ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់ដី​​​មួយនៅ​ភាគខាង​ជើង​អាហ្វហ្គានីស្ថាន​​ស្លា.ប់​37នាក់​

12 ឆ្នាំ មុន

​ប្រមុខ​ក្រុមប្រឹក្សា​​​ខេត្ត លោក​​អាតេក ហ្សាប៊ី ​ហ៊ុលឡាហ៍ ថ្លែង​កាលពីថ្ងៃទី​​​​៦ មីនា ថា គេ​ហ​ដ្ឋាន​​ចំនួន​​​២០ខ្នង​​​បានត្រូវ​បំផ្លាញ​​ ហើយ​​​មនុស្ស​​ជា​ច្រើន​​​​​នាក់​ត្រូវស្លា.ប់កាលពីយប់​ថ្ងៃទី​​​៥ មីនា ក្នុង​​ការ​​បាក់ដី​​ និង​ទឹកកក​នៅភូមិ​មួយ​ក្នុង​ខេត្ត​​បា​ដាក់​ស្ថាន ចម្ងាយ​ប្រមាណ​​ជា​​៣១៥​គីឡូម៉ែត្រ ភាគ​ឦសាន​​​ក្រុង​កាប៊ុល​។​ លោក​អា​តេក ​អះអាង​ថា គ្រោះថ្នាក់​​​ប្រកប​ដោយ​សោកនាដ​កម្ម​​នេះកើត​មាន​ក្នុង​​ភូមិ​​ដេតស៊ី ស្រុក​សាកៃ កាលពីយប់ថ្ងៃទី​​៥ មីនា ​​ហើយ​​មនុស្ស​​​​រហូត​ដល់​​​៣៧​នាក់

​ប្រមុខ​ក្រុមប្រឹក្សា​​​ខេត្ត លោក​​អាតេក ហ្សាប៊ី ​ហ៊ុលឡាហ៍ ថ្លែង​កាលពីថ្ងៃទី​​​​៦ មីនា ថា គេ​ហ​ដ្ឋាន​​ចំនួន​​​២០ខ្នង​​​បានត្រូវ​បំផ្លាញ​​ ហើយ​​​មនុស្ស​​ជា​ច្រើន​​​​​នាក់​ត្រូវស្លាប់កាលពីយប់​ថ្ងៃទី​​​៥ មីនា ក្នុង​​ការ​​បាក់ដី​​ និង​ទឹកកក​នៅភូមិ​មួយ​ក្នុង​ខេត្ត​​បា​ដាក់​ស្ថាន ចម្ងាយ​ប្រមាណ​​ជា​​៣១៥​គីឡូម៉ែត្រ ភាគ​ឦសាន​​​ក្រុង​កាប៊ុល​។​ លោក​អា​តេក ​អះអាង​ថា គ្រោះថ្នាក់​​​ប្រកប​ដោយ​សោកនាដ​កម្ម​​នេះកើត​មាន​ក្នុង​​ភូមិ​​ដេតស៊ី ស្រុក​សាកៃ កាលពីយប់ថ្ងៃទី​​៥ មីនា ​​ហើយ​​មនុស្ស​​​​រហូត​ដល់​​​៣៧​នាក់ ក្នុងនោះ​​​មាននារី​​ និង​កុមារ ​បានត្រូវស្លាប់​​​ រួច​​មនុស្ស​​​៤នាក់​ទៀត​ត្រូវ​របួស​។

លោក​ក៏​​​និយាយ​ផងដែរ​ថា ​តុល្យ​ការ​​អ្នក​ស្លាប់​អាច​មាន​ច្រើន​ជាង​នេះទៀត ​ខណៈ​​​ដែល​ប្រតិ​បត្តិ​ការ​​​​ជួយសង្គ្រោះ​​​កំពុង​បន្ត​។​ ផ្នែក​​​មួយ​ចំនួននៃ​ប្រទេស​​អាហ្វហ្គានីស្ថាន​​​មាន ព្រិលធ្លាក់​​​​យ៉ាង​ខ្លាំង​​កាលពីខែ​​​មុន ។ ​មនុស្ស​​ជាង​​​៤០​នាក់​​ស្លាប់​ដោយ​​សារ​​ការធ្លាក់​ព្រិល​​​ខ្លាំង​បែបនេះ ​​ហើយ​​មាន​​ទឹកកក​​​ច្រើន​ក្នុង​​ខេត្ត​​សំបូរ​ភ្នំ​​​​បាដាក់ស្ថាន​ ៕​