ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កង​ក​ម្លាំង​​ប្រដាប់​​អាវុធ​ និង​គ្រួសារ​​ចូល​និវត្តន៍​​៥៨​គ្រួសារ​​ទទួល​សម្ភារ​​​ប្រើ​ប្រាស់​​​ពី​​ លោក​ទេស​រដ្ឋ​មន្ត្រី​ អ៊ឹម ឈុន​លឹម ​

12 ឆ្នាំ មុន

ខេត្ត​​​ក្រចេះ ៖ ​អំណោយ​​ជា​សម្ភារ​ប្រើ​ប្រាស់​​របស់រាជ​រដ្ឋា​ភិបាល​​កម្ពុជា និង​សប្បុរស​ជន​​ត្រូវបាន​​យក​​មក​ប្រគល់​​ជូន​ដល់អតីត​កង​កម្លាំង​​ ប្រដាប់អាវុធ​ និង​គ្រួសារ​​ចូល​​​និវត្តន៍​​ចំនួន​៥៨​គ្រួសារ​នៅឃុំ​​ស្វាយ​ជ្រះ ​ស្រុក​ស្នួល ​ខេត្ត​ក្រចេះ កាលពី​ព្រឹក​ថ្ងៃ​ទី​​១៩ មីនា ២០១២ ​តាម​រយៈលោក​ទេស​រដ្ឋ​មន្ត្រី​ អ៊ឹម ​ ឈុន​លឹម ​រ​ដ្ឋ​មន្ត្រី​ក្រសួង​

ខេត្ត​​​ក្រចេះ ៖ ​អំណោយ​​ជា​សម្ភារ​ប្រើ​ប្រាស់​​របស់រាជ​រដ្ឋា​ភិបាល​​កម្ពុជា និង​សប្បុរស​ជន​​ត្រូវបាន​​យក​​មក​ប្រគល់​​ជូន​ដល់អតីត​កង​កម្លាំង​​ប្រដាប់អាវុធ​ និង​គ្រួសារ​​ចូល​​​និវត្តន៍​​ចំនួន​៥៨​គ្រួសារ​នៅឃុំ​​ស្វាយ​ជ្រះ ​ស្រុក​ស្នួល ​ខេត្ត​ក្រចេះ កាលពី​ព្រឹក​ថ្ងៃ​ទី​​១៩ មីនា ២០១២ ​តាម​រយៈលោក​ទេស​រដ្ឋ​មន្ត្រី​ អ៊ឹម ​ ឈុន​លឹម ​រ​ដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​នគរូប​នីយ​កម្ម ​និង​សំណង់​ ​​​ដោយ​មាន​ការ​​ចូល​រួម​ពី​លោក​ខាំ ភឿន ​អភិ​បាល​​ខេត្ត​​​​ក្រចេះ ​ស្ថាប័ន​​ និង​មន្ត្រី​​ពាក់​ព័ន្ធ​ក្នុង​ខេត្ត​។

មាន​ប្រសាសន៍​​ក្នុង​​ពិធី​​ចែក​សម្ភារ​ប្រើ​ប្រាស់​​​ក្នុង​លំនៅ​ឋាន​ និង​សម្ភារ​​កសិ​កម្ម​​​​លោក​ទេស​រដ្ឋ​មន្ត្រី​ អ៊ឹម ឈុន​លឹម ​បាន​អំពាវ​នាវ​ឱ្យ​អតីត​កង​កម្លាំង​​ប្រដាប់​​អាវុធ​​ និង​​គ្រួសារ​ចូល​និវត្តន៍​​ដែល​បាន​​មក​តាំង​ពី​លំនៅថ្មី​​លើ​ដី​សម្ប​ទាន​សង្គម​កិច្ច​​ដែល​រាជ​រដ្ឋា​ភិបាល​​​​ប្រគល់​​ជូន​ស្ថិត​ក្នុង​ឃុំ​ស្វាយ​ជ្រះ ​នេះ ​មក​រស់​នៅ​ឱ្យ​បាន​គ្រប់ៗ​​​គ្នា និង​ធ្វើ​ការ​​បង្ក​បង្កើន​ផល​​ឱ្យ​បាន​​សកម្ម​ ។ ​លោក​ទេស​រដ្ឋ​មន្ត្រី​បាន​បន្ត​ថា ​កាលពី​ថ្ងៃទី​២០ ​ធ្នូ ២០១១ កន្លង​ទៅ អាជ្ញា​ធរ​បាន​ធ្វើ​ពិធី​ចាប់​​ឆ្នោត​មុខ​សញ្ញា​​អ្នក​ទទួល​ដី​ចំនួន​៣៥៥​គ្រួសារ ក្នុង​នោះ​​មក​ពី​ក្រសួង​ការពារ​ជាតិ​ចំនួន​២០៥​​គ្រួសារ​ ​ក្រសួង​មហា​ផ្ទៃ​​ចំនួន​​​៩១​គ្រួសារ ។ ​រហូត​មក​ដល់​បច្ចុ​ប្បន្ន​នេះ​​គ្រួសារ​​ដែល​បាន​ដី​ឡូត៍​លំនៅ​ឋាន​ ដីឡូ​ត៍​កសិ​កមក្ម ​និង​ផ្ទះ​​បាន​ស្នាក់​​នៅ​អចិន្ត្រៃយ៍​​ចំនួន​៥៨​​គ្រួសារ ។

លោក​ម៉ាន់ សុផាត ​នាយក​គម្រោង​​សម្ប​ទាន​​ដី​​​សង្គម​កិច្ច​បាន​បញ្ជាក់​​ថា លើ​ការ​​ធ្វើ​គម្រោង​​លំនៅ​ឋាន​​រប​ស់​អតីត​យុទ្ធ​ជន​ចូល​និវត្តន៍​​​នេះ គឺ​ក្រុម​ការ​ងារ​មាន​ការ​យឺត​យ៉ាវ​​បន្តិច​លើ​​ការ​សាង​សង់​ផ្ទះ​ ខណៈ​​ពេល​ដែល​​ជួប​បញ្ហា​​ខ្វះ​ខាត​ឈើ​សម្រាប់​​យក​មក​ធ្វើ​ឱ្យ​ទាន់​​​ពេល​វេលា​ ។ ​​លោក​ប្រធាន​​គម្រោង​បាន​បញ្ជាក់ថា ​ចំពោះ​ដី​កសិ​កម្ម​កន្លង​មក​ក្រុម​ការ​ងារ​​បាន​ចុះ​​​បោះ​បង្គោល​ជូន​​ដល់​ពួក​គាត់​​ហើយ​ប៉ុន្តែ​​ខ្លះ​​គាត់​​​មិន​​បាន​ទៅ​មើល បែរ​ជា​ថា ដី​របស់​គាត់​មិន​ទាន់​​​ធ្វើការ​ឈូស​ឆាយ​​នៅឡើយ៕