ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាក​បាទ​ក្រហម​សាខា​រាជ​ធានី​ភ្នំពេញ​ប្រជុំ​ត្រៀម​បើក​វគ្គ​យល់​ដឹង​មូល​ ដ្ឋានដល់​យុវ​ជន​កាក​បាទ​ក្រហម​នៅ​តាម​អនុ​វិទ្យា​ល័យ​ក្នុង​រាជ​ធានី​ ភ្នំពេញ​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ នៅ​ទីស្នាក់ការក​.​ក្រ​.​ក សាខា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី១៤ ខែមីនា ឆ្នាំ២០១២ បាន​រៀបចំ​កិច្ចប្រជុំ​ស្ដី​ពីការ​ត្រៀម​បើក​វគ្គ​យល់​ដឹង​មូលដ្ឋាន​ជូន​ដល់ ​យុវជនក​.​ក្រ នៅ​តាម​អនុ​វិទ្យាល័យក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាពលោកប៉ា សុ​ជាតិ​វង្ស ប្រធាន​គណៈ​កម្មាធិការ​សាខា និង​ជា​អភិបាលរងនៃ​គណៈ​

រាជ​ធានី​ភ្នំពេញ ៖ នៅ​ទីស្នាក់ការក​.​ក្រ​.​ក សាខា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី១៤ ខែមីនា ឆ្នាំ២០១២ បាន​រៀបចំ​កិច្ចប្រជុំ​ស្ដី​ពីការ​ត្រៀម​បើក​វគ្គ​យល់​ដឹង​មូលដ្ឋាន​ជូន​ដល់​យុវជនក​.​ក្រ នៅ​តាម​អនុ​វិទ្យាល័យក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាពលោកប៉ា សុ​ជាតិ​វង្ស ប្រធាន​គណៈ​កម្មាធិការ​សាខា និង​ជា​អភិបាលរងនៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ។ អញ្ជើញ​មាន​វត្ដមាន​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​រួម​មាន លោក លោកស្រី​ជាម​ន្ដ្រី​ប្រតិបត្ដិ​សាខា អនុ​សាខា​ខណ្ឌ​ទាំង​៩ និង​គណៈ នាយកទីប្រឹក្សា​យុវជន ក​.​ក្រ.ក ទាំង​៣៣​អនុ​វិទ្យាល័យ​ជា​ច្រើន​រូប​ទៀត ។

លោកប៉ា សុ​ជាតិ​វង្ស បាន​មាន​ប្រសាសន៍​ថា សាខា​បាន​បើក​វគ្គ​យល់​ដឹង​មូលដ្ឋាន​ជូន​ដល់​យុវជនទាំង​៣៤​វិទ្យាល័យ​បាន​ជិត​គ្រប់​អស់​ហើយ ហើយ​សំរាប់​ការ​បើក​វគ្គ​នៅ​តាម​អនុ​វិទ្យា​ល័យ​នា​ពេល​ខាង​មុខ​នេះ គឺ​សូម​ឱ្យអនុ​សាខា រួម​និង​គណៈនាយក ទីប្រឹក្សា​យុវជននៅ​តាម​អនុ​វិទ្យាល័យ​នីមួយ​ៗ​ជា​អ្នក​បង្រៀន ដែល​វគ្គ​សិក្សា​នេះ​ក៏​មានរយៈពេល​១​ថ្ងៃ​ដែរ ដោយ​បាន​លើក​យក​មេរៀន​មូលដ្ឋាន​សំខាន់​ៗ​មក​បង្រៀន​រួម​មាន ​ប្រ​វិ​ត្ដិច​ល​នាកាកបាទក្រហម អឌ្ឍ​ច​ន្ទ័​ក្រហម​អន្ដរជាតិ និង​សមាគម​ជាតិ ក​.​ក្រ​.​ក​, ​តួនាទី និង​ភារកិច្ច​យុវជន ក​.​ក្រ​.​ក​, ​គ្រោះ​មហន្ដរាយ និង​ការគ្រប់គ្រង​គ្រោះ​មហន្ដរាយ​, ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​, ​វិជ្ជា​សង្គ្រោះ​បឋម ។ ក្នុង​នេះ​ការ​បើក​វគ្គ​នេះ​ផង​ដែរ សាខា នឹង​ជួយ​ផ្គត់ផ្គង់​ជា​ទឹក​សុ​ទ្ឋ​១​សាលា​១០​កេស​, គ្រូ​ឧទ្ទេសនាម​១​សាលា​៥​ម៉ឺន​រៀល ព្រមទាំង​រៀបចំ​ឯកសណ្ឋាន និងសៀវភៅ​មេរៀន​សំរាប់​យុវជន​ម្នាក់​ៗ​ផង​ដែរ ។ ចុងបញ្ចប់​ឯកឧត្ដម​ប្រធាន​គណៈកម្មាធិការ​សាខាសំណូមពរ​ដល់​បណ្ដា អនុ​សាខា គណៈនាយកទីប្រឹក្សា​យុវជន ទាំងអស់សូម​ជួយ​ទុកចិត្ដ​ទុកដាក់​ខិតខំ​ប្រឹងប្រែង​​បន្ថែម​ទៀត​ក្នុង​ភារកិច្ច​ដែលបាន​ដាក់ចុះ​ខាងលើ​នេះ ដើម្បី​ឱ្យ​ការ​បើក​វគ្គ​របស់​យើង​ទទួល​បាន​នួ​វល​ទ្ឋ​ផល​ល្អ​ប្រសើរក្នុង​ការ​ដុះខាត​យុវជន ក​.​ក្រ យើង​ឱ្យ​កាន់តែ​មានគុណ​ភាព​ទ្វារ​ឡើង ពោល​ពេញ​ដោយ​បេះដូង​មនុស្សធម៌​យ៉ាង​ពិតប្រាកដ ៕