ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nokia Asha 302 មាន Processor ដល់​​ទៅ 1GHz ចេញ​​លក់​​នៅ​កម្ពុជា​​ហើយ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កាល​ពី​ថ្ងៃ​ទី​១ មីនា កន្លង​​ទៅ​​ក្រុម​ហ៊ុន​ Nokia ​ប្រចាំ​នៅ​កម្ពុជា​​បាន​ប្រារព្ធ​ពិធី​​សម្ពោធ​​ទូរស័ព្ទ​​ប៊ូតុង Qwerty ដ៏​ស្រស់​​ស្អាត​​ម៉ូដេល Nokia Asha 302 ​ជា​ទូរស័ព្ទ​​ដំណើរ​ការ​លឿន​ និង​ផ្តល់​​ភាព​ងាយ​ស្រួល​​ជូន​ដល់​​អ្នក​​ប្រើ​ប្រាស់​ ជា​ពិសេស​​យុវ​​វ័យ​ដែល​​និយម​ទាក់​ទង​មិត្ត​​ភក្តិ​ជា​ប្រចាំ​​រៀង​រាល់​ថ្ងៃ​តាម​រយៈ​ហ្វេស​ប៊ុក​ អ៊ី​មែល កម្មវិធី​ជជែក Whatsapp ឬ Messengers ដទៃទៀត​។ Nokia Asha 302 ​​បំពាក់​​ទៅ​ដោយ​​អង្គ​ចង​ចាំ (Processor) ​ទំហំ​រហូត​ដល់​ទៅ​ 1GHz ​ដែល​កម្រ​នឹង​​មាន​នៅ​ក្នុង​ទូរស័ព្ទ​​ប្រភេទ QWERTY ​ទូទៅ​​នៅលើ​ទីផ្សារ​​នា​ពេល​បច្ចុ​ប្បន្ន​​នេះ ។

​លោក​ ​Jerry Manus អគ្គ​នាយក​នៃ​ប្រតិ​បត្តិ​ការ​ Nokia ប្រចាំ​នៅ​កម្ពុជា និង​ឡាវ​បាន​មាន​ប្រសាសន៍​​បញ្ជាក់ថា «ក្រៅ​ពី​មាន​អង្គ​គណនា​​ទំហំ 1GHz, Nokia Asha 302 គឺជា​ទូរស័ព្ទ​ 3.5G ​ដែល​ងាយ​ស្រួល​ក្នុង​ការ​​ប្រើ​ប្រាស់​​អ៊ី​ន​ធើរ​ណេត ។ ​គួបផ្សំ​​ជា​មួយ​នឹង​​បច្ចេក​វិទ្យា​បង្រួម​ទំហំ​ទិន្ន​ន័យ​​នៃ Nokia Browser ទៀត​នោះ ​ធ្វើ​ឱ្យ​ការ​ប្រើ​ប្រាស់​អ៊ីន​​ធើរណេត ​និង​ការ​ទាញ​យក​ទិន្ន​ន័យ​មក​ប្រើ​ប្រាស់​ដំណើរ​​ការ​កាន់​តែ​លឿន​​ និង​ចំណាយ​កាន់​តែ​តិច» ។ ​លោក Jerry បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ៖ «Nokia Asha 302 ​អាច​ភ្ជាប់​​អ៊ី​នធើរណេត​ ដោយ​មិន​ប្រើ​​ខ្សែ​ ឬ​និយាយ​​ម្យ៉ាង​ទៀត​​ថា វា​មាន WiFi ហើយ​មាន​កម្មវិធី Messenger ដ៏​ពេញ​និយម​មួយ​​ទៀត​​ភ្ជាប់​​មក​ជា​មួយ​ស្រាប់​គឺ​ ​ Whatsapp។ ​

