ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​​ក្រីក្រ​៣០០​គ្រួសារ​ក្នុង​​ខណ្ឌ​ពោធិ៍សែនជ័យ​ ​ទទួល​​អំណោយ​​ពីអាជ្ញាធរ​ខណ្ឌ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​ប្រជាពលរដ្ឋ​​ក្រីក្រ​ចំនួន​៣០០​គ្រួសារ​​មកពីសង្កាត់​​ចំនួន​​១៣​រប​ស់​ ខណ្ឌ​ពោ​ធិ៍​សែន​ជ័យ ​បានទទួល​អំណោយ​ពី​អាជ្ញា​ធរ​ខណ្ឌ​​ដែល​​បាន​នាំ​យក​ទៅ​ចែកជូន​​ជា​ការ​ជួយ​ ​រំលែក​ទុក្ខ​លំបាក​​ និង​ការខ្វះ​ខ​ាត​​មួ​យ​គ្រា​។ ​ពិធី​ប្រគល់​អំណោយ​​នោះ​បាន​​ធ្វើឡើង​​​កាលពីវេលា​ម៉ោង​​​​៨​​ព្រឹក​ថ្ងៃទី ​​១៥ មីនា ២០១២ នៅ​ក្នុង​​បរិ​

រាជធានីភ្នំពេញ ៖ ​​ប្រជាពលរដ្ឋ​​ក្រីក្រ​ចំនួន​៣០០​គ្រួសារ​​មកពីសង្កាត់​​ចំនួន​​១៣​រប​ស់​ខណ្ឌ​ពោ​ធិ៍​សែន​ជ័យ ​បានទទួល​អំណោយ​ពី​អាជ្ញា​ធរ​ខណ្ឌ​​ដែល​​បាន​នាំ​យក​ទៅ​ចែកជូន​​ជា​ការ​ជួយ​​រំលែក​ទុក្ខ​លំបាក​​ និង​ការខ្វះ​ខ​ាត​​មួ​យ​គ្រា​។ ​ពិធី​ប្រគល់​អំណោយ​​នោះ​បាន​​ធ្វើឡើង​​​កាលពីវេលា​ម៉ោង​​​​៨​​ព្រឹក​ថ្ងៃទី​​១៥ មីនា ២០១២ នៅ​ក្នុង​​បរិ​វេណ​វត្ត​តិក្ខ​បញ្ញោ សង្កាត់​​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែនជ័យ ក្រោម​ការ​ដឹកនាំ​ដោយ​​លោក​គិត សុផា អភិបាល​ខណ្ឌ ​​និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​លោក​​សេង គន្ធ ​​លោក​ហែម ដារិទ្ធិ ​អភិ​បាល​រង​ខណ្ឌ​ ព្រមទាំង​​មន្ត្រី​ក្រោម​ឱវាទ​​ជា​​ច្រើន​រូប​​ទៀត​ ។

អំណោយ​ដែល​នាំ​យក​ទៅចែក​ជូន​ប្រជា​ពល​រដ្ឋ​​ចំនួន​៣០០​គ្រួសារ ​​មក​ពីតាម​បណ្តា​ភូមិ​នានា​ក្នុង​សង្កាត់​ទាំង​១៣​រប​ស់​ខណ្ឌ​​ពោធិ៍​សែន​ជ័យ​ ​ក្នុង​នោះ​មាន​សង្កាត់​​ចោមចៅ កាកាប ​កន្ទោក ​កំបូល បឹង​ធំ ភ្លើងឆេះ​​រទេះ ស្នោរ ឪឡោក ពន្សាំង ក្រាំង​ធ្នង់ ​គោករកា សំរោង​ក្រោម និង​ត្រពាំង​ក្រសាំង ​​​ដែល​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​​អង្ករ​ចំនួន​២៥​គីឡូ​ក្រាម ​និង​មី​៦​កញ្ចប់ ។

លោក​គិ​ត សុផា បាន​ថ្លែងឱ្យដឹង​ថា ​នេះ​គឺ​ជា​​អំណោយ​​តិចតួច​ប៉ុណ្ណោះ ​ប៉ុន្តែគឺ​ជា​ទឹក​ចិត្ត​​របស់​អាជ្ញា​ធរ​​​ក្រោម​ការ​ណែ​នាំ រប​ស់​ថ្នាក់​ដឹក​នាំ​​ហើយ​ក៏ជា​​វប្បធម៌​​​ចែករំលែក​​មួ​យ​ផង​ដែរ ៕