ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​៦​ខ្នង​នៅសង្កាត់​ព្រែក​ព្នៅ តាម​ដង​ទន្លេ​សាប​​រង​ការ​គំរាម​កំហែង​​ប្រេះ​ដី​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ផ្ទះ​៦​ខ្នង​៤​ខ្នង​ថ្ម​ក្រោម​ឈើ​លើ​ និង​២​ខ្នង​ជា​ផ្ទះ​ឈើ​ស្ថិត​នៅ​តាម​ដង​ទន្លេសាប​ក្នុងភូមិ​ឌួ​ង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​​សុខ ត្រូវបាន​រង​ការ​គំរាម​កំហែង ដោយ​ប្រេះ​ដី​ ហើយ​ទំនង​អាច​ឈានបាក់​នៅ​ថ្ងៃ​ណា​មួយ​​មិន​ខាន​។ ចំពោះ​​ស្ថានភាព​បែប​នេះ​អាជ្ញាធរ​ដែនដី​បាន​ចុះ​ទៅ​ត្រួតពិនិត្យ ហើយ​បាន​ប្រាប់​ទៅ​ប្រជា​ពល​រដ្ឋ​​ដែល​មាន​ទីតាំង​កំពុង​រង​ការ​គំរាមកំហែង​

រាជធានីភ្នំពេញ ៖ ផ្ទះ​៦​ខ្នង​៤​ខ្នង​ថ្ម​ក្រោម​ឈើ​លើ​ និង​២​ខ្នង​ជា​ផ្ទះ​ឈើ​ស្ថិត​នៅ​តាម​ដង​ទន្លេសាប​ក្នុងភូមិ​ឌួ​ង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​​សុខ ត្រូវបាន​រង​ការ​គំរាម​កំហែង ដោយ​ប្រេះ​ដី​ ហើយ​ទំនង​អាច​ឈានបាក់​នៅ​ថ្ងៃ​ណា​មួយ​​មិន​ខាន​។ ចំពោះ​​ស្ថានភាព​បែប​នេះ​អាជ្ញាធរ​ដែនដី​បាន​ចុះ​ទៅ​ត្រួតពិនិត្យ ហើយ​បាន​ប្រាប់​ទៅ​ប្រជា​ពល​រដ្ឋ​​ដែល​មាន​ទីតាំង​កំពុង​រង​ការ​គំរាមកំហែង​ត្រូវមានការ​ប្រុង​ប្រយ័ត្ន​និង​ជម្លៀស​​ខ្លួន​ចេញ​ពី​លំនៅឋាន ប៉ុន្ដែ​បែ​រជា​ប្រជា​ពលរដ្ឋ​មិន​មានការ​ភ័យ​ខ្លាច​​គ្រោះថ្នាក់​នេះ​ទេ​។ ដូច្នេះ​អាជ្ញាធ​រដែល​បាន​ចុះ​ទៅ​ផ្ដល់​ដំណឹង​ជូន​ប្រជាពលរដ្ឋ​​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ មីនា ២០១២ ​បាន​ត្រឹមតែ​ហួសចិត្ដ ហើយ​ត្រឡប់​មក​ទីកន្លែង​វិញ​តែ​ប៉ុណ្ណោះ​។

ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ផ្ទះ​កំពុង​តែ​ប្រេះដី​បានឱ្យ​ដឹង​ថា ​កាលពី​ខែមករា​ ដីផ្ទះ​របស់​គាត់​មានការប្រេះតិចតួច​តែ​ប៉ុណ្ណោះ ប៉ុន្ដែ​ប៉ុន្មាន​ថ្ងៃនេះ​ស្ថានភាព​ដីមានការ​ប្រេះខ្លាំង​ តែ​ទោះ​បី​យ៉ាងណា​ពួក​គាត់​មិន​ទាន់​មានការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​នោះ​ទេ​ ​ព្រោះ​ច្រាំ​ងទន្លេ​មាន​ចម្ងាយប្រមាណ​៣០​ម៉ែត្រ​ពី​ផ្ទះ​របស់​គាត់​​ឯណោះ ដូច្នេះ​វា​មិន​អាច​មានកា​រព្រួយបារម្ភ​ខ្លាំងក្លា​នោះ​ទេ។ ប្រជាពលរដ្ឋ​ចំនួន​៦​គ្រួសារ​ដែល​កំពុង​រង​គ្រោះ​ខាងលើ​មាន ១​-ឈ្មោះ​ស្មាន ចាន់​ធី​ ២-ឈ្មោះ​​ហ្វៀ​ង យ៉ាំ​ង​តិច​ ៣-ឈ្មោះ​​ហេង ញី​ ៤-ឈ្មោះ​អឿ​ង សា​រ៉ុ​ម​ ​៥​-ឈ្មោះ​​អឿ​ង សុ​ភី​ ​និង​៦-ឈ្មោះ​​ម៉ា គឺ​ចាន់​។

ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​ថា ផ្ទះថ្ម​ក្រោម​ឈើ​លើ​បណ្ដោយ​៦​ម៉ែត្រ ទ​ទឹង​៤​ម៉ែត្រ​បាន​រង​ការ​បាក់​សសរ​ខាង​មុខ ។ តែ​ទោះបី​យ៉ាងណា​អាជ្ញាធរ​កំពុង​តែ​ព្យាយាម​សម្របសម្រួល​ដើម្បី​បញ្ចៀ​ស​គ្រោះថ្នាក់ ហើយ​ដី​ដែលរង​ការ​បាក់​នោះ​គឺជា​ដី​ដែល​ប្រជាពលរដ្ឋ​ ទើ​បតែ​ចាក់​ថ្មី​ៗ​នោះ​ដែរ​៕