ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​នៃ​ការ​រក​ឃើញ​របស់​អ្នក​វិទ្យាសាស្ត្រ​​ពីប្រយោជន៍​នៃ​ការទទួលទាន​ត្រីជាប្រចាំ

12 ឆ្នាំ មុន

ការ​សិក្សា​ថ្មី​មួយ​របស់​អា​មេរិក​​បាន​រក​ឃើញ​ថា ទទួល​ទាន​សាច់​ត្រី​អាច​ជួយ​ទប់​ស្កាត់​ភាព​ចាស់​ទៅ​តាម​អា​យុ​របស់​ខួរ​ក្បាល​កាត់​បន្ថយ​បាន​ជំ​ងឺ​​បាត់​ការ​ចង​ចាំ​ចំពោះ​មនុស្ស​ចាស់​។ ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​​អា​មេរិក​​រក​ឃើញ​ថា មនុស្ស​វ័យ​ចាស់​ដែល​មាន​អូ​មេហ្គា​ ៣និង​កម្រិត​វីតា​មីន​ខ្ពស់​ក្នុង​ឈាម​ ការ​ចង​ចាំ​របស់​ពួក​គាត់​ល្អ​ប្រ​សើរ​ជាង​អ្នក​ដែល​មាន​អូ​មេហ្គា ៣​តិច​តួច​។ តាម​ការ​ស្គែន​ខួរ​ក្បាល​អះអាង​ថា មនុស្ស​ចាស់​ដែល​មាន​កម្រិត​វីតា​មីន​ D, B , C , E និង​អូ​មេហ្គា​​ ៣​ខ្ពស់មាន​វ៉ូ​លីម​ខួរ​ក្បាល​ធំ​ទូ​លាយ​។​

ការ​សិក្សា​ថ្មី​មួយ​របស់​អា​មេរិក​​បាន​រក​ឃើញ​ថា ទទួល​ទាន​សាច់​ត្រី​អាច​ជួយ​ទប់​ស្កាត់​ភាព​ចាស់​ទៅ​តាម​អា​យុ​របស់​ខួរ​ក្បាល​កាត់​បន្ថយ​បាន​ជំ​ងឺ​​បាត់​ការ​ចង​ចាំ​ចំពោះ​មនុស្ស​ចាស់​។  ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​​អា​មេរិក​​រក​ឃើញ​ថា មនុស្ស​វ័យ​ចាស់​ដែល​មាន​អូ​មេហ្គា​ ៣និង​កម្រិត​វីតា​មីន​ខ្ពស់​ក្នុង​ឈាម​ ការ​ចង​ចាំ​របស់​ពួក​គាត់​ល្អ​ប្រ​សើរ​ជាង​អ្នក​ដែល​មាន​អូ​មេហ្គា ៣​តិច​តួច​។ តាម​ការ​ស្គែន​ខួរ​ក្បាល​អះអាង​ថា មនុស្ស​ចាស់​ដែល​មាន​កម្រិត​វីតា​មីន​ D, B , C , E និង​អូ​មេហ្គា​​ ៣​ខ្ពស់មាន​វ៉ូ​លីម​ខួរ​ក្បាល​ធំ​ទូ​លាយ​។​

​នេះ​អាច​និយាយ​បាន​ថា ជា​ការ​សិក្សា​លើក​ដំបូង​ហើយ​ដែល​ការ​ធ្វើ​ពិ​សោធ​តាម​រយៈ​ការ​ពិ​និត្យ​ឈាម​មិន​មែន​តាម​ការ​មើល​ចម្លើយ​លើ​តារាង​សំ​នួរ​ ។​ តាម​អ្នក​វិទ្យា​សាស្ត្រ​របស់​សាកល​វិទ្យា​ល័យ​ Oregon Health& Science Universityថា​លទ្ធផល​នៃ​លើក​នេះ​គឺ​ជាក់​ច្បាស់​ជាង​លើក​មុន​ៗ ។​ ការ​សិក្សា​លើក​នេះ​ធ្វើ​លើ​មនុស្ស​ចាស់​មាន​សុខ​ភាព​ល្អ​អាយុ​៨៧​ឆ្នាំ​ប្រមាណ​​ជា​១០៤​នាក់ ។​

ចំណែក​ការ​សិក្សា​ថ្មី​មួយ​ទៀត​របស់​សាក​ល​វិទ្យា​ល័យ University of California នៅ​ទី​ក្រុង Los Angelesរបស់​សហ​រដ្ឋ​អា​មេរិក​ដដែល​ក៏​បាន​រក​ឃើញ​លទ្ធផល​ស្រដៀង​គ្នា​នេះ​ដែរ។ ការ​សិក្សា​​បញ្ជាក់​ថា​ ការ​ទទួល​ទាន​ត្រី​ជា​ប្រ​ចាំ​ជួយ​រក្សា​ខួរ​ក្បាល​ឱ្យ​នៅ​វ័យ​ក្មេង​ជា​និច្ច​។​ វេជ្ជ​បណ្ឌិត Zaldy Tanដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​និយាយ​ថា​៖«អ្នក​ដែល​មាន​កម្រិត​អា​ស៊ីដ​ខ្លាញ់​អូ​មេហ្គា​៣ក្នុង​ឈាម​ទាប​ កម្រិត​​វូលីម​ខួរ​ក្បា​ល​ក៏​ទាប​ផង​ដែរ​»។

