ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរសជន​​នាំយក​​​អំណោយឧត្ថម្ភដល់​អង្គការ​​​ផ្ទះ​បាយ​​កុមារ​​

12 ឆ្នាំ មុន

រាជធានី​​ភ្នំពេញ ៖ សប្បុរសជនចំនួន​​​​​​៣រូប​​​រួម​មាន ​​​​​លោក​ជំទាវ​​ឧកញ៉ា​​​​​យីន ផាន្នី​ ​​​លោក​​ជំទាវ​​​ភាព ហៀក ​​អគ្គ​នាយិកា​​​​​ក្រុម​ហ៊ុន​​​​ជីប​ម៉ុង​គ្រុប ​និង​លោកជំទាវ​​​នឹម ​ថូត ប្រធាន​​​​កិត្តិយស​​​អង្គការ​​​​​ផ្ទះ​បាយ​​​​​​កុមារ​​​​​ កាលពី​​ព្រឹក​​​ថ្ងៃទី​​១៣ មីនា បាន​នាំ​​យក​អំណោយ​​​​​​​ជា​សម្ភារ​​​​សិក្សា​ ​​សម្លៀក​បំពាក់​​ គ្រឿង​ឧបភោគ​បរិភោគ​​​ និង​​​ថវិកា​​​ ទៅ​ជួយ​​​ដល់​​អង្គការ​​ផ្ទះ​បាយ​​​​កុមារ ​​​សម្រាប់​​​​​​​ជួយ​​​ផ្គត់​​ផ្គង់​​​ដល់​​ការទ្រទ្រង​់​ម្ហូប​​​អាហារ​​ និង​​​ចូល​រួម​លើក​កម្ពស់​​​ក្នុង​​

រាជធានី​​ភ្នំពេញ ៖ សប្បុរសជនចំនួន​​​​​​៣រូប​​​រួម​មាន ​​​​​លោក​ជំទាវ​​ឧកញ៉ា​​​​​យីន ផាន្នី​ ​​​លោក​​ជំទាវ​​​ភាព ហៀក ​​អគ្គ​នាយិកា​​​​​ក្រុម​ហ៊ុន​​​​ជីប​ម៉ុង​គ្រុប ​និង​លោកជំទាវ​​​នឹម ​ថូត ប្រធាន​​​​កិត្តិយស​​​អង្គការ​​​​​ផ្ទះ​បាយ​​​​​​កុមារ​​​​​ កាលពី​​ព្រឹក​​​ថ្ងៃទី​​១៣ មីនា បាន​នាំ​​យក​អំណោយ​​​​​​​ជា​សម្ភារ​​​​សិក្សា​ ​​សម្លៀក​បំពាក់​​ គ្រឿង​ឧបភោគ​បរិភោគ​​​ និង​​​ថវិកា​​​ ទៅ​ជួយ​​​ដល់​​អង្គការ​​ផ្ទះ​បាយ​​​​កុមារ ​​​សម្រាប់​​​​​​​ជួយ​​​ផ្គត់​​ផ្គង់​​​ដល់​​ការទ្រទ្រង​់​ម្ហូប​​​អាហារ​​និង​​​ចូល​រួម​លើក​កម្ពស់​​​ក្នុង​​ន័យ​​មនុស្ស​​​​ធម៌​​ដល់​អង្គការ​​​​ផ្ទះ​​​​​បាយ​​កុមារ​​​​ដែល​​​កំពុង​​ជួបការ​​ខ្វះ​​​ខាត​​​​។ អង្គការ​​​នេះ​ មាន​ទីតាំង​​​ស្ថិត​នៅ​ផ្ទះ​​លេខ២៦​ ផ្លូវ​​​លេខ៤៥៤ សង្កាត់​​​​ទួល​​ទំពូង​ទី​​១​ ខណ្ឌ​ចំការ​មន។

