ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញសព​ស្ដ្រី​ម្នាក់​ក្នុងប្រឡាយ​ទឹក​ស្អុយជា​សន្ដិសុខឯកជន CSP

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​ម្នាក់​ត្រូវ​បាន គេ​សម្លា.ប់​ទាំង​រូប​កាយ​អាក្រាត និង​មាន ចងស្លាបសេក​ផង នៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ ដែល​មាន​ចំងាយ​ប្រមាណ​៥០​ម៉ែត្រ​ពី​ផ្លូវលេខ​៥៩៨ ស្ថិត​នៅ​ភូមិ​ទួល​គោក សង្កាត់​ទួល សង្កែ ខណ្ឌឫស្សីកែវ ។ សាកសព​ស្ដ្រី​រង​គ្រោះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ និង​ធ្វើ​ឱ្យ​មានការ ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង​១៥​នាទី ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ ។តាម​ស្ថានភាព​នៃ​សាកសព​ត្រូវ​បាន​គេ សង្ស័យ​ថា នាង​ត្រូវ​ឃាតក​អាច​ជា​អ្នក

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​ម្នាក់​ត្រូវ​បាន គេ​សម្លាប់​ទាំង​រូប​កាយ​អាក្រាត និង​មាន ចងស្លាបសេក​ផង នៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ ដែល​មាន​ចំងាយ​ប្រមាណ​៥០​ម៉ែត្រ​ពី​ផ្លូវលេខ​៥៩៨ ស្ថិត​នៅ​ភូមិ​ទួល​គោក សង្កាត់​ទួល សង្កែ ខណ្ឌឫស្សីកែវ ។ សាកសព​ស្ដ្រី​រង​គ្រោះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ និង​ធ្វើ​ឱ្យ​មានការ ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង​១៥​នាទី ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ ។តាម​ស្ថានភាព​នៃ​សាកសព​ត្រូវ​បាន​គេ សង្ស័យ​ថា នាង​ត្រូវ​ឃាតក​អាច​ជា​អ្នក​ស្គាល់ គ្នា​នាំ​ទៅ​រួមរ័ក ឬ​រំលោភ​នៅ​លើ​ស្មៅ​ចំងាយ ប្រមាណ​៦០​ម៉ែត្រ​ពី​ប្រឡាយ រួច​សម្លាប់ បំបិទមាត់ ហើយ​អូស​ទៅ​ទំលាក់​ចូល​ក្នុង ប្រឡាយ​ទឹក​ស្អុយ​នោះ​ទៅ ។ ការ​សន្និដ្ឋាន ជា​ជំហាន​ដំបូង​បែប​នេះព្រោះ​នៅ​ក្បែរកន្លែង​កើតហេតុសមត្ថកិច្ច​បាន​រក​ឃើញ​ថង់ដាក់​ខោអាវ​របស់​ស្ដ្រី​រង​គ្រោះស្បែកជើងខោ​ទ្រនាប់ និង​ខោខ្លី​ត្រឹម​ជង្គង់ មាន​ប្រឡាក់ សុទ្ធតែ​ឈាម ។ ស្ដ្រី​រង​គ្រោះ​ដែល​ជន​មិនស្គាល់​មុខ​សម្លាប់​ទាំង​អាក្រាត​កាយ​នេះឈ្មោះ​យី​ម ស្រី​មុំ អាយុ​៤១​ឆ្នាំជា​សន្ដិសុខ ឯកជន  CSP   យាម​នៅ​រោងចក្រ​មួយ​ក្បែរកន្លែង​កើតហេតុ​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិទំនប់​សង្កាត់​ភ្នំពេញ​ថ្មីខណ្ឌ​សែន​សុខមានស្រុក​កំណើត​នៅ​ភូមិ​រវាង ឃុំ​សំបួរ ស្រុក ទ្រាំង ខេត្ដតាកែវ ។