ដូច្នេះ​ប្រសិន​បើ​​អ្នក​ប្រើ​ប្រាស់​​ភ្ជាប់​ទូរស័ព្ទ​​ទៅ​នឹង​អ៊ី​នធើរណេត​ WiFi ​នោះ​ការ​ទំនាក់​ទំនង​​គ្នា​​តាម​រយៈ Chat, ផ្ញើ​រូប​ភាព ផ្ញើ​វីដេអូ​គ្លីប, ផ្ញើ​ File ​សំឡេង​ទៅ​​​វិញ​ទៅ​មក​​ជា​មួយ​​មិត្តភក្តិ​​យ៉ាង​​សប្បាយ​​ ដោយ​មិន​​បាច់​ចំណាយ​​​​លើ​ថ្លៃ​ទិន្ន​ន័យ» ។ ​លក្ខណៈ​​ពិសេស​បន្ទាប់​​បន្សំ​​​ទៀត​នៃ​​​ទូរស័ព្ទ Nokia Asha  302 ​ ​រួម​មាន​​ដូចជា ៖ ម៉ាស៊ីន​​ថត​ទំហំ​៣.២​មេហ្គា​ភិច​សែល, ​​មាន​ប៊ី​តុង Shortcut សម្រាប់​​ចុច​ភ្ជាប់​អ៊ី​ន​ធើរណេត​ WiFi សម្រាប់​ផ្ញើ​​សារ ផ្ញើ​អ៊ី​មែល ​និង​សម្រាប់​​លេង​​ហ្វេស​​ប៊ុក ហើយ​វា​​មាន​បី​ពណ៌ គឺ​​ពណ៌​ប្រផេះ​​ចាស់ ពណ៌ស ​និង​ពណ៌​ក្រហម ​ហើយ​និង​មាន​​ដាក់​លក់​នៅ​លើ​ទីផ្សារ​​ចាប់ពី​សប្តាហ៍​​ទីពីរ​នៃ​ខែ​មីនា នេះ តទៅ​ក្នុង​តម្លៃ​លក់​​រាយ​ប្រមាណ​​១៥៥​​ដុល្លារ ។

អំពី​ក្រុម​ហ៊ុន Nokia
Nokia ជាក្រុម​ហ៊ុន​នាំ​មុខ​​គេលើ​ពិភព​លោ​ក​ក្នុង​​ផ្នែក​​ទូរគមនាគមន៍​ ដែល​មាន​ផលិត​ផល​ក្លាយ​​ជា​ចំណែក​ដ៏​សំខាន់​មួយ​ក្នុង​ការ​រស់​នៅ​​របស់​ប្រជា​ពលរដ្ឋ​​ទូទាំងពិភព​លោ​ក ។ ជា​រៀង​រាល់​​ថ្ងៃ​មនុស្ស​ប្រមាណ​១.៣០០.០០០.០០០ (មួយ​​ពាន់​បី​រយ​​លាន​​នាក់) ​ប្រើ​ប្រាស់​​​ទូរស័ព្ទ Nokia ​ដើម្បីថត​រូប​​ចែក​រំលែក​​បទពិសោធន៍​​ទទួល​ព័ត៌​មាន​​ប្រាស្រ័យ​​ទាក់​ទង​គ្នា​​ទៅវិញ​ទៅ​មក​តាម​វិធីងាយ​ស្រួល​​របស់​ពួក​គេ ។ ការ​វិវឌ្ឍន៍​​ថ្មី​លើ​រូបរាង​រចនា​​ និង​បច្ចេក​វិទ្យារប​ស់​ខ្លួន​បាន​​ធ្វើ​ឱ្យ​ Nokia ក្លាយ​​ជា​ម៉ាក​​ដ៏​ល្បី​ល្បាញ​បំផុត​​នៅ​លើ​ពិភព​​លោក ។ ព័ត៌​មាន​​បន្ថែម​​សូម​ចូល​​ទៅ​កាន់​​គេហ​ទំព័រ http://www.nokia.com/​about-nokia ៕