ​ម្យ៉ាង​ទៀត​ក៏​ជា​ការ​រួមចំណែក​យ៉ាង​សំខាន់​​ផង​ដែរ ក្នុង​ការ​​​ចែក​រំលែក​​ការលំបាក​របស់​បង​ប្អូន​ប្រជា​​ពលរដ្ឋ ។ 
​គួរបញ្ជាក់​ថា អំណោយ​ដែល​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​​នា​ពេល​នោះ​​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​២៥​គីឡូ​ក្រាម ​និង​ជួយ​កាត់​​ខោអាវ​ជូន​ប្រជា​ការពារ​២៥​នាក់ ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​​មួយ​កំប្លេ និង​ប្រាក់​១០​ម៉ឺន​រៀល ក្នុងមួយ​ខែ ។ ​ទន្ទឹម​​នោះ​លោក​ម៉ក់ ពេជ្ជ​រិទ្ធ ​បាន​ផ្តល់​ថវិកា​មួយ​​ចំនួន​ជួយ​ព្យា​បាល​​ជំងឺ​ដល់​​ចាស់​ជរា​ដែល​​ទី​ទ័ល​ក្រ​គ្មាន​ទីពឹង​ និង​ថវិកា​​​មួយ​ចំនួន​ទៀត​ជួយ​ជួស​ជុល​ផ្លូវ​លំ​មួយ​ខ្សែ​សម្រាប់​​បម្រើ​ដល់​ផល​ប្រយោជន៍​​ប្រជា​ពល​រដ្ឋ​ទូទៅ​ក្នុងឃុំ​ផង​ដែរ៕