ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​សប្បុរស​ជន​ផ្តល់​ដល់លោក​យាយ​ទុរគតចិញ្ចឹម​ចៅ​កំព្រា​3នាក់

12 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​៖ កាល​ពី​ព្រឹក​​ថ្ងៃ​ទី​១៦ មីនា មាន​អំណោយ​ជា​បន្ត​បន្ទាប់​ទៅ​ផ្តល់​ជូន​លោក​យាន​អ៊ុន ស៊ី​ឆាត អាយុ​៦៩​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេរ ​ដែល​កំពុង​ជួប​ការ​ខ្វះ​ខាត​ចិញ្ចឹម​ចៅ​ស្រី​កំព្រា​បីនាក់​ ដែល​​ឪពុក​ម្តាយ​បោះ​បង់​ចោល​ ហើយ​ថ្មីៗ​នេះ ចៅ​ស្រី​ច្បង​​ អាយុ​១១​ឆ្នាំ​ បាន​ធ្លាក់​ពី​លើ​​ដើមស្វាយ​​ចន្ទី​បណ្តាល​ឱ្យ​បាក់​

ខេត្ត​កំពង់​ឆ្នាំង​៖ កាល​ពី​ព្រឹក​​ថ្ងៃ​ទី​១៦ មីនា មាន​អំណោយ​ជា​បន្ត​បន្ទាប់​ទៅ​ផ្តល់​ជូន​លោក​យាន​អ៊ុន ស៊ី​ឆាត អាយុ​៦៩​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេរ ​ដែល​កំពុង​ជួប​ការ​ខ្វះ​ខាត​ចិញ្ចឹម​ចៅ​ស្រី​កំព្រា​បីនាក់​ ដែល​​ឪពុក​ម្តាយ​បោះ​បង់​ចោល​ ហើយ​ថ្មីៗ​នេះ ចៅ​ស្រី​ច្បង​​ អាយុ​១១​ឆ្នាំ​ បាន​ធ្លាក់​ពី​លើ​​ដើមស្វាយ​​ចន្ទី​បណ្តាល​ឱ្យ​បាក់​ដៃ​ទាំង​សង​ខាង​ ។

ចូលរួម​ផ្តល់​អំណោយ​​នៅថ្ងៃនោះ មាន​ពីរ​ឈុត គឺ​នៅ​ម៉ោង​៩​និង​៣០​នាទី​​ព្រឹក​​មាន​លោក​សិដ្ឋ សុខរិន ចៅ​សង្កាត់​​ប្អេរ រួម​ជាមួយ​ជំទប់​ មេភូមិ មេ​ប៉ុស្តិ៍​ បាន​នាំ​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល ​ជា​អំណោយ​របស់​លោក​ញ៉ែម សុធន់ ទី​ប្រឹក្សា​គម្រោង​មូល​និធិសហ​ប្រជា​ជាតិ​សម្រាប់​ប្រជា​ជន​ ហៅ​កាត់ (UNFPA) ផ្តល់​ជូន​គ្រួសារ​​ ​កុមារ​កំព្រា​ខាង​លើ​តាម​រយៈលោក​គង់ សុវណ្ណអស្ចារ្យ នាយក​រង​ទី​ចាត់​ការ​ផែន​ការ​ និង​វិនិយោគនៃ​សាលា​ខេត្ត​កំពង់​ឆ្នាំង ។ ​ឆ្លៀត​ឱកាស​នោះ​លោក​សិដ្ឋ សុខ​រិន ក៏​បាន​បន្ថែម​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន​​៤​ម៉ឺន​រៀល​ផង​ដែរដល់​គ្រួសារ​ខាង​លើ ។

