ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សារ​ភាព​ថា​បាន​ធ្វើ​អំពើ​បាប

13 ឆ្នាំ មុន

ទស្សនៈអាឡេវ៖ ការរៀបឧបាយកលរបស់អ្នកនយោបាយថៃ តាមរយៈភាពសាំញុំានៃនីតិវិធីផ្ទៃក្នុងដែល​មិន​ចាំ​បាច់​របស់សភា និងច្បាប់ថៃពាក់ព័ន្ធទៅនឹងកិច្ច ព្រមព្រៀង៣​លើកំណត់ហេតុដែលបាន​ឯក​ភាព​គ្នា​នៅ​ក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ កាលពីខែ​វិច្ឆិកា ឆ្នាំ​២០០៩ ក្នុងខេត្តសៀមរាប ខែកុម្ភៈ ឆ្នាំ​២០០៩ ក្នុងក្រុងបាងកក និងក្នុងខែ មេសា ឆ្នាំ២០០៩ ក្នុងក្រុងភ្នំពេញបាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ការ​សារភាពថា

ទស្សនៈអាឡេវ៖ ការរៀបឧបាយកលរបស់អ្នកនយោបាយថៃ តាមរយៈភាពសាំញុំានៃនីតិវិធីផ្ទៃក្នុងដែល​មិន​ចាំ​បាច់​របស់សភា និងច្បាប់ថៃពាក់ព័ន្ធទៅនឹងកិច្ច ព្រមព្រៀង៣​លើកំណត់ហេតុដែលបាន​ឯក​ភាព​គ្នា​នៅ​ក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ កាលពីខែ​វិច្ឆិកា ឆ្នាំ​២០០៩ ក្នុងខេត្តសៀមរាប ខែកុម្ភៈ ឆ្នាំ​២០០៩ ក្នុងក្រុងបាងកក និងក្នុងខែ មេសា ឆ្នាំ២០០៩ ក្នុងក្រុងភ្នំពេញបាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ការ​សារភាពថា បានធ្វើអំពើបាប ដោយសមាជិកសភាបក្សប្រជាធិបតេយ្យ Attawich Suwanphandi ដែលជាអ្នកនាំពាក្យ សភា ដោយបាននិយាយថា «គណៈកម្មការមិន​ទាន់សម្រេច​ថា តើ​​គួរផ្តល់សេចក្តីយល់ព្រមលើកំណត់ហេតុរបស់គណៈកម្មការ​ព្រំដែនចម្រុះ ឬ យ៉ាងណា ប៉ុន្តែ​គណៈ​កម្ម​ការនឹងដាក់ជូននូវអនុ សាសន៍របស់ខ្លួនទាក់ទងនឹងបញ្ហាទាំងអស់​នេះទៅ ឱ្យ​សភា​សម្រាប់​ធ្វើ​ការ​ពិចារណា» ។ នេះបើ យោងតាមសេចក្តីរាយការណ៍​របស់​គេហទំព័រ​សារ​ព័ត៌មានបាងកកប៉ុស្តិ៍ ចុះ​ថ្ងៃ​ទី​​២៥ កុម្ភៈ ២០១១ ក្រោមចំណងជើងថា «អ្នកសង្កេតការណ៍​អាស៊ាន​កំពុង​រង់ចាំ​បទ​បញ្ជា​របស់​ពួក​គេ»។ តើឧបាយ កលនេះនឹងស៊ីពេលយូរប៉ុនណា​ទៀត ចំលើយ គឺមានតែពួក​ប្រេត​នរក​ទេដែល​ដឹង។

តើថៃនឹងគោរពតាមបំណងប្រាថ្នារបស់សហរដ្ឋអាមេរិកដែរ​ឬទេ? ដោយសារ​តែក្នុងអត្ថ​បទ​ដដែលរបស់គេហទំព័របាងកកប៉ុស្តិ៍បានសរសេរ ថា «អ្នកនាំពាក្យក្រសួងការបរទេសសហ​រដ្ឋ​អាមេ​រិក លោក PJCrowley បានថ្លែងកាល ពីថ្ងៃពុធថា សហរដ្ឋអាមេរិកគាំទ្រដល់ការអំពាវ​នាវ​របស់​រដ្ឋ​មន្ត្រី​ការបរទេសអាស៊ាន ដើម្បីឱ្យ កម្ពុជា និងថៃ​បន្ត​ការចរចា​ទ្វេភាគី តាមពេល វេលា​សមស្រប»។យើងមិនបាច់ធ្វើអត្ថាធិប្បាយ លើបញ្ហានេះទេ។ អាស៊ាន ក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិ និងអង្គការអន្តរជាតិដទៃទៀត និង​សហ​រដ្ឋ​អាមេរិក ដោយឡែកអាចនឹងធ្វើការ កត់សម្គាល់​អំពីឯណាទៅហេតុការណ៍​ពិតនៅ នឹងកន្លែង​ អ្វីទៅ​ជា​តថ​ភាព​ជាក់ស្តែង និង ឯណាទៅជាការជាប់ពាក់ព័ន្ធទៅនឹងការអនុវត្ត ច្បាប់អន្តរជាតិ ៕