តាម​សំដី​បុរស​ម្នាក់​ឈ្មោះ​ម៉េ​ត មួន អាយុ ៤៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្នោត​ជ្រុំ សង្កាត់ បឹង​ទំពុន ខណ្ឌមានជ័យ ដែល​បាន​ប្រទះ ឃើញ​សព​នេះ​មុនគេ​បានឱ្យ​ដឹង​ថានៅ​វេលាព្រឹក​ថ្ងៃ​កើតហេតុ រូប​គាត់​បាន​ធ្វើ​ដំណើរទៅ​រក​ដង​ដង្កូវទឹក​នៅ​តាម​ប្រឡាយ​ផ្លូវ​ចូលខាងកើត​ក្រុង​រណប ខេ​ម​កូ​ស៊ី​ធី ក៏​ប្រទះឃើញ​សាកសព​ស្ដ្រី​ម្នាក់​នេះ​នៅ​ក្នុង​ប្រឡាយដែល​មុន​ដំបូង​ឃើញ​គូទ​អណ្ដែត​ចេញពី​ក្នុងទឹក​ដោយ​ស្មានថា​ជា​តុក្កតា​ជ័រ ។ គាត់​បានយក​ដង​ឫស្សី​សំរាប់​ដង​ដង្កូវទឹក​កាយ​មើលទើប​ដឹង​ថាជាស​ពស្ដ្រីរួច​រាយការណ៍​ប្រាប់សន្ដិសុខនិង​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ។ នៅ​ព្រឹកនោះសមត្ថកិច្ច​បាន​ទៅ​កន្លែង​កើតហេតុហើយ​នៅ​ចំងាយ​ប្រមាណ​៦០​ម៉ែត្រ​ពី​សពសមត្ថកិច្ច​រក​ឃើញ​មាន​ថង់​ខោអាវ ស្បែកជើង ព្រមទាំង​ខោ​ទ្រនាប់​នៅ​លើ​ស្មៅ និង ខោខ្លី​ត្រឹម​ជង្គង់​មាន​ប្រឡាក់​សុទ្ធតែ​ឈាមដែល​សន្និដ្ឋាន​ថា ស្ដ្រី​រង​គ្រោះ​ត្រូវ​បាន​គេ​រួមរ័កឬ​ចាប់រំលោភរួច​ចាប់ចង​ស្លាបសេក​វាយ សម្លាប់​អូស​សព​ទំលាក់​ក្នុង​ប្រឡាយ​ទឹក ។

តាម​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថានៅ​វេលា​ម៉ោង​ប្រមាណ​៩​យប់​គេឃើញ​ម៉ូតូ​១​គ្រឿង​ជិះ​គ្នា​២​នាក់​ចូល​ទៅចំណុច​កើតហេតុតែ​ពុំ​មានការ​ចាប់អារម្មណ៍ឡើយ លុះ​ព្រឹក​ឡើង​មានការ​ភ្ញាក់ផ្អើល​រឿង ប្រទះ​ឃើញ​សព​ស្ដ្រី​រង​គ្រោះ​នៅ​ទីនោះ​តែម្ដង ។ ក្រោយ​ពេល​ប្រទះ​ឃើញ​សាកសព ភ្លាម​ៗ​ពុំ​ត្រូវ​គេ​ស្គាល់​អត្ដសញាណ​ឡើយតែ ក្រោយ​ពី​ការ​ពិនិត្យ​ខោអាវ​ជា​ឯកសណ្ឋានសន្ដិសុខ​ទើប​ដឹង​ថាស្ដ្រី​ដែល​ត្រូវ​ឃាតក សម្លាប់​នេះ​ជា​សន្ដិសុខ​ឯកជន CSP និង​មាន ឈ្មោះ​យី ស្រី​មុំ នៅ​ក្នុង​ក្រដាស​ស្នាម​មួយ ។ នៅ​ព្រឹក​នោះ​ដែរតំណាង​ក្រុមហ៊ុន​បាន​ទៅកន្លែង​កើតហេតុ​ដែរទើប​ដឹង​ច្បាស់​ពី​អត្ដសញាណ​របស់​ស្ដ្រី​រង​គ្រោះ​​។តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ស្ដ្រី​រង​គ្រោះ យាម​នៅ​រោងចក្រ​ក្បែរ​កន្លែង​កើតហេតុ ហើយ​នាង​តែង​ចេញពី​យាម​នៅ​វេលា​ម៉ោង១០​យប់ ។ នៅ​យប់​ថ្ងៃ​ទី​១៧ កុម្ភៈ នាង បាន​ចេញពី​ធ្វើការ​នៅ​វេលា​ម៉ោង​៩​យប់ មុន​ម៉ោងតែ​គេ​ពុំ​ដឹង​ថា​មានធុរៈ​អ្វី​នោះ ឡើយ ។ តាម​ការ​ពិនិត្យ​សព​ត្រូវ​បាន​ឃាត ក​វាយ​ខ្ទង់ច្រមុះ និង​ជាំ​ក គឺ​សម្លាប់​ទាំងកាយ​អាក្រាត ។ តាម​ការ​សន្និដ្ឋាន​របស់សមត្ថកិច្ច​ថាឃាតក​អាច​ជា​មនុស្ស​ស្គាល់គ្នាបាន​នាំ​នាង​ទៅ​រួមរ័កឬ​ចាប់រំលោភហើយវាយ​សម្លាប់​តែ​ម្ដងតែ​គេ​ពុំ​ដឹង​ថា​ឃាតកមាន​គំនុំ​អ្វី​នឹង​ស្ដ្រី​រង​គ្រោះ​ទេទើប​វាយសម្លាប់​យ៉ាង​ឃោរឃៅ​បែប​នេះ ។ ការសង្ស័យ​ខ្លះ​បង្ហាញ​ថាជា​ការ​សម្លាប់​ដើម្បី បំបិទមាត់​ទាក់ទិន​នឹង​បញ្ហា​ដែល​គេ​មិន​ទាន់ដឹង​ស៊ីជំរៅ​នៅឡើយ ។ បន្ទាប់​ពី​ពិនិត្យ​រួច សព​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ឈាបនដ្ឋាន​វត្ដទួល​សង្កែ​ធ្វើបុណ្យ​បូជា​តាម​ប្រពៃណី ។