បន្ទាប់​មក​នៅ​វេលា​ម៉ោង​១១​ព្រឹក សមាស​ភាព​ដដែល​គឺ​លោក​ចៅ​សង្កាត់​ លោក​ជំទប់ លោក​មេប៉ុស្តិ៍​ បាន​ចូលរួម​ផ្តល់​អំណោយ​ជា​ថវិកា​ចំនួន​២០០​ដុល្លារ​អាមេរិក​ដល់​គ្រួសារ​កុមារ​កំព្រា​ខាង​លើដែរ​ ​ដែល​ថវិកា​នេះ​ គឺ​ជា​អំ​ណោយ​​​ដ៏ថ្លៃ​ថ្លា​របស់​លោក​បណ្ឌិត​​អ៊ុក រ៉ា​ប៊ុន និង​លោក​ជំទាវ ព្រម​ទាំង​លោក​ឧកញ៉ា​ស្រី​ ងួន និង​លោក​ជំទាវ​ឧកញ៉ា​ស្រី​ វុទ្ធី ផ្តល់​ជូន​​តាម​រយៈ​​សារព័ត៌មាន​កោះ​សន្តិ​ភាព​ ។ ជា​មួយ​គ្នា​នោះ​ផង​ដែរ​ ទឹក​ប្រាក់​ចំនួន​១២៤.០០០រៀល​ ទៀត​ បាន​មក​ពី​សប្បុរស​ជន​មាន​លោក​ស៊ូ សំណាង​ អនុប្រធាន​សន្តិសុខ​សណ្ឋាគារ​ភ្នំពេញ​ ព្រម​ទាំង​សន្តិសុខ​សណ្ឋាគារ​នេះមួយ​ចំនួន​ទៀត​ និង​​​ទឹក​ប្រាក់​៥​ដុល្លារ បាន​មក​ពី​លោក​កែវ ជា​ ​ត្រូវ​បាន​នាំ​ទៅ​ប្រគល់​ជូល​ដល់​ដៃ​គ្រួសារ​​កុមារ​កំព្រា​នោះផង​ដែរ ។

ក្រោយ​ពី​បាន​ទទួល​អំណោយ​​ដ៏​ថ្លៃ​ថ្លា​របស់​​សប្បុរសជន​​ជាបន្ត​បន្ទាប់​មក ​លោក​យាយ​អ៊ុន ស៊ី​ឆាត មាន​សេចក្តី​រំភើប​រី​ករាយ​ក្រៃ​លែង  និយាយ​ថ្លែង​អំណរ​គុណ​ទាំង​ទឹក​ភ្នែក​​ថា លោក​យាយ​មិន​ធ្លាប់​ស្គាល់​ប្រាក់​ច្រើន​របៀប​នេះ​ពី​មុន​មក​ទេ ​លោក​យាយ​សូម​អរ​គុណយ៉ាង​ជ្រាល​ជ្រៅ​​ដល់​សប្បុរស​ជន​ទាំង​អស់  និង​សូម​បួង​សួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធិក្នុង​លោក​ សូម​ជួយ​បី​បាច់​ថែ​រក្សា​ដល់​លោក​បណ្ឌិត​ និង​លោក​ជំទាវ​ លោក​ឧក​ញ៉ា​ និង​​លោក​ជំទាវឧកញ៉ា​ ព្រម​ទាំង​សប្បុរស​​ជន​ទាំង​អស់​ សូម​ជួប​តែ​​សេចក្តី​សុខ​គ្រប់​ប្រការ​ និង​រក​ស៊ី​មាន​បានកុំ​បី​ឃ្លៀង​​ឃ្លាត​ឡើយ ។

គួរ​រំលឹក​ថា កុមារី​បង​ឈ្មោះ​អ៊ុន ស្រី​ស្រស់​ អាយុ​១១​ឆ្នាំ បាន​ធ្លាក់​ពី​លើ​ដើម​ស្វាយ​​ចន្ទី​ ខណៈ​ឡើង​​បេះ​ផ្លែ​ឱ្យ​ជីដូនចង​​លក់​ដូរ​អង្ករ ។ កុមារី​ភ្លោះ​ជា​ប្អូន​២​នាក់​ ម្នាក់​ឈ្មោះ​អ៊ុន កញ្ញា​ និង​ម្នាក់​ទៀត​អ៊ុន រតនា អាយុ​៥​ឆ្នាំ ។ ៣​នាក់​បង​ប្អូន​​ត្រូវ​បាន​ឪពុក​ម្តាយ​បោះ​បង់​ចោល​ទុក​ឱ្យ​ជី​ដូន​អាយុ​៦៩​ឆ្នាំ មើល​ថែ​រក្សា ៕