លោក​​ងូវ ​យីវ អតីត​​​​នាយក​​សាលា​​​​​​បឋម​សិក្សា​​ជ័យ​​​ជំន​ះ​ និង​ជា​​​នាយក​​អង្គការ​​​​ផ្ទះ​​បាយ​​ កុមារ​​​ បាន​មាន​​ប្រសាសន៍​​ជម្រាប​ជូន​​​ប្រតិភូ​​សប្បុរសជន​​​​ទាំង​​​៣រូប​​​ខាងលើ ​​​ក៏​​ដូចជា​​មាតា​​​​ បិតា​​​កុមារ​​តូចៗដែល​​បាន​មក​ទទួល​អាហារ​​និង​​​​​​អំណោយ​​​​ពី​សប្បុរស​​​​ជន ​អំពី​​ប្រវត្តិ​នៃការ​​កើត​​អង្គការ​​​ផ្ទះ​​​បាយ​​​កុមារ ​​​និង​​ទិសដៅ​​​ដែល​​​បាន​​បង្កើត​​ឡើង​​នូវ​​ឈ្មោះ​​អង្គការ​​​​ផ្ទះ​បាយ​​​កុមារ​​​​ គឺ​ក្នុង​​​គោល​​បំណង​​​ចូលរួម​​ផ្តល់​អាហារ​​​ដល់​​​​កុមារ​​ក្រីក្រ​​ពី​គ្រប់​​​ទិសទី​នៅ​ក្នុង​​​រាជ​​ធានី​​​ភ្នំពញ​​​ ។ ​​គិត​​​​ចាប់​តាំង​ពី​ថ្ងៃទី​​​១ ខែ​​កុម្ភៈ ​ឆ្នាំ​​២០១០​  ​ដល់​​​ថ្ងៃទី​​១២ មីនា  ​​​ឆ្នាំ​​២០១២ ឃើញ​​ថា មាន​​​​កុមារ​​ចំនួន​​​៩០.៥​៣៤​​នាក់​ហើយ​​ដែល​បាន​​​​​​មក​ទទួល​​អាហារ​ពី​អង្គការ​​ផ្ទះ​​បាយ​​កុមារ ។ ​ចំពោះ​​សកម្ម​ភាព​​​​​នេះ​​​ អង្គការ​​​បន្ត​យក​ចិត្ត​ទុក​ដាក់​​​​​បង្កើត​​ចលនា​​​​របស់​​អង្គការ​​​ឆ្ពោះ​​​​ទៅ​​​​មុខ​​ថែម​ទៀត​​ ​​​ដើម្បី​​​​ចូល​រួម​​​​​​ផ្គត់​​ផ្គង់​​​​ជីវភាព​កុមារក្រីក្រ ។

លោក​​​ងូវ យីវ ​បាន​មាន​ប្រសាសន៍​​​​​​បន្ត​ថា សកម្មភាព​​​របស់​អង្គការ​​​​​ដំណើរ​​ការទៅ​​បាន​គឺ​អាស្រ័យ​​ដោយ​មានការ​​​​ចូលរួម​​គាំទ្រ​ពីសប្បុរស​​​​​​ជន​នានា​​​​ ហើយ​​សកម្មភាព​​​​នេះរូប​​​លោក​​ផ្ទាល់​​​​​​​​​ជា​តំណាង​​​ឱ្យអង្គការ​​មូល​ដ្ឋាន​ ​​​​សូម​​ថ្លែង​អំណរគុណ​​​​យ៉ាង​ជ្រាល​ជ្រៅ​​​​​បំផុត​​ចំពោះ​​​ទឹក​​ចិត្ត​​​​សប្បុរស​ជន​​​​​ក៏​ដូចជា​​វត្ត​មាន​​​ដ៏​ខ្ពង់​​ខ្ពស់​​​របស់​លោក​ជំទាវ​​ទាំង​៣​រូប​ ដែល​បាន​​​​មកពិនិត្យ​​​ដោយ​​ផ្ទាល់​ដល់​ទីស្នាក់​ការ​​​​​​​អង្គការ​​​​​​និង​នាំ​​​​មក​នូវអំណោយ​​​​​​​ឧបត្ថម្ភ​​​ដល់​អង្គការ​​​​ផ្ទះ​បាយ​​​កុមារ ។

