ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិត​ផល​ផ្តៅ​​កម្ពុជា​​ជួប​​អ្នកទិញ​​​នៅ​ទីផ្សារ​​អន្តរជាតិ​ហើយ

13 ឆ្នាំ មុន

ទីក្រុង​​ហ្វ្រេង​ហ្វឺត ប្រទេស​អាល្លឺម៉ង់ ថ្ងៃ ទី​​​១១-១៥ កុម្ភៈ ២០១១ ៖ ​នាពិធីតាំង​ពិព័រណ៍​ពាណិជ្ជ​កម្ម​​​ធំ​មួយ​លំដាប់​​អន្តរជាតិ​​​អំពី​សំភារ​បន្ទាប់​​​បន្សំ​មាន​ឈ្មោះ​ថា ​អាម​ប្យ៊ាង​តេ (Ambiente) ដែលប្រព្រឹត្ត​ទៅ​ក្នុង​រយៈ​ពេល​​​​៥​ថ្ងៃ ​គិត​ចាប់​ពីថ្ងៃ​នេះ សមាគម​ផ្តៅ​កម្ពុជា កំពុង​ដាក់​​តាំង​បង្ហាញ​​​​នូវ​ផលិត​ផល​​ផ្តៅ​​កម្ពុជា​ក្នុង​គោល​ដៅ​​​ផ្សព្វផ្សាយ​​ម៉ូដ​ផលិត​ផល​​​ផ្តៅ​​ប្រក​ប​ដោយ​​​​លក្ខណៈ​​ច្នៃប្រឌិត​​ខ្ពស់ ​ហើយគោរព​​​គោ​ល​ការណ៍​​​និរន្តរ​ភាព ។ ដោយ​មាន​ការ​ជ្រោម​ជ្រែង​​ពីអង្គការ WWF សិប្បករ​​ផ្តៅ​​​​កម្ពុជា​ចូល​រួម​ក្នុង​​​ការ​តាំង​ពិព័រណ៍​នេះ ដើម្បី​បង្ហាញ​​​ដល់​អន្ត​រជាតិ​​​ឱ្យឃើញ​អំពី​សមិទ្ធ​ផល​នៃ​ការ​ខិតខំ​​​ប្រឹង​ប្រែង​ក្នុង​ការ​អនុវត្ត​​ប្រព័ន្ធ​ផលិត​កម្ម​ដែលការ​ពារ​បរិ​ស្ថាន ។ ផលិត​​ផល​ប្រើប្រាស់​​បន្ទាប់​បន្សំ​រួម​មាន ​​កញ្ច្រែង​ច្រើន​ប្រភេទ ​គោម​​អំពូល​ភ្លើង ​ទ្រនាប់ និង​​ទម្រ ​ថូ​ផ្កា​​ធ្វើពីផ្តៅ ​បាន​ចូល​ខ្លួន​​ក្នុងពិធី​តាំង​ពិព័រណ៍​​នេះ​ក្នុង​គោល​បំណង​​ដើម្បី​​ទាក់ទាញ​​​ពាណិជ្ជ​ករ​អន្តរជាតិ ។ ​ផលិត​ផលផ្តៅ​​ទាំង​អស់​​​សុទ្ធសឹង​​ត្រូវបាន​កែច្នៃ​​​យ៉ាង​​សម្រិត​សម្រាំង​​ដោយ​អនុ​លោម​​ទៅតាមគោល​​ការណ៍​​​បរិស្ថាន​​ស្អាត ​និង​លក្ខខណ្ឌ​​​ស្តង់ដា​គុណ​ភាព​នៃ​ទីផ្សារ​​អឺរ៉ុប ។

