ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទានបណ្តាឱសថបញ្ចុះខ្លាញ់កូឡេស្តេរ៉ូលនាំឱ្យ​កើតជំងឺទឹកនោមផ្អែមនិងជំងឺវិកលចារឹក

12 ឆ្នាំ មុន

​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ក្នុង​ស្រុក​បាន​រាយ​ការណ៍​ថា បណ្តា​ជន​អូ​ស្ត្រា​លី​ទាំង​ឡាយ​ដែល​កំពុង​តែ​ប្រើ​ប្រាស់​ថ្នាំ​បញ្ចុះ​ខ្លាញ់​កូ​ឡេស្តេរ៉ូល​ត្រូវ​បាន​ផ្តល់​ដំបូន្មាន​ឱ្យ​ឈប់​ប្រើ​ប្រាស់​ខណៈ​ភស្តុ​តាង​នៃ​ការ​សិក្សា​ទាំង​ឡាយ​បាន​បង្ហាញ​ថា ពពួក​ថ្នាំ​ទាំង​នេះ​អាច​បង្កើន​អត្រា​ប្រ​ឈម​នឹងការ​កើត​​ជំ​ងឺ​ទឹក​នោម​ផ្អែម​ព្រម​ទាំង​ជំ​ងឺ​វិកល​ចារឹក​។​ បណ្តា​ជន​អូ​ស្ត្រា​លី​ប្រមាណ​ជា​២​លាន​នាក់​ ត្រូវ​បាន​គេ​គិត​ថា​កំពុង​តែ​ប្រើ​ថ្នាំ​បញ្ចុះ​កូ​ឡេ​ស្តេរ៉ូល​ឈ្មោះ​ Statinsដើម្បី​កាត់​បន្ថយ​អត្រា​ប្រឈម​នឹង​ជំ​ងឺ​បេះ​ដូង​។

អូ​ស្ត្រា​លី​គឺ​ជា​ប្រ​ទេស​មួយ​ក្នុង​លោក​ដែល​មាន​អត្រា​អ្នក​ប្រើ​ប្រាស់​ថ្នាំ Statinខ្ពស់​ជាង​គេ​បំ​ផុត​ក្នុង​លោក​ហើយ​បើ​តាម​របាយ​ការ​ណ៍​ថា បណ្តា​ជន​ដែល​មិន​មាន​ការ​ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​បេះ​ដូង​កំពុង​ពិ​ចារ​ណា​ប្រើ​ប្រាស់​វា​ ។​ នៅ​ពេល​មុន​នេះ តាម​ការ​សិក្សា​មួយ​របស់​សហ​រដ្ឋ​អា​មេរិកបាន​បញ្ជាក់​ដែរ​​ថា ពពួក​ឱសថ​បញ្ចុះ​ខ្លាញ់​កូ​ឡេស្តេរ៉ូល​(Cholesterol)ដែល​គេ​ស្គាល់​ឈ្មោះ​ថា ជា​Statinsអាច​ជា​មេ​មូល​ហេតុ​នាំ​ឱ្យ​កើត​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម​លើ​ស្ត្រី​វ័យ​កណ្តាល​និង​វ័យ​ចាស់​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាននិយាយ​ថា ដោយ​សារ​តែ​ផល​ប្រ​យោជន៍​របស់​វា​ជួយ​កាត់​បន្ថយ​ការ​គាំង​បេះ​ដូង ដូច្នេះ​មនុស្ស​ជាច្រើន​នៅ​តែ​ប្រថុយ​ប្រើ​ប្រាស់​វា​។

ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ Annals of Internal Medicineបាន​រក​ឃើញ​ថា ក្នុង​ចំណោម​ស្ត្រី​ដែល​ស្ម័គ្រ​ពិ​សោធន៍​ ១៥ម៉ឺ​ននាក់​អាយុ​ពី​៥០​ដល់​៧០​ឆ្នាំ​  ​អ្នក​ដែល​បាន​និយាយ​ថា​ខ្លួន​ធ្លាប់​ប្រើ​ប្រាស់​ឱសថ​ Statin​ប្រភេទ​ណា​មួយ​​នៅ​ពេល​ចាប់​ផ្តើម​នៃ​ការ​សិក្សា​ដែល​មាន​រយៈ​ពេល​៧​ឆ្នាំ​នោះ​គឺ​មាន​ចំនួន​ជិត​៥០​ភាគ​រយ​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម​ធៀប​ជា​មួយ​អ្នក​ដែល​មិន​បាន​ប្រើ​។

សាស្ត្រា​ចារ្យ​​ Yunsheng Maរបស់​សាកល​វិទ្យា​ល័យ ​University of Massachusetts Medical Schoolនៅ​ Worcesterសហ​រដ្ឋ​អា​មេរិក​បានសរ​សេរ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​ថា​៖«បណ្តា​ស្ត្រី​អស់​រដូវ​ដែល​ប្រើ​ប្រភេទ​ឱសថ​ Statinធ្វើ​ឱ្យ​អត្រា​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​ទឹក​នោម​ផ្អែម​កើន​ឡើង​ទ្វេដង​»។  ​ចំពោះ​បុរស​វិញ តាម​លទ្ធផល​នៃ​ការ​សិក្សា​ពី​លើក​មុន​បាន​បង្ហាញ​ថា អ្នក​ដែល​ប្រើ​ប្រាស់​ឱសថ​ប្រភេទ​ខាង​លើ​ អត្រា​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម​មាន​តិច​ជាង​ស្ត្រី​គឺ​ពី​១០​ទៅ​១២ភាគ​រយ​ប៉ុណ្ណោះ ។

កម្រិត​ខ្លាញ់​​កូ​ឡេស្តេរ៉ូល​ខ្ពស់​គឺ​ជា​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​បណ្តា​ស្ត្រី​លេប​ពពួក​ថ្នាំ​ ​Statinហើយ​ដែល​ប្រការ​នេះ​គឺ​ជា​ដំណើរ​ចាប់​ផ្តើម​វាយ​លុក​ពី​សំ​ណាក់​ជំ​ងឺ​ទឹក​នោម​ផ្អែម​។ លោក Naveed Sattarអ្នក​ស្រាវ​ជ្រាវ​ជំ​ងឺ​ទឹក​នោម​ផ្អែម​របស់​សាកល​វិទ្យា​ល័យ University of Glasgow​​បាន​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​គេ​មិន​ទាន់​រក​ឃើញ​មូល​ហេតុ​ពិត​ប្រា​កដ​យ៉ាង​ណា​នោះ​ទេ​ជុំ​វិញ​ផល​ប៉ះ​ពាល់​នេះ​។ 

តែ​លោក​បាន​បន្ថែម​ថា អនុ​ភាព​របស់​ពពួក​ឱសថ Statinទៅ​លើ​សាច​ដុំ​និង​ថ្លើម​អាច​ធ្វើ​ឱ្យ​រាង​កាយ​ផលិត​ស្ករ​ច្រើន​ជាង​ពេល​ធម្ម​តា​បន្តិច​បន្តួច​និង​ម្យ៉ាង​ទៀត​ធ្វើ​ឱ្យ​អ្នក​ប្រើ​វា​ហាត់​ប្រាណ​បាន​តិច​ជាង​ពេល​ធម្ម​តា​។ ជំ​ងឺ​ទឹក​នោម​ផ្អែម​គឺ​ជា​ឃាតករ​លាក់​មុខ​លំ​​ដាប់​ទី​៥​ក្នុង​លោក​ដែល​សម្លាប់​មនុស្ស​មិន​រើស​មុខ ៕