យោង​តាម​​​របាយ​ការណ៍​​​​​​​​របស់​​អង្គការ​​​ផ្ទះ​បាយ​​​​កុមារ​​ឱ្យ​ដឹង​ថា ​សប្បុរស​ជន​ែដល​បាន​​ចូល​រួម​​​​ឧបត្ថម្ភ​​ដល់​អង្គការ​​​​​​ផ្ទះ​បាយ​​​កុមារជាមួយ​​​លោក​ជំទាវ​​​៣​រូប​​​ខាងលើ​​គឺមាន ​លោក​ជំទាវ​​​​ហម​ ​ស៊ីនួន  និង​លោក​​​ជំទាវ​​​សៀក​​ សុផល​ ​​​និង​ស្វាមី​ផងដែរ ។  ​របាយ​ការណ៍​​​ដដែល​បញ្ជាក់​ថា អំណោយ​ដែល​បាន​​នាំយក​​មក​ចែក​ជូន​​​​ដល់​​​​អង្គ​ការ​​​ផ្ទះ​បាយ​កុមារ​​​​ក្នុង​​ឱកាស​​នេះ​​​មាន​​ថវិកា​​សម្រាប់​​​​​​ផ្គត់​ផ្គង់​​​​ដល់​​អង្គការ​​​​ទាំង​មូល​​​ចំនួន​៣១០​​​​​ដុល្លារ​ ទឹក​ដោះ​​គោ​​​​កំប៉ុង​​ធំ​មួយកេស​​ ផ្លែ​ប៉ោម​​​២​កេស នំ​កុមារ​២កេស ខោ​អាវ​​​​​និង​​តុក្កតា​​​​​មួយ​ចំនួន​​​ធំ សម្លៀក​បំពាក់​​​​កុមារ ​​​​និង​សម្ភារ​​​​​​​សិក្សា​​​​ រួមទាំងថវិកា​​​សម្រាប់​​​​​ចែកជូន​​​កុមារ​ចំនួន​​​​​​២៥០​​នាក់​​ ក្នុង​​ម្នាក់ៗ​​​​ទទួល​​បាន​​​១ម៉ឺន​​រៀល ។ ក្រៅ​ពី​​​នេះ​​​​ ក៏​មាន​​​​ការចែក​ជូន​​ថវិកា​​ដល់​​​​​លោក​គ្រូ​អ្នក​គ្រូ​​​​​​​​និង​ចុងភៅ​​​​​នៅ​ក្នុង​​​អង្គការ​​នូវ​ថវិកា​​​​រួម​ចំនួន​​​​៥០​ម៉ឺន​រៀល​​បន្ថែម​ទៀត ។

លោក​​ជំទាវ​​​​​យីន ផាន្នី​ ​​​បាន​មាន​​ប្រសាសន៍​​​​ផ្តាំ​ផ្ញើ​​​ដល់​​​ក្មួយ​ៗកុមារ​​​​ទាំងអស់​​ ត្រូវខិតខំ​​​រៀន​សូត្រ​​​​ហាត់​ពត់​លត់​​​ដំ​​​ខ្លួន​​​ឱ្យ​ក្លាយ​​ជា​កុមារ​​​ល្អ និង​​​​​ផ្តាំផ្ញើ​​ដល់​​មាតា​​បិតា​ កុមារ​​​​​តូចៗត្រូវ​​​​ខិតខំ​​​​ប្រឹង​​ប្រែង​​​​​​​​រស់​នៅ​​​​​ប្រកប​​​ការងារ​​ចិញ្ចឹម​​​​ថែទាំកូន​​​ចៅ​​កុំ​អស់​​សង្ឃឹម​​ក្នុង​ជីវិត​ ។ ​លោក​ជំទាវ​​​​​យីន ផាន្នី ​ក៏​បាន​​​​កោត​សរសើរ​​ដល់​​សកម្មភាព​​​​​​ដឹកនាំ​​​របស់​​លោក​ងូវ យីវ​  ​នាយក​អង្គការ ​​​​ដែល​​ជា​មន្ត្រី​ចូល​​និវត្ត​ន៍ហើយ​​​​​លោក​​នៅ​មាន​ទឹក​ចិត្ត​​​​ចូល​រួម​​ចំណែក​​ក្នុង​​សកម្មភាព​​​​មនុស្សធម៌​​​​​ តាម​​​រយៈ​​ការ​​ខិតខំ​​​ចង​ក្រង​​ជា​សមាគម​​​ អង្គការ​​​​ដូចជា​​ អង្គការ​​​ផ្ទះ​បាយ​​​​កុមារ​​​នេះ​​​ជាដើម ។