ពពួក​ត្រី​ដែល​សំ​បូ​អា​ស៊ីដ​ខ្លាញ់​អូ​មេហ្គា​៣​ច្រើន​មាន​ដូចជា​ ត្រី​ធ្យូ​ណា​(Tuna) ត្រី​សាល​ម៉ុង​ ត្រី​ស្បៃ​កា ត្រី​សា​ឌីន ត្រី​សាឌីន​ធំ​(herring)និង​ពពួក​ត្រី​តូចៗ​ល្អិត​ៗ​រស់​នៅ​ជា​ហ្វូង​ធំ​ៗ​(Anchovies) ។ ការ​សិក្សា​លើក​មុន​របស់​អង់​គ្លេស​ក៏​បាន​រក​ឃើញ​ដែរ​ថា ​ទទួល​ទាន​សាច់​ត្រី​ជួយ​ឱ្យ​ឈាម​ហូរ​ទៅ​កាន់​ខួរ​ក្បាល​បាន​ល្អ​ដែល​បញ្ហា​នេះ​អាចជួយ​ទប់​ស្កាត់​ការ​កើត​ជំ​ងឺ​វិកល​ចរិត​ក្នុង​ជី​វិត​ពេល​អនាគត​។

អត្ថ​ប្រយោជន៍​សុខ​ភាព​នៃ​របប​អា​ហារ​ដែល​សំ​បូរ​ទៅ​ដោយអូ​មេហ្គា​៣(​ Omega-3)-ជា​អា​ស៊ីដ​ខ្លាញ់​មួយ​ប្រភេទ​ដែល​មាន​នៅ​ក្នុង​ខ្លាញ់​ត្រី​ បាន​ក្លាយ​ជា​ការ​សង្ស័យ​យូរ​មក​ហើយៗ​​លទ្ធផល​នៃ​ការ​សិក្សា​ចំនួន​២លើក​ចំពោះ​ប្រ​សិទ្ធភាព​របស់​វា​លើ​មនុស្ស​ក្មេង​ៗ​បាន​បង្ហាញ​ថា វា​អាច​ធ្វើ​ឱ្យ​ប្រ​សើរ​ឡើង​នូវ​ពេល​វេលា​ប្រតិ​កម្ម​ចំពោះ​អ្នក​មាន​អាយុ​ពី​១៨​ទៅ​៣៥​ឆ្នាំ​បាន​យ៉ាង​ល្អ​ ជា​ពិសេស​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​ការ​ហត់​នឿយ​ផ្លូវ​ចិត្ត​បន្ទាប់​ពី​ធ្វើ​ការ​ងារ​ដ៏​ពិ​បាក​ពេញ​មួយ​ថ្ងៃ​។

​បើ​ទោះ​បី​លទ្ធ​ផល​ទាំង​ឡាយ​បង្ហាញ​ថា ទទួល​ទាន​ផលិត​ផល​សុខភាព​ពី​ធម្ម​ជាតិ​ពី​ខ្លាញ់​ត្រី​អាច​មិន​មាន​ផល​ប៉ះ​​ពាល់​លើ​កកត្តា​ផ្លូវ​ចិត្ត​របស់​មនុស្ស​ក្មេង​ៗ​ក៏​ដោយ​ ប៉ុន្តែ​អ្នក​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យា​ល័យ​Northumbria Universityប្រទេស​អង់​គ្លេស​និយាយ​ថា ការ​ជម្រុញ​ឱ្យ​ឈាម​ហូរ​ទៅ​ខួរ​ក្បាល​បាន​គ្រប់​គ្រាន់​វា​សំ​ខាន់​ណាស់ស​ម្រាប់​មនុស្ស​ចាស់​។​

វេជ្ជ​បណ្ឌិត​ហ្វ៊ី​ឡីប​ប៉ា​ ជែក​សុន​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​បាននិយាយ​ថា ៖«ការរក​ឃើញ​ទាំង​នេះ​អាច​មាន​ការ​ជា​ប់​ទាក់​ទង​សម្រាប់​តួ​នាទី​ផ្លូវ​ចិត្ត​ពេល​ក្រោយ​ក្នុង​ជី​វិត​។ ភស្តុ​តា​ង​លើក​នេះ​បាន​បង្ហាញ​ថា ការ​ទទួល​ទាន​ខ្លាញ់​ត្រី​ជា​ប្រ​ចាំ​ប្រហែល​ជា​អាច​ទប់​ស្កាត់​ការ​ចុះ​អន់​ថយ​នៃ​ការ​យល់​ដឹង​និង​ភាព​វិកល​ចរិត​បាន»​។ ឯអ្នក​វិទ្យា​សាស្ត្រ​របស់​ប្រ​ទេស​នូ​វែល​ហ្សេឡង់​បាន​និយាយ​ថា ការ​ទទួល​​បាន​ត្រី​ដែល​មាន​ខ្លាញ់​ច្រើន​ដូច​ជា​ ត្រី​សាល​​ម៉ុង​(Salmon) និង​​ត្រី​ព្រួល​(Trout)អាច​ធ្វើ​ឱ្យ​​ល្អ​ប្រ​សើរ​នូវ​ការ​ចង់​ចាំ​របស់​អ្នក​។​

