ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ទុរេន​ស្រុក​ពញាក្រែក​ខេត្ដកំពង់ចាម​មាន​រសជាតិ​ផ្អែម​ឈ្ងុយ​ឆ្ងាញ់

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកស្រី ស្រី​មុំ ម្ចាស់ស្ដង់​លក់​ផ្លែ​ឈើ​ធំ​ជាងគេ​ក្នុង​រាជធានី ស្ថិតនៅ​តាម​បណ្ដោយ​វិ​ថី​ព្រះ​សីហ​នុ ទល់មុខ​ជួរលក់​ផ្លែ​ឈើ​ជាប់​របង​ស្ដា​ត​អូ​ឡាំ​ពិ​ក បានអំពាវនាវ​ដល់​អតិថិជន​ដែល​ចូល​ចិត្ដ​ពិសា​ផ្លែទុរេន ដែល​មាន​រសជាតិ​ផ្អែម​ត្រជាក់​ឈ្ងុយឆ្ងាញ់​គ្មាន​ពីរ ជា​ផលិតផល​របស់​ខ្មែរ​ពិត​ៗ ដាំ​នៅ​លើ​ទឹកដី​ខេត្ដកំពង់ចាម ពិសេស​គឺ​នៅ ស្រុក​ពញាក្រែក​នោះ ពេល​នេះ​បាន​មក​ដល់ហើយ ។ហាង​លក់​ផ្លែ​ឈើ​ដែល​មាន​យីហោ​ថា “​ស្រី​មុំ​លក់​ផ្លែ​ឈើ

រាជធានី​ភ្នំពេញ ៖ អ្នកស្រី ស្រី​មុំ ម្ចាស់ស្ដង់​លក់​ផ្លែ​ឈើ​ធំ​ជាងគេ​ក្នុង​រាជធានី ស្ថិតនៅ​តាម​បណ្ដោយ​វិ​ថី​ព្រះ​សីហ​នុ ទល់មុខ​ជួរលក់​ផ្លែ​ឈើ​ជាប់​របង​ស្ដា​ត​អូ​ឡាំ​ពិ​ក បានអំពាវនាវ​ដល់​អតិថិជន​ដែល​ចូល​ចិត្ដ​ពិសា​ផ្លែទុរេន ដែល​មាន​រសជាតិ​ផ្អែម​ត្រជាក់​ឈ្ងុយឆ្ងាញ់​គ្មាន​ពីរ ជា​ផលិតផល​របស់​ខ្មែរ​ពិត​ៗ ដាំ​នៅ​លើ​ទឹកដី​ខេត្ដកំពង់ចាម ពិសេស​គឺ​នៅ ស្រុក​ពញាក្រែក​នោះ ពេល​នេះ​បាន​មក​ដល់ហើយ ។ហាង​លក់​ផ្លែ​ឈើ​ដែល​មាន​យីហោ​ថា “​ស្រី​មុំ​លក់​ផ្លែ​ឈើ​គ្រប់​ប្រភេទ​” ដែល​មានអាសយដ្ឋាន​ដូច​ខាងលើបាន​នាំ​ចូល​ផ្លែ​ទុរេន ដែល​មានគុណ​ភាព​ពី​ស្រុក​ពញាក្រែក ខេត្ដកំពង់ចាម ដោយ​ផ្ដាច់មុខ​ពុំ​មាន​ហាង​ណាផ្សេង​លក់​ផ្លែ​ទុរេន​ប្រភេទ​នេះ​ទេ ។

