ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំងងុយដេកជាប់ទាក់ទងនឹងការស្លា.ប់ ព្រម​ទាំង​ប្រឈមកើត​ជំងឺមហារីក

12 ឆ្នាំ មុន

យោង​តាម​ការ​សិក្សា​មួយ​ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ព្រឹត្តិ​ប័ត្រ​អន​ឡាញ​ BMJ Openបាន​បញ្ជាក់​ថា អ្នក​ដែល​លេប​ថ្នាំ​ងងុយ​ដេក​ត្រឹម​តែ​១៨​ដង​ក្នុង​មួយ​ឆ្នាំ​ប្រ​ឈម​នឹង​អត្រា​ស្លា.ប់​ខ្ពស់​ហើយ​អត្រា​ស្លា.ប់​នេះ​នឹង​កើន​ឡើង​នៅ​ពេល​ដែល​គេ​លេប​វា​ក្នុង​ចំនួន​ច្រើន​។ ​លទ្ធផល​នេះ​កើត​ចេញ​ពី​ការ​ពិ​សោធ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​មាន​អាយុ​៥៤​ឆ្នាំ​​ចំនួន​១ម៉ឺន​​៥​រយ​នាក់​ដោយ​ប្រើ​ពេល​អស់​២ឆ្នាំ​។ ​អ្នក​ដែល​បាន​ប្រើ​ថ្នាំងងុយ​ដេក​មាន​អត្រា​ស្លា.ប់​ខ្ពស់​ជាង​អ្នក​ដែល​មិន​បាន​ប្រើ​ ៣,៥​ដង​។​អ្នក​ដែល​បាន​លេប​វា​ពី​១៨​ដង​ទៅ​១៣២ដង​ក្នុង​មួយ​ឆ្នាំ​ការ​ប្រ​ឈម​ឡើង​ដល់​៤ដង​។​

យោង​តាម​ការ​សិក្សា​មួយ​ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ព្រឹត្តិ​ប័ត្រ​អន​ឡាញ​ BMJ Openបាន​បញ្ជាក់​ថា អ្នក​ដែល​លេប​ថ្នាំ​ងងុយ​ដេក​ត្រឹម​តែ​១៨​ដង​ក្នុង​មួយ​ឆ្នាំ​ប្រ​ឈម​នឹង​អត្រា​ស្លាប់​ខ្ពស់​ហើយ​អត្រា​ស្លាប់​នេះ​នឹង​កើន​ឡើង​នៅ​ពេល​ដែល​គេ​លេប​វា​ក្នុង​ចំនួន​ច្រើន​។ ​លទ្ធផល​នេះ​កើត​ចេញ​ពី​ការ​ពិ​សោធ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​មាន​អាយុ​៥៤​ឆ្នាំ​​ចំនួន​១ម៉ឺន​​៥​រយ​នាក់​ដោយ​ប្រើ​ពេល​អស់​២ឆ្នាំ​។ ​អ្នក​ដែល​បាន​ប្រើ​ថ្នាំងងុយ​ដេក​មាន​អត្រា​ស្លាប់​ខ្ពស់​ជាង​អ្នក​ដែល​មិន​បាន​ប្រើ​ ៣,៥​ដង​។​អ្នក​ដែល​បាន​លេប​វា​ពី​១៨​ដង​ទៅ​១៣២ដង​ក្នុង​មួយ​ឆ្នាំ​ការ​ប្រ​ឈម​ឡើង​ដល់​៤ដង​។​

វេជ្ជ​បណ្ឌិត​ Trish Govesនិពន្ធ​នា​យក​ព្រឹត្តិ​ប័ត្រ​ BMJ Openបាន​ទាញ​សេចក្តី​សន្និដ្ឋាន​ថា​ «បើ​ទោះ​បី​ជា បណ្តា​អ្នក​ស្រាវ​ជ្រាវ​មិនទាន់​អាច​បង្ហាញ​ជា​ភស្តុ​តាង​ដែល​ថា លេប​ថ្នាំ​ងងុយ​ដេក​បណ្តាល​ឱ្យ​ស្លាប់​មុន​អាយុ​ តែ​ការ​សិក្សា​របស់​គេ​មិន​បាន​ដាក់​បញ្ចូល​ផ្នែក​ផ្សេង​ៗ​ទៀត​ដែល​បណ្តាល​ឱ្យស្លាប់​មុន​អា​យុ​​ទេ​។ ដូច្នេះ​ការរក​ឃើញ​​នៅ​ពេល​នេះ​ វា​បាន​បង្កើត​ជា​ការ​បា​រម្ភ​ដ៏​សំ​ខាន់​បំ​ផុត​ជុំ​វិញ​សុ​វត្ថិ​ភាព​នៃ​ការ​ប្រើ​ប្រាស់​ថ្នាំ​រំ​ងាប់​អា​រម្មណ៍​ និង​ថ្នាំ​ងងុយ​ដេក »៕