​ការ​សិក្សា​​​បាន​រក​ឃើញ​ថា​ អា​ស៊ីដ​ខ្លាញ់​មួយ​ប្រ​ភេទ​ដែល​គេ​រក​ឃើញ​ក្នុង​សាច់​ត្រី​ខាង​លើ​និង​ក្នុង​អា​ហារ​សមុទ្រ​ផ្សេង​ទៀត​អាចជួយ​ជម្រុញ​មុខ​ងារ​អង្គ​ចង​ចាំ​បាន​ដល់​១៥​ភាគ​រយ​ ។ នៅ​ក្នុង​ការ​ពិ​សោធ​ដែល​មាន​រយៈ​ពេល​៦​ខែ​ មនុស្ស​ពេញ​វ័យ​មាន​សុខ​ភាព​​ល្អ​១៧៦​នាក់​ត្រូវ​បាន​គេ​ផ្តល់​ឲ្យ​នូវ​ឱសថ​ដែល​មាន​ផ្ទុក​DHA-​អា​ស៊ីដ​ខ្លាញ់​អូ​មេហ្គា​-៣​ដែល​មាន​នៅ​ក្នុង​ត្រី​សាល​ម៉ុង​ ត្រី​ស្បៃ​កា​ ត្រី​សាឌីន​ ត្រី​ព្រួល​ បង្គា ​និង​គ្រំ​។

​បន្ទាប់​ពី​ការ​ពិ​សោធ​ គេ​ពិ​និត្យ​ឃើញ​ថា ការ​​ចង​ចាំ​និង​ល្បឿន​ធ្វើ​ការ​នៃ​អង្គ​ចង​ចាំ​របស់​អ្នក​ដែល​ប្រើ​ប្រាស់​ឱសថ​ដែល​មាន​ផ្ទុក​DHA​មាន​ការ​វិ​វត្ត​ល្អ​ប្រ​សើរ​ជាង​មុន​គួរ​ឱ្យ​កត់​សម្គាល់​។ ដូច្នេះ​វា​ត្រូវ​បាន​គេ​ជឿ​ថា ​DHA​អាច​ជា​គន្លឹះ​យ៉ាង​សំ​ខាន់​ក្នុង​ការ​ជួយ​ទប់​ស្កាត់​ជំ​ងឺ​បាត់​ការ​ចង​ចាំ​។​ សាស្ត្រា​ចា​រ្យ​ដឹក​នាំការ​ស្រាវ​ជ្រាវ​ Welma Stonehouseរបស់​សា​កល​វិទ្យា​ល័យ ​Massey Universityរបស់​ប្រទេស​នូ​​វែល​ហ្សេ​​ឡង់​បាន​និយាយ​ថា​៖«នេះ​ជា​លទ្ធផល​នៃ​ការ​សិក្សា​ដ៏​មាំ​មួន​លើក​ទី​១​ដែល​បាន​បង្ហាញ​ថា ឱសថ​ដែល​សំ​បូរ​ដោយ​ DHAអាច​ធ្វើ​ឱ្យ​ល្អ​​ប្រ​សើរ​នូវ​មុខ​ងារ​នៃ​ការ​ចង​ចាំ​របស់​មនុស្ស​ពេញ​វ័យ​។

មុខ​ងារ​ទទួល​ដឹង​ត្រូវ​បាន​បង្ហាញ​ថា​រង​ការ​ប៉ះ​ពាល់​ដោយ​ខ្លាញ់​ត្រី​ដែល​សំ​បូរដោយ​​ DHAដោយ​​ក្នុង​នោះ​អង្គ​​ចង​ចាំ​គឺ​ជា​មុខ​ងារ​ដ៏​សំ​ខាន់​បំ​ផុត​របស់​ខួរ​ក្បាល​ដែល​បញ្ជា​លើ​សកម្ម​ភាព​មាន​ដូចជា​ដើរ បើក​បរ​ ឡើង​ផ្សារ​ សិក្សា លេង​កីឡា​។ល។​ DHAគឺ​ជា​អា​ស៊ីដ​​ខ្លាញ់​អូ​មេហ្គា-៣​ដែល​ដើរ​តួ​នា​ទី​យ៉ាង​សំ​ខាន់​នៅ​ក្នុង​រចនា​សម្ព័ន្ធ​និង​មុខ​ងារ​របស់​ខួរ​ក្បាល​៕