ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​សង្ឃ​រាជ​ ទេព​ វង្ស​ នាំ​អំណោយ​ផ្តល់​ជូន​សាលាបឋម​សិក្សា​​​ព្រះ​នរោត្តម​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ សម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជា​ធិ​បតី​​ ទេព​ វង្ស សម្តេច​ព្រះ​មហា​សង្ឃ​រាជ​​​គណៈ​មហា​និ​កាយ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​ កាល​ពី​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១២​ ​បាន​នាំ​​អំណោយ​ជា​ថវិកា​មួយ​ចំនួនទៅ​ប្រគល់​ជូន​​ដល់​នាយក​សាលា​ប​ ឋមសិក្សា​ព្រះ​នរោ​ត្តម​ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ដូន​ពេញ​ រាជ​ធានី​ភ្នំពេញ​ ដើម្បី​ចាត់​ចែង​ប្រើ​ប្រាស់​ក្នុង​ការ​សាង​សង់​​របង​សាលា​ ដែល​កំពុងទទួល​​

រាជ​ធានី​ភ្នំ​ពេញ​ ៖ សម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជា​ធិ​បតី​​ ទេព​ វង្ស សម្តេច​ព្រះ​មហា​សង្ឃ​រាជ​​​គណៈ​មហា​និ​កាយ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​ កាល​ពី​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១២​ ​បាន​នាំ​​អំណោយ​ជា​ថវិកា​មួយ​ចំនួនទៅ​ប្រគល់​ជូន​​ដល់​នាយក​សាលា​ប​ឋមសិក្សា​ព្រះ​នរោ​ត្តម​ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ដូន​ពេញ​ រាជ​ធានី​ភ្នំពេញ​ ដើម្បី​ចាត់​ចែង​ប្រើ​ប្រាស់​ក្នុង​ការ​សាង​សង់​​របង​សាលា​ ដែល​កំពុងទទួល​​រង​ការ​ខូច​ខាត​ ។ ថវិកា​ដែល​នាំ​យក​មក​ផ្តល់​ជូន​សាលា​បឋម​សិក្សា​ព្រះ​នរោត្តម​នា​ឱ​កាស​នោះ​រួម​មាន​ ថវិកា​របស់​លោក​ជំទាវ​ឧ​កញ៉ា​ ឈាង​ គឹម​ស៊ុន​ ចំនួន​១.០០០ដុល្លារ​ ,​ លោក​ មាស ខេង​  និង​លោក​ស្រី​ មួរ​ វួច​ ចំនួន​៥០០ដុល្លារ​ រួម​ទាំង​ថវិកា​ផ្ទាល់របស់​​ព្រះ​អង្គ ចំនួន​ ១.០០០ដុល្លារ​ និង​៤​លានរៀល​ ។

សម្តេច​ព្រះ​អគ្គមហា​សង្ឃ​រាជ​ ទេព​ វង្ស មាន​ព្រះ​រាជ​បន្ទូល​ថា​ អំណោយ​ដែលយក​មក​ផ្តល់​ជូន​នា​ពេល​នេះ​មាន​ចំនួន​តិច​តួច​ក៏​ពិត​មែន​ ប៉ុន្តែ​វា​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ទឹក​ចិត្ត​សប្បុរស​របស់​លោកជំទាវ​ឧ​កញ៉ា​ និង​សប្បុរស​ជន​ចូល រួម​​ចែក​រំលែក​នូវ​រាល់​ការ​លំបាក​របស់​សាលា​ ។

សម្តេច​ព្រះអគ្គមហា​​សង្ឃ​រាជ​ បាន​ផ្តល់​ដំបូន្មាន​ដល់​សិស្សានុ​សិស្ស​ទាំង​អស់​នា​ឱកាស​នោះ​ថា​ ត្រូវ​ខិត​ខំ​រៀន​សូត្រ​ឧ​ស្សាហ៍​ព្យាយាម​ គោរព​តាម​ការ​អប់​រំ​ណែ​នាំ​របស់​លោកគ្រូ​-​អ្នក​គ្រូ​ និងរក្សា​ឱ្យ​បាន​នូវ​សី​ល​ធម៌​ថ្លៃថ្នូរ​ ស្តាប់​បង្គាប់​ឪពុក​ម្តាយ​ និង​ចៀ​ស​ឱ្យ​ផុត​ពី​គ្រឿង​ញៀន ​និង​អំពើ​​អបាយ​មុខ​ផ្សេងៗ​​ ដើម្បី​ស្វែង​រក​នូវ​អនាគត​រុង​​រឿង​ទាំង​អស់​គ្នា​ ។

លោក​នាយក​សាលា​បឋម​សិក្សា​ព្រះ​នរោ​ត្តម​ បាន​ថ្លែងអំណរ​គុណយ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សម្តេច​ព្រះអគ្គមហា​​សង្ឃ​រាជ​ ទេព​ វង្ស​ ដែលបាន​នាំយក​អំណោយ​មក​ផ្តល់​ជូន​សាលា​នា​ឱកាស​នេះក្នុង​ពេល​ដែល​សាលា​កំពុង​ជួប​ការ​លំបាក​ ។ លោកនាយក​បានថ្វាយ​​ព្រះ​ពរសព្ទ​​សាធុការ​ដល់​សម្តេច​ព្រះអគ្គមហា​​សង្ឃ​រាជ​ និង​ជូន​ពរ​ដល់​សប្បុរស​ជន​ទាំងអស់សូម​ជួប​ប្រទះ​តែ​សេចក្តី​សុខ​ជា​រៀង​រហូត​ ៕