ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រាចេញពីផ្ទះការ ចាប់ដឹកដៃក្មេង​ស្រី​យកទៅរំលោភ

15 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ៖ ជនល្មោភកាម​ម្នាក់ត្រូវ​បាន​​នគរ​បាល​ស្រុកសន្ទុក ព័ទ្ធចាប់ខ្លួន កាលពីថ្ងៃទី១ មីនា  បន្ទាប់ពី​ជន​នេះ​ចាប់រំលោភ​​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ កាល​ពី​វេលា​ម៉ោង​១០និង៣០នាទីយប់ ថ្ងៃទី២៨ កុម្ភៈ នៅ​​ឃុំប្រាសាទ ស្រុក​សន្ទុក។

ទាក់ទិននឹងការឃាត់ខ្លួន​ជន​ខាងលើនេះ មន្ត្រី​​​នគរ​បាល​ស្រុកសន្ទុក​បានឱ្យដឹងថា កាលពីវេលា​ម៉ោង​១០​និង៣០​នាទី​យប់ថ្ងៃទី២៨​ កុម្ភៈ នៅ​ក្នុង​ឃុំ​ប្រាសាទ មានកម្មវិធីរាំធុង​បាស់​មង្គល​ការ​មួយ​ ឆ្លៀតក្នុងឱកាសនោះ​​ជន​ឈ្មោះ​ជូ សេង អាយុ​៣៧ឆ្នាំ ​មាន​ទីលំនៅ​ក្នុង​ឃុំ​កើតហេតុ​បាន​ធ្វើ​សកម្ម​ភាពចាប់​កុមារី​អាយុ​៦ឆ្នាំ ដែល​នៅ​ផ្ទះ​ទល់​មុខគ្នា​យកទៅរំលោភ​រហូត​បានសម្រេច។ លុះ​​ព្រឹកឡើង​​ថ្ងៃទី១ មីនា ទើបម្ដាយក្មេង​ស្រីរង​គ្រោះ​រាយ​ការណ៍​ប្រាប់សមត្ថកិច្ច ​ឱ្យ​ចាប់​ឃាត់​ខ្លួន​ជន​រូបនោះតែម្ដង ។

តាមការបញ្ជាក់របស់​ក្មេង​ស្រី​​រងគ្រោះ និង​សាក្សី​បានប្រាប់សមត្ថកិច្ចថា មុនពេល​កើត​ហេតុ​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​ខាងលើបាននាំកូនទៅ​មើល​គេរាំ​​រហូត​​ដល់ម៉ោង​១០យប់​ក្មេង​ស្រី​​រងគ្រោះ​ក៏​បានដើរ​ទៅផ្ទះមុនម្ដាយជាមួយ​​ក្មេង​ស្រី​ម្នាក់ទៀត។ លុះ​​ដើរ​បាន​ចំងាយប្រហែល​១៥០​ម៉ែត្រ ​ក៏​បាន​ជួប​ជាមួយ​​ឈ្មោះ​ជូ សេង ដែល​​ដើរ​ចេញ​ពីផ្ទះ​កា​រ​ក្នុង​សភាពស្រវឹងស្រា​។​ពេល​នោះ​ជន​នេះ​បានដើរ​មកអូសដៃ​ក្មេង​ស្រី​រង​គ្រោះយកទៅ​រំលោភរហូតបាន​សំរេច ​ហើយ​​ក្មេង​ស្រី​រង​គ្រោះ​ក៏​បានប្រាប់ម្ដាយ​ឱ្យ​ប្ដឹង​ប៉ូលិស​តែ​ម្ដង ។

នៅចំពោះមុខសមត្ថកិច្ច ជនកំហូចខាងលើ​នេះ ពុំព្រម​សារ​ភាពភ្លាមទេ រហូតដល់ពេល​បញ្ជូន​ខ្លួនទៅសាលាដំបូង​ខេត្ត​នៅព្រឹកថ្ងៃទី២ មីនា ទើប​គេ​​​ព្រម​សារភាព​ពី​ទង្វើ​​លាមក​របស់​ខ្លួន។ សូមបញ្ជាក់ថា អំពើ​ចាប់​រំលោភ​សេព​សន្ថវៈ​​មាន​ការ​កើនឡើងគួរឱ្យ​ព្រួយបារម្ភ​បំផុត​សំរាប់ខេត្តកំពង់ធំ ក្នុងរយៈពេល​​ចុង​ក្រោយ​នេះ​រាល់អំពើរំលោភសេពសន្ថវៈ​ប្រមាណ​ជា​៨០%​ត្រូវបានគេកត់សំគាល់​ឃើញ​ថា ​បង្កឡើងដោយ​ជន​ស្រវឹងស្រា៕