លោក​​ជំទាវ​​​​ភាព ហៀក ​អគ្គ​​នាយិកា​​ក្រុម​​ហ៊ុន​​​​ជីប​ម៉ុង​​គ្រុប បាន​មាន​​ប្រសាសន៍​​​បន្ថែម​​​​​ថា ក្មួយ​​ៗកុមារ​​​​ទាំងអស់​ក៏ដូចជា​មាតា​​​​បិតា​​​កុមារ​តូចៗទាំងអស់​​ដែរ សូម​កុំ​​​អស់​សង្ឃឹម​​​ក្នុង​ជីវិត​​ ព្រោះ​​ជីវិត​​​​គឺជា​ការ​​​​តស៊ូ​​​​ ។ លោកជំទាវ​​​​​ក៏​បាន​​​​លើក​​​ជា​ឧទាហរណ៍​​​​​អំពី​​​​​ដំណើរ​​​​ជីវិត​​របស់​លោក​​ជំទាវ​​ទម្រាំ​​បាន​​ដូច​សព្វ​ថ្ងៃ​​​ គឺឆ្លង​​​កាត់​ការ​​​ពុះ​ពារ​​​​តស៊ូ​​ក្នុង​​​​​ជីវិត​​រស់​នៅ​​​ខ្លាំងណាស់​ ទើប​បាន​​​ជោគ​ជ័យ​​​​​ដូច​សព្វ​​ថ្ងៃនេះ ។ ​ក្នុង​ឱកាស​​នោះ​ដែរ លោក​​ជំទាវ​ក៏​បាន​​​​សន្យា​​​​បន្ត​ជួយ​​ជ្រោម​ជ្រែង​​ដល់​​​អង្គ​ការ​​​​ផ្ទះ​បាយ​​​​កុមារ​​​ទៀត ។ ​​ចំណែក​​​​ឯលោក​ជំទាវ​នឹម​ ថូត ក៏​បាន​​​មាន​​ប្រសាសន៍​​​​ចូល​រួម​ជំរុញ​​ដល់​​​ក្មួយ​​ៗ​កុមារ​ទាំងអស់​​ឱ្យ​​ខិតខំ​រៀន​​សូត្រ​​​និង​​ប្តេជ្ញា​​​​ចិត្ត​​​​រៀន​ឱ្យ​បាន​ពូកែ​ ។

នៅចុង​​បញ្ចប់​​​​នៃកម្ម​​​វិធី​​​​ ​​​​លោក​​ងូវ ​​យីវ បាន​​​​អញ្ជើញ​​លោកជំទាវទាំង៣​​រូប ​ពិនិត្យ​​​សកម្ម​ភាព​​​​​​ចម្អិន​​ម្ហូប​អាហារ​​សម្រាប់​​​​ចែក​​​​ជូន​កុមារ​​​ស្រស់​​​​​ស្រូប​ដែលមាន​ទាំង​​ភេសជ្ជៈផងដែរ ៕