ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុសាខា​កាក​បាទ​ក្រហម​​ខណ្ឌ​​ឫស្សី​កែវ​នាំ​អំណោយ​​ចែក​ជូន​គ្រួសារ​ងាយ​រង​គ្រោះ​​ចំនួន​៥​នៅសង្កាត់​​ច្រាំង​ចំរេះ​​ទី​១

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការ​អនុ​សាខា កាកបាទក្រហម​កម្ពុជា ខណ្ឌ​ឫស្សី​កែវ​កាល​ពី​រសៀល​ថ្ងៃទី១៦ មីនា បាន​នាំ​អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ សម្ភារ ប្រើប្រាស់ និង​ថវិកា​មួយ​ចំនួន​ ឧបត្ថម្ភដល់​គ្រួសារ​ក្រីក្រ​គ្មាន​ទីពឹង និង​ផ្ទុករោគ​ចំនួន៥​គ្រួសារ​​នៅ​សង្កាត់​ច្រាំង​ចំរេះទី​១ ឫស្សីកែវ។ ការ​នាំ​អំណោយ​​ចែក​ជូន​

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការ​អនុ​សាខា កាកបាទក្រហម​កម្ពុជា ខណ្ឌ​ឫស្សី​កែវ​កាល​ពី​រសៀល​ថ្ងៃទី១៦ មីនា បាន​នាំ​អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ សម្ភារ ប្រើប្រាស់ និង​ថវិកា​មួយ​ចំនួន​ ឧបត្ថម្ភដល់​គ្រួសារ​ក្រីក្រ​គ្មាន​ទីពឹង និង​ផ្ទុករោគ​ចំនួន៥​គ្រួសារ​​នៅ​សង្កាត់​ច្រាំង​ចំរេះទី​១ ឫស្សីកែវ។ ការ​នាំ​អំណោយ​​ចែក​ជូន​ក្នុង​​ឱកាស​នោះដឹកនាំដោយ​លោក​ជា ពិសី ប្រធាន​គណៈ​កម្មាធិការ​អនុ​សាខា​កាក​បាទ​ក្រហម ខណ្ឌឫស្សីកែវ និងជាអភិបាល​រង​ខណ្ឌ​ ព្រមទាំង​លោកស្រី កែវ ច័ន្ទ ស៊ុន​​​​​​​​​​​​​​​​​​ណារី អនុ​ប្រធាន​គណៈ​កម្មាធិការ​អនុសាខា​កាក​បាទ​ក្រហម ខណ្ឌឫស្សីកែវ។

អំណោយ​ដែល​នាំទៅ​ចែកជួន​ក្នុងឱកាស​នោះ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​២០​គីឡូ​ក្រាម មី​ចំនួន​២​កេស​ ធុង​ទឹកកក​១​ ចានស្រាក់​១ កាធុន១ ត្រីខ​៥​កំប៉ុង ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១ យួរ​ចានបាយ​១ កំសៀវ​១ ឆ្នាំង១ ចង្អើរ​១ ដង្កៀប​​​ចាប់ ភ្លើង​១​ ជ្រុញ​១ វែក​២​ ខ្ទះ១ ស្កសរ​១​​គីឡូ​ក្រាម តែ​២​កញ្ចប់ និងថវិកា​១០​ម៉ឺន​រៀល។​ លោក​ជា ពិសី ប្រធាន​​គណៈ​កម្មាធិការ​អនុសាខា​កាក​បាទ​ក្រហម ខណ្ឌឫស្សីកែវ បាន​ពាំនាំនូវ​ប្រសាសន៍​ផ្តាំ​ផ្ញើ​ការ​​សួរ​សុខទុក្ខ​ពី​សំណាក់​​លោក​ជំទាវ​​កិត្តិព្រឹទ្ធិ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ក៏​ដូច​សាខា​កាក​បាទ​ក្រហម​រាជធានី​ភ្នំពេញ ដែល​ជា​និច្ចកាល​លោកជំទាវ​តែង​យក​ចិត្ត​ទុកដាក់​​ចំពោះ​ប្រជា​រាស្ត្រ​ងាយ​រងគ្រោះ ឬគ្រោះថ្នាក់​ផ្សេងៗ និង​ប្រជា​រាស្រ្ត​ទូទាំង​ប្រទេស។​ ដោយ​ការ​យក​ចិត្តទុក​ដាក់​លោកជំទាវ​​បាន​​ណែនាំ​ដល់មន្ត្រី​កាក​បាទ​ក្រហម​ឱ្យ​តាម​​ចុះ​មូលដ្ឋាន ដើម្បី​សួរ​សុខ​ទុក្ខ និង​នាំ​អំណោយ​ចែកជូន​ដល់​ប្រជាពល​រដ្ឋដល់​មូល​ដ្ឋាន។ លោក​ជា ពិសី បានបន្តទៀតថា អំណោយ​​ទាំងនេះ​វាតិចតួច​​ណាស់​​ ​តែ​វា​អាច​ជួយសម្រួលដល់ការលំបាក​បាន​​មួយគ្រាដែរ ម្យ៉ាង​ទៀត​វាបាន​បញ្ជាក់ពី​ការ​យក​ចិត្ត​ទុក​ដាក់​ពីថ្នាក់ដឹកនាំ​ចំពោះបងប្អូន​ដែល​ជួប​ការ​លំបាក។

លោកជា ពិសី ក៏​បាន​ណែនាំ​បងប្អូន ក្រីក្រ ឬអ្នក​ផ្ទុក​មេរោគ កុំឱ្យអស់​​សង្ឃឹម​​ក្នុង​ជីវិត និង​លេប​​ថ្នាំពន្យា​ឱ្យ​បាន​ទៀងទាត់ ព្រោះ​យើង​នៅ​មាន​សម្តេច​តេជោ និង​លោក​ជំទាវ​កិត្តិព្រឹទ្ធិ​បណ្ឌិត​ដែល​​តែង​តែ​គិត​គូរ និងយកចិត្តដាក់​ចំពោះ​​បង​ប្អូន​ជានិច្ច ៕