ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​​ម៉ូតូ​មិន​ខ្ចី​​ចៀស​គ្នា​​បុក​ពេញ​ទំហឹង​រង​របួស​ធ្ងន់​៤​នាក់​ចូល​មន្ទីរ​​ពេទ្យ​ទាំង​អស់​គ្នា​

12 ឆ្នាំ មុន

ខេត្ត​ស្ទឹងត្រែង ៖ គ្រោះថ្នាក់ចរាចរណ៍​មួយ​បានកើតឡើង​រវាងម៉ូតូ និង​ម៉ូតូបានបុកគ្នា​ពេញ​ទំហឹងផ្លោង​មនុស្ស និងអូសជាច្រើនម៉ែត្រនៅ​លើ​ដងផ្លូវជាតិលេខ៧ បណ្តាលឲ្យម្ចាស់ម៉ូតូទាំងសង​ខាង​ប៉ើងខ្ទាតចេញពីម៉ូតូហើយរងរបួសយ៉ាងធ្ងន់​​​​ ​​​​ធ្ងរ​ត្រូវបាន​គេ​ដឹកទៅសង្គ្រោះមន្ទីរពេទ្យបង្អែក​ខេត្ត​ស្ទឹង​ត្រែង ទាំង​អស់​គ្នា​។

ខេត្ត​ស្ទឹងត្រែង ៖ គ្រោះថ្នាក់ចរាចរណ៍​មួយ​បានកើតឡើង​រវាងម៉ូតូ និង​ម៉ូតូបានបុកគ្នា​ពេញ​ទំហឹងផ្លោង​មនុស្ស និងអូសជាច្រើនម៉ែត្រនៅ​លើ​ដងផ្លូវជាតិលេខ៧ បណ្តាលឲ្យម្ចាស់ម៉ូតូទាំងសង​ខាង​ប៉ើងខ្ទាតចេញពីម៉ូតូហើយរងរបួសយ៉ាងធ្ងន់​​​​​​​​ធ្ងរ​ត្រូវបាន​គេ​ដឹកទៅសង្គ្រោះមន្ទីរពេទ្យបង្អែក​ខេត្ត​ស្ទឹង​ត្រែង ទាំង​អស់​គ្នា​។

ហេតុការណ៍​ខា​ងលើ​កើតឡើង​​កាលពី​វេលា​ម៉ោង៧​និង​៣០នាទីព្រឹក​ថ្ងៃទី២ មីនា ២០១២ នៅចំណុច​ផ្លូវ​កោង​នៃគីឡូម៉ែត្រលេខ១២ ក្នុងភូមិរាជានុ​កូល សង្កាត់ស្ទឹងត្រែង ក្រុង​ស្ទឹង​​ត្រែង។ នគរបាលចរាចរបានឱ្យដឹងថា ជនរង​គ្រោះ​​​១-ឈ្មោះមីន សី ភេទ​ប្រុស អាយុ១៩ឆ្នាំ ២-ឈ្មោះមីន ល័ក្ខ ភេទស្រី អាយុ២០ឆ្នាំ និង​ទី៣-ឈ្មោះនីត ភេទស្រី អាយុ២០ឆ្នាំ អ្នកទាំង​៣​រស់នៅភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ជិះម៉ូតូម៉ាក​ SOFAT គ្មានស្លាកលេខ ពណ៌​ខ្មៅ ​ដោយ​ឈ្មោះមីន សី ជាអ្នក​បើក​បរ​ធ្វើ​​​ដំណើរ​ពី​ត្បូង​ទៅ​ជើង។ ចំណែកឯភាគី​ម្ខាង​​​ទៀត​រង​របួស​ធ្ងន់​​ផង​ដែរ ឈ្មោះឈៀង កា ភេទស្រី អាយុ​៤៨​ឆ្នាំ រស់នៅភូមិរាជានុកូល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង បើកបរម៉ូតូម៉ាក​វ៉េវ​អាល់​ហ្វា គ្មាន​ស្លាក​លេខ ពណ៌ក្រហម ជិះ​ម៉ូតូ​​​​​​ម្នាក់​ឯ​ងក្នុង​ទិស​ដៅ​ស្របគ្នាពីត្បូងទៅជើង ។ នគរបាល​​បន្ត​ថា ​ពេល​ដល់​ចំណុច​កើត​ហេតុ​​ស្ត្រី​ឈ្មោះ​​ឈៀង កា ដែល​ជិះ​ម៉ូតូ​​វ៉េវ​បាន​បត់​ឆ្វេង​ដោយ​មិន​​បើក​ភ្លើង​ស៊ីញ៉ូ​ ខណៈ​នោះ​ខាង​ម៉ូតូ​​ SOFAT ​ដែល​ជិះ​​គ្នា​បី​នាក់​ក្នុង​ល្បឿន​​លឿន​​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក​តែ​ម្តង​ ។

ក្រោយ​ពេល​កើតហេតុ​​នគរបាល​​ចរាចរ​​​បាន​​​នាំ​​យក​ម៉ូតូ​​ទាំងពីរ​គ្រឿង​​ទៅ​រក្សា​​ទុក​នៅ​អធិ​ការ​ដ្ឋាន​ក្រុង ដើម្បី​​ដោះ​ស្រាយ ៕