ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សន​កិច្ច​របស់​លោកបារ៉ាក់ អូបាម៉ា នៅឥណ្ឌា

13 ឆ្នាំ មុន

ប្រធានាធិបតី​អាមេរិក​ លោក​បារ៉ាក់ អូបា​ម៉ា ​បានមក​ដល់​ទី​​ក្រុង​មុមបៃ ប្រទេស​ឥណ្ឌា កាលពីថ្ងៃ​​ទី​៦ វិច្ឆិកា ដើម្បី​ចាប់ផ្តើម​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​​១០ថ្ងៃ​របស់លោក​នៅ​អាស៊ី ដោយលោក​ប្រកាស​ពីការចុះ​ហត្ថ​លេខា​​លើ​​​កិច្ច​ព្រមព្រៀង​ថ្មីៗ​​មួយ​ចំនួន​ ជា​មួយ​ឥណ្ឌា។​ នៅមុខ​បណ្តា​ពាណិជ្ជ​ករ​អាមេរិក និង​ឥណ្ឌា លោកអូបាម៉ា បញ្ជាក់​ថាសហរដ្ឋអាមេ រិក​នឹង​បន្ធូរ​បន្ថយ​បែប​បទ​មួយ​ចំនួន​ទាក់ទិន​ដល់​ការនាំ​ចេញ​​ ដែលធ្វើ​ឱ្យ​ស្មុគស្មាញ​​ដល់​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជ​កម្ម​ជាមួយ​ឥណ្ឌា ។ លោកអូបាម៉ា ​មាន​ប្រសាសន៍​ថា ដោយ​សម្លឹង​មក​លើ​ប្រទេស​​​​ឥណ្ឌា​​នា​ពេល​បច្ចុប្បន្ន​ សហរដ្ឋអាមេរិក​ពិនិត្យ​ឃើញ​នូវ​សក្តានុពល​ភាព​នៃ​ការនាំ​​ចេញ​របស់យើង​​មក​ កាន់​ទីផ្សារ​មួយ​ដែល​មាន​កំណើន​សេដ្ឋ​កិច្ច​លឿន​ជាង​គេ​បំផុតនៃ​ពិភពលោក ។ សំរាប់​អាមេរិក​នេះ​ជា​យុទ្ធ​សាស្ត្រ​​មួយ ដើម្បី​​ការងារ ។

ប្រធានាធិបតី​អាមេរិក​ លោក​បារ៉ាក់ អូបា​ម៉ា ​បានមក​ដល់​ទី​​ក្រុង​មុមបៃ ប្រទេស​ឥណ្ឌា កាលពីថ្ងៃ​​ទី​៦ វិច្ឆិកា ដើម្បី​ចាប់ផ្តើម​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​​១០ថ្ងៃ​របស់លោក​នៅ​អាស៊ី ដោយលោក​ប្រកាស​ពីការចុះ​ហត្ថ​លេខា​​លើ​​​កិច្ច​ព្រមព្រៀង​ថ្មីៗ​​មួយ​ចំនួន​ជា​មួយ​ឥណ្ឌា។​ នៅមុខ​បណ្តា​ពាណិជ្ជ​ករ​អាមេរិក និង​ឥណ្ឌា លោកអូបាម៉ា បញ្ជាក់​ថាសហរដ្ឋអាមេ រិក​នឹង​បន្ធូរ​បន្ថយ​បែប​បទ​មួយ​ចំនួន​ទាក់ទិន​ដល់​ការនាំ​ចេញ​​ ដែលធ្វើ​ឱ្យ​ស្មុគស្មាញ​​ដល់​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជ​កម្ម​ជាមួយ​ឥណ្ឌា ។ លោកអូបាម៉ា ​មាន​ប្រសាសន៍​ថា ដោយ​សម្លឹង​មក​លើ​ប្រទេស​​​​ឥណ្ឌា​​នា​ពេល​បច្ចុប្បន្ន​ សហរដ្ឋអាមេរិក​ពិនិត្យ​ឃើញ​នូវ​សក្តានុពល​ភាព​នៃ​ការនាំ​​ចេញ​របស់យើង​​មក​កាន់​ទីផ្សារ​មួយ​ដែល​មាន​កំណើន​សេដ្ឋ​កិច្ច​លឿន​ជាង​គេ​បំផុតនៃ​ពិភពលោក ។ សំរាប់​អាមេរិក​នេះ​ជា​យុទ្ធ​សាស្ត្រ​​មួយ ដើម្បី​​ការងារ ។​
ប្រធានាធិបតី​អាមេរិក​ចង់​ឱ្យ​មានទំនាក់​ទំនង​​​ឈ្នះ-ឈ្នះ​ជាមួយឥណ្ឌា ។ កិច្ច​ព្រម​ព្រៀង​​ពាណិជ្ជ​កម្ម​ជា​មួយឥណ្ឌា​ប្រកាស​ដោយ​លោក​បារ៉ាក់ អូបាម៉ា ​រួម​មាន​ការ​ទិញ​យន្តហោះ​​ធុន​ប៊ូ​អុីញ ៧៣៧ ចំនួន​៣៣គ្រឿង ដោយក្រុម​ហ៊ុន​អាកាស​ចរណ៍​​ឥណ្ឌា​ SPICE JET AIRLINES និង​កិច្ច​ព្រមព្រៀង​​ដំបូង​រវាងប៊ូអ៊ីញ និង​កង​ទ័ព​អាកាស​​ឥណ្ឌា សំរាប់​​​ការទិញ​យន្តហោះ​ធុន C17 ចំនួន​១០គ្រឿង ។​
លោកអូបាម៉ា ត្រូវស្ថិតនៅ​ប្រទេស​ឥណ្ឌា​រយៈ​ពេល​៣ថ្ងៃ​មុនពេល​មក​កាន់​ប្រទេស​ឥណ្ឌូ​ណេស៊ី​ជា​កន្លែង​ដែលលោកធ្លាប់រស់នៅ​រយៈ​ពេល​៤ឆ្នាំ​ កាលពីលោក​នៅកុមារ ។ បន្ទាប់មក​លោកត្រូវ​ទៅកាន់​​កូរ៉េ​ខាង​ត្បូង ចូលរួមកិច្ច​ប្រជុំ​​កំពូល G-20 និង​ទៅកាន់​ជប៉ុន​ ដើម្បី​ចូលរួម​ក្នុង​វេទិកា​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋ​កិច្ច​អាស៊ី-ប៉ាស៊ី​ហ្វិក​ APEC ៕