អ្នកស្រី ស្រី​មុំ ម្ចាស់​ហាង​ខាងលើ​បាន ប្រាប់​ឱ្យ​ដឹង​ថា ពេល​នេះ​រដូវ​ផ្លែ​ទុរេន ដែលអតិថិជន​ទន្ទឹងរង់ចាំ​ដែល​ជា​ទុរេន​របស់​ខ្មែរពិត​ៗ​ផលិត​នៅ​ខេត្ដកំពង់ចាម បាន​មក​ដល់ហើយ ហើយ​មាន​តែ​ហាង​របស់​គាត់​តែ​១​គត់ ដែល​ទទួល​ម៉ៅ​ការ​ផ្ដាច់មុខ​នូវ​ចំការ​ទុរេន ប្រមាណ​ជាង​២០​ហិ​កតា ក្នុង​ការ​ប្រមូល​ផលយក​មក​ផ្គត់ផ្គង់​អតិថិជន​នៅ​រាជធានីភ្នំពេញ​។ អ្នកស្រី​បញ្ជាក់​ថា រដូវ​ប្រមូល​ផ្លែទុរេន​នេះ មាន​រយៈពេល​១​ខែ​ប៉ុណ្ណោះ ហើយចាប់ពី​ថ្ងៃ​ប្រមូល​ផល​មក​បាន​កន្លង​ផុត​ទៅប្រហែល​១០​ថ្ងៃ​ហើយ ដូចនេះ​នៅ​សល់ប្រមាណ​ជា​២០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ រដូវ​កាលប្រមូល​ផល​ផ្លែ​ទុរេន​កំពង់ចាម​នឹង​ត្រូវបញ្ចប់​។

ម្ចាស់​ហាង​លក់​ផ្លែ​ឈើ​ដ៏​ធំ​រូប​នេះ បាន​អំពាវនាវ​ដល់​បងប្អូន​អតិថិជន​ដែល​ធ្លាប់​និយម​គាំទ្រ​ផ្លែ​ទុរេន​ខ្មែរ សូម​អញ្ជើញ​មកកាន់​ស្ដង់​លក់​ផ្លែ​ឈើ​ស្រី​មុំ ដែល​មានការ​លក់ក្នុង​តំលៃ​ពិសេស ព្រមទាំង​មានការ​ធានា ១០០% នូវ​គុណភាព​ផ្លែ​ទុរេន​ដែល​ឈ្ងុយឆ្ងាញ់​ផ្អែម​ត្រជាក់ ជា​ផលិតផល​របស់​ខ្មែរពិត​ៗ ដាំ​នៅ​ស្រុក​ពញាក្រែក ខេត្ដ​កំពង់ចាម​។ អ្នកស្រី​បានឱ្យ​ដឹងផង​ដែរ​ថា ផ្លែទុរេន​ដែល​នាំ​ចូល​ពី​ខេត្ដកំពង់ចាម​នោះ ត្រូវបាន​បិទ​តែម​ភ្ជាប់​ជាមួយ​ទង ដែល​សរសេរ​ថា ផ្លែ​ទុរេន​ស្រុក​ពញាក្រែក ខេត្ដកំពង់ចាម ការធ្វើ​បែប​នេះ គឺ​ចង់​បញ្ជាក់​ថា អតិថិជន​ងាយស្រួល​ក្នុង​ការ​ទិញ​កុំឱ្យ​ច្រឡំ ។

ទោះបី​យ៉ាងណា នៅ​ហាង​លក់​ផ្លែ​ឈើ​ផ្សេង​ទៀត មានការ​បន្លំ​បិទ​តែម​បែប​នេះ​ដែរ ដែល​ប្រការ​នេះ អ្នកស្រី​មុំ សុំ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​។ ប្រការដ៏​ល្អ​បំផុត​ក្នុង​ការ​ជាវ​ផ្លែ​ទុរេន​ដែល​ល្អ​មិន​ខុសបំណង​នោះ សូម​អញ្ជើញ​មក​កាន់​ស្ដង់​លក់ ផ្លែ​ឈើ​របស់​ស្រី​មុំ​តែ​ម្ដង ពិតជា​មិន​ខុសបំណង​ទេ ។គួរ​រំលឹក​ថា មុន​នេះ​ហាង​លក់​ផ្លែ​ឈើ​ស្រីមុំ បាន​ទៅ​ប្រមូល​ផល​ផ្លែ​ទុរេន​នៅ​ស្រុក​ស្ទឹងត្រង់ ហើយ​ភ្ជាប់​មក​ស្រុក​ពញាក្រែក​នេះ​តែម្ដង ដែល​អ្នកខ្លះ​និយាយ​ថា ទុរេន​ស្រុក​ពញាក្រែក រឹតតែ​ពិសេស​ជាង​ទុរេន​ស្រុក​ស្ទឹង​ត្រង់ទៅ​ទៀត ។