ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរសជន​​​​​ឧបត្ថម្ភ​​​​ថវិកា​​​ដល់​កុមារ​​​​កំព្រា​​​​គ្មាន​ទីពឹង​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ដោយ​ទឹក​ចិត្ត​​​​សប្បុរស​ធម៌​​​​ចូលរួម​​រំលែក​​​ទុក្ខ​​លំបាក​​​របស់​​​ ក្មេង​​កំព្រា​​​​៣​នាក់​​​​បងប្អូន​​​ដែល​​​ម្តាយ​​​​​ចង.ក​សម្លា.ប់​​​​ ខ្លួន​​ចោល​​​​ ​កាលពី​ថ្ងៃទី​​​១៤​ ​មីនា​ ឆ្នាំ២០១២ ​កន្លង​មក​​នៅ​ចំណុច​​​​ភូមិព្រែក​​​​ទាល់ សង្កាត់​​​ស្ទឹងមាន​ជ័យ ខណ្ឌ​មាន​ជ័យ ​លោក​​ឧកញ៉ា​​​​​​ស្រី ​ងួន​ និង​​លោកជំទាវ​​​​​ឧក​ញ៉ា​​​​ស្រី ​វុទ្ធី​ ​បាន​​បរិច្ចាគ​​​​ថវិកា​​​ផ្ទាល់​ខ្លួន​​​

រាជធានីភ្នំពេញ​ ៖ ដោយ​ទឹក​ចិត្ត​​​​សប្បុរស​ធម៌​​​​ចូលរួម​​រំលែក​​​ទុក្ខ​​លំបាក​​​របស់​​​ក្មេង​​កំព្រា​​​​៣​នាក់​​​​បងប្អូន​​​ដែល​​​ម្តាយ​​​​​ចង.ក​សម្លាប់​​​​ខ្លួន​​ចោល​​​​ ​កាលពី​ថ្ងៃទី​​​១៤​ ​មីនា​ ឆ្នាំ២០១២ ​កន្លង​មក​​នៅ​ចំណុច​​​​ភូមិព្រែក​​​​ទាល់ សង្កាត់​​​ស្ទឹងមាន​ជ័យ ខណ្ឌ​មាន​ជ័យ ​លោក​​ឧកញ៉ា​​​​​​ស្រី ​ងួន​ និង​​លោកជំទាវ​​​​​ឧក​ញ៉ា​​​​ស្រី ​វុទ្ធី​ ​បាន​​បរិច្ចាគ​​​​ថវិកា​​​ផ្ទាល់​ខ្លួន​​​ចំនួន​​២០០​ដុល្លារ​ ជួយ​​ដល់​​ក្មេង​​ទាំង​​៣នាក់​​​​​បងប្អូន​សម្រាប់​​​​​ផ្គត់​ផ្គង់​​​​ជីវិត​បន្ត ​បន្ទាប់​​ពី​​ម្តាយ​​ស្លាប់​​ចោល ។

ថវិកា​​​ចំនួន​២០០​ដុល្លារ​​​ដែល​​លោក​ឧក​ញ៉ា​​​​​និង​លោក​ជំទាវ​​ផ្ញើ​ជូន​​​​​ក្មេង​កំព្រា​​ខាងលើ​​តាម​​រយៈ​​​សហការី​​កោះ​សន្តិភាព​​​នោះ ​​ភ្នាក់​ងារ​​កោះ​សន្តិភាព​​​​បាន​យក​ទៅ​​​​ប្រគល់​ឱ្យ​​ក្មេងកំព្រាទាំង​៣​នាក់​ខាង​លើ​កាលពី​​ល្ងាចថ្ងៃទី​​​១៦ មីនា​ ​​ឆ្នាំ​២០១២ ​​ដោយ​មាន​ការចូលរួម​​​​ដឹងឮ​ពី​​លោក​ប្រធាន​ភូមិ​​ព្រែកទាល់​​ផងដែរ ។

លោក​ប្រធាន​​​ភូមិព្រែក​ទាល់​​​ជំនួស​​​​មុខ​​ក្មេង​​​កំព្រា​​​ទាំង​៣នាក់​ ​បងប្អូន​សូម​ថ្លែង​​អំណរ​គុណ​​​យ៉ាង​ជ្រាល​ជ្រៅ​​​​​ចំពោះ​​ទឹក​ចិត្ត​ដ៏​សប្បុរស​​​​របស់​​​លោក​​​ឧក​ញ៉ា​​​​និង​​លោក​ជំទាវ​​ ។ ជាមួយ​​គ្នា​​នោះ​​ដែរ លោក​​​​ប្រធាន​ភូមិ​​ក៏​បាន​​ណែនាំ​​​ក្មេង​​កំព្រា​​​​ទាំង​៣​នាក់​​​បងប្អូន​គប្បី​​​​​​​​​រៀន​សូត្រ​​​នៅ​តាម​​​មណ្ឌល​​​អង្គការ​​​ដើម្បីទទួល​​យក​​ចំណេះ​ដឹង​​​​​​សម្រាប់​​កសាង​​អនាគត​​ទៅ​ថ្ងៃ​​ក្រោយ ​​ដោយ​​រូប​លោក​​​សន្យា​​​ជួយ​​ទំនាក់ទំនង​​សុំ​កន្លែង​​រៀន​សូត្រ​ឱ្យ​ពួក​គេ​​​ទាំង​​៣​នាក់​​​បងប្អូន​តាម​រយៈ​​​លោក​​ចៅ​​សង្កាត់​​ស្ទឹង​មាន​ជ័យ ៕