ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពក្រីក្រ​​ប​ង្ខំ​ឱ្យ​កុមារ​បោះ​បង់​ចោល​​សាលា​រៀន​ជួយ​ធ្វើ​ការ​​ឪពុក​ម្តាយ​

12 ឆ្នាំ មុន

ខេត្ត​ស្ទឹងត្រែង ៖ ស្ថិត​ក្នុង​សម្លៀក​បំពាក់​​ដ៏​កញ្ជាស់​​ប្រឡាក់​ដី​ស្រមក​កុមារា​ធារា​ អាយុ​​១២​ឆ្នាំ ​មក​ពីខេត្ត​តាកែវ ​កំពុង​កើប​ដំឡូង​មី​ជា​មួយ​ឪពុក​ម្តាយ​បាន​ឱ្យ​ដឹងថា ​​ខ្លួន​មិន​ចង់​គេច​វេះ​ពី ការ​សិក្សា​នោះទេ តែ​ដោយ​សារ​ឪពុក​ម្តាយ​មក​ធ្វើ​ការ​​នៅ​ទី​នេះ​​ទាំង​​អស់​គ្នា​​ ទើប​ខ្លួន​ម​ក​តាម​ដោយ​សុខ​ចិត្ត​​បោះ​បង់​​ការ​សិក្សា​ត្រឹម​ថ្នាក់​​ទី៤ ។ ​ធារា​បន្ថែម​ថា «ខ្ញុំ​​ដឹងថា ការ​សិក្សា​សំខាន់​ណាស់​ តែ​

ខេត្ត​ស្ទឹងត្រែង ៖ ស្ថិត​ក្នុង​សម្លៀក​បំពាក់​​ដ៏​កញ្ជាស់​​ប្រឡាក់​ដី​ស្រមក​កុមារា​ធារា​ អាយុ​​១២​ឆ្នាំ ​មក​ពីខេត្ត​តាកែវ ​កំពុង​កើប​ដំឡូង​មី​ជា​មួយ​ឪពុក​ម្តាយ​បាន​ឱ្យ​ដឹងថា ​​ខ្លួន​មិន​ចង់​គេច​វេះ​ពី ការ​សិក្សា​នោះទេ តែ​ដោយ​សារ​ឪពុក​ម្តាយ​មក​ធ្វើ​ការ​​នៅ​ទី​នេះ​​ទាំង​​អស់​គ្នា​​ ទើប​ខ្លួន​ម​ក​តាម​ដោយ​សុខ​ចិត្ត​​បោះ​បង់​​ការ​សិក្សា​ត្រឹម​ថ្នាក់​​ទី៤ ។ ​ធារា​បន្ថែម​ថា «ខ្ញុំ​​ដឹងថា ការ​សិក្សា​សំខាន់​ណាស់​ តែ​កត្តា​ជីវភាព​​ក៏​សំខាន់​​​ដូច​គ្នា​ដែរ ។ ​​ពេល​នេះ​ខ្ញុំ​​មក​តាម​ឪពុក​ម្តាយ​ខ្ញុំ​​​សិន លុះពេល​ពួក​គាត់​ត្រឡប​់​ទៅ​ភូមិ​កំណើត​​វិញ​ ខ្ញុំ​នឹង​​បន្ត​ការ​​សិក្សា​ ខ្ញុំ​នឹង​តស៊ូ​រៀន​​ឱ្យ​រួច​ផុតពី​ការ​លំបាកនេះ» ។

ស្ត្រីជាម្តាយ​​ធារា​​បាន​​ឱ្យ​ដឹង​ថា ​ឪពុក​ម្តាយ​​គ្រប់​រូប​ចង់​ឱ្យ​កូន​មាន​អនាគត​ល្អ​ ប៉ុន្តែ​ធ្វើ​ម្តេច​បើ​ពេល​​នេះ​ជីវភាព​គ្រួសារ​ក្រីក្រ​​ដែល​ចាំ​បាច់​ត្រូវ​​ស្វែង​រក​​ប្រាក់ ដើម្បី​ផ្គត់​ផ្គង់​ ទើប​បង្ខំ​​ចិត្ត​​ចាក​ចោល​ស្រុក​​កំណើត ។ ​អ្នក​ស្រី​បន្តថា ​ជីវិត​ជា​​កម្ម​ករ​ពិត​ជា​ប្រឈម​​នឹង​ការ​លំបាក​​ខ្លាំងណាស់​ ដែល​​អាចរក​​កម្រៃ​​បាន​ត្រឹម​មួយ​គ្រា​ៗ​ ពោលគឺ​​​បាន​ព្រឹក​ខ្វះ​ល្ងាច ។ ​ប្រាក់​ចំណូល​​បាន​មកពី​ការ​ចំណាយ​​ញើស​ឈាម​សុទ្ធ​សាធ​ ដោយ​ការ​ខំ​​​ប្រឹង​តាំងពី​ព្រលឹម​​ដល់ព្រលប់​​ហូប​ចុក​ស្ទើរ​មិន​គ្រប់​​គ្រាន់ ។ ស្ត្រី​​ខាង​លើ​បាន​បន្ត​ទៀតថា ​ប្រសិន​បើ​​​គាត់​ត្រូវ​ធ្វើ​ការ​នៅ​ទី​នេះ​យូរ​​ជាង​នេះ​ទៀត​ គាត់​នឹង​រក​សាលា​ឱ្យ​កូន​​បាន​បន្ត​ការ​រៀន​សូត្រ​មិន​​ឱ្យ​កូន​អស់​អនាគត​ត្រឹម​នេះ​ទេ ។

ការធានា​ភាព​ចេះ​ដឹងរបស់​​កូន ​​​ឪពុក​ម្តាយ​មាន​ភារ​​កិច្ច​​សំខាន់​ណាស់​ ។ ឯ​ការ​នាំ​កូន​ឱ្យ​​ប្រឡូក​ក្នុង​ការ​ងារ​កសិ​កម្ម​ ដោយ​ប្រើ​កម្លាំង​​បាយ​ហួស​ប្រមាណ​ក៏អាច​ឱ្យ​កុមារ​​ប្រឈម​នឹង​គ្រោះ​ថ្នាក់​​បាន​ដែរ​ ហើយ​ពិសេស​គឺ​ខក​ខាន​មិន​បាន​ចូល​រៀន ។ ដូច្នេះ​​គួរ​មាតាបិតា​​ទាំងឡាយ​ ​ពិចារណា​​ឱ្យ​បាន​ល្អិត​​ល្អន់​​លើ​បញ្ហា​នេះ ៕