មន្ត្រីនានានិយាយថា រថយន្តបឺសដឹកអ្នកដំណើរមួយគ្រឿងបានបុកគ្នាជាមួយរថយន្តកាំមីញ៉ុងដែលដឹកឈើពេញមួយគ្រឿងនៅតំបន់ភាគខាងត្បូងប្រទេសប្រេស៊ីល កាលពីថ្ងៃទី៥ មីនា កន្លងមក បណ្តាលឱ្យស្លាប់មនុស្ស២៦នាក់ និង២១នាក់ទៀតរងរបួសដោយមួយចំនួនរបួសធ្ងន់ធ្ងរ ។ ប៉ូលិសនៅក្នុងរដ្ឋ Santa Catarina ភាគខាងត្បូងប្រទេសប្រេស៊ីលនិយាយថា រថយន្តបឺសធ្វើដំណើរពីត្បូងទៅជើងនៅលើដងផ្លូវមួយដោយរថយន្តបឺសនេះដឹកអ្នកដំណើរពេញទៅចូលរួមក្នុងព្រឹត្តិការណ៍មួយ ហើយរថយន្តកាំមីញ៉ុងនោះធ្វើដំណើរផ្ទុយគ្នាបានបុកគ្នាពេញទំហឹងលាន់ដូចរន្ទះ ។ ភាគច្រើននៃអ្នកស្លាប់ជាអ្នកធ្វើដំណើរតាមរថយន្តបឺស ។
គេមិនបានដឹងពីមូលហេតុដែលនាំឱ្យរថយន្តទាំងពីរគ្រឿងនោះបុកគ្នាឡើយ ៕
ចែករំលែកព័តមាននេះ