ទីក្រុង​​ហ្វ្រេង​ហ្វឺត ប្រទេស​អាល្លឺម៉ង់ ថ្ងៃ ទី​​​១១-១៥ កុម្ភៈ ២០១១ ៖ ​នាពិធីតាំង​ពិព័រណ៍​ពាណិជ្ជ​កម្ម​​​ធំ​មួយ​លំដាប់​​អន្តរជាតិ​​​អំពី​សំភារ​បន្ទាប់​​​បន្សំ​មាន​ឈ្មោះ​ថា ​អាម​ប្យ៊ាង​តេ (Ambiente) ដែលប្រព្រឹត្ត​ទៅ​ក្នុង​រយៈ​ពេល​​​​៥​ថ្ងៃ ​គិត​ចាប់​ពីថ្ងៃ​នេះ សមាគម​ផ្តៅ​កម្ពុជា កំពុង​ដាក់​​តាំង​បង្ហាញ​​​​នូវ​ផលិត​ផល​​ផ្តៅ​​កម្ពុជា​ក្នុង​គោល​ដៅ​​​ផ្សព្វផ្សាយ​​ម៉ូដ​ផលិត​ផល​​​ផ្តៅ​​ប្រក​ប​ដោយ​​​​លក្ខណៈ​​ច្នៃប្រឌិត​​ខ្ពស់ ​ហើយគោរព​​​គោ​ល​ការណ៍​​​និរន្តរ​ភាព ។ ដោយ​មាន​ការ​ជ្រោម​ជ្រែង​​ពីអង្គការ WWF សិប្បករ​​ផ្តៅ​​​​កម្ពុជា​ចូល​រួម​ក្នុង​​​ការ​តាំង​ពិព័រណ៍​នេះ ដើម្បី​បង្ហាញ​​​ដល់​អន្ត​រជាតិ​​​ឱ្យឃើញ​អំពី​សមិទ្ធ​ផល​នៃ​ការ​ខិតខំ​​​ប្រឹង​ប្រែង​ក្នុង​ការ​អនុវត្ត​​ប្រព័ន្ធ​ផលិត​កម្ម​ដែលការ​ពារ​បរិ​ស្ថាន ។ ផលិត​​ផល​ប្រើប្រាស់​​បន្ទាប់​បន្សំ​រួម​មាន ​​កញ្ច្រែង​ច្រើន​ប្រភេទ ​គោម​​អំពូល​ភ្លើង ​ទ្រនាប់ និង​​ទម្រ ​ថូ​ផ្កា​​ធ្វើពីផ្តៅ ​បាន​ចូល​ខ្លួន​​ក្នុងពិធី​តាំង​ពិព័រណ៍​​នេះ​ក្នុង​គោល​បំណង​​ដើម្បី​​ទាក់ទាញ​​​ពាណិជ្ជ​ករ​អន្តរជាតិ ។ ​ផលិត​ផលផ្តៅ​​ទាំង​អស់​​​សុទ្ធសឹង​​ត្រូវបាន​កែច្នៃ​​​យ៉ាង​​សម្រិត​សម្រាំង​​ដោយ​អនុ​លោម​​ទៅតាមគោល​​ការណ៍​​​បរិស្ថាន​​ស្អាត ​និង​លក្ខខណ្ឌ​​​ស្តង់ដា​គុណ​ភាព​នៃ​ទីផ្សារ​​អឺរ៉ុប ។​ ​លោកឃុន ថន អនុប្រធាន​​​សមាគម​ផ្តៅ​កម្ពុជា មានប្រសាសន៍​​ថា ​«ដោយមានការ​ជួយ​ជ្រោម​ជ្រែង​​​ពីគំរោង​​ផ្តៅ​នៃ​​អង្គការ WWF យើង​​បាន​កែ​ច្នៃ​​​ចេញ​ជាម៉ូដ​​​ផលិត​ផល​ផ្តៅ​ច្រើន​​ប្រភេទ​​ប្លែកៗ ហើយ​មាន​ភាពទាក់ទាញ​​ខ្ពស់​​សំរាប់​​អតិថិជន​​អន្តរជាតិ ​ដែល​ចូល​រួម​ក្នុង​ការ​តាំង​ពិព័រណ៍​​ពាណិជ្ជកម្ម​​​ដែលជា​ឱកាស​​​ដ៏មាន​តំលៃ​​សំរាប់​​ផលិត​​ករ​ផ្តៅ​កម្ពុជា​​ក្នុងការ​ស្វែង​​យល់​បន្ថែម​​​​អំពីតំរូវការ និង​ការពេញ​និយម​​នៃ ​ទីផ្សារ​​​អន្តរជាតិ ​ក៏ដូចជា​កិច្ច​ការងារ​​ផ្សព្វផ្សាយ​​​រកទីផ្សារ» ។​ លោកឃុន ថន ​សង្ឃឹម​​ថា ផលិត​ផល​​ផ្តៅ​​​ខ្មែរ​នឹង​​​អាច​ស្វែង​​​​រកបាន​នូវអតិថិជន​​ក្នុង​ឱកាស​​ពិព័រណ៍​​​​មួយនេះ ។​ ទន្ទឹម​នឹង​ការ​ផ្សព្វផ្សាយ​​ផលិត​ផល អង្គការ WWF នឹង​ជួយ​​សម្រប​សម្រួល​​​ឱ្យ​ក្រុម​​​​អ្នក​ជំនួញ​​​ផ្តៅ​កម្ពុជា​​​បានជួប​ជាមួយ​ពាណិជ្ជករ​អន្ត​រជាតិ​​​មួយ​ចំនួន ​តួ​យ៉ាង​​​ដូចជា​​ក្រុម​ជំរុញ​​ការ​នាំ​ចូល​​មក​ពី​ប្រទេ​សស្វីស ​ក្នុងគោល​ដៅ​​ឃោស​នា​​ម៉ូដ​​ផលិត​ផល​​ផ្តៅ​ខ្មែរ​​ជាមួយនឹង​​ក្តីសង្ឃឹម​​ថា នឹង​​បង្កើត​​បានទំនាក់ទំនងពាណិជ្ជ​កម្ម​​ជា​ផ្លែ​ផ្កា ។​ ផ្អែក​តាម​សំដី​​លោកអ៊ូ រតនៈ ប្រធាន​គំរោង​ផ្តៅនៃ​អង្គការ​ WWF ឥឡូវនេះ​​​​សិប្បករ​ផ្តៅ​​កម្ពុជា​​​អាច​ប្រាប់​​អ្ន​កបញ្ជា​​ទិញ​អំពី​ឆន្ទៈ​​របស់​ពួក គេ​​ក្នុងការអនុវត្ត​បច្ចេកទេស​កែច្នៃ​ផ្តៅ​​ដែលការ​ពារ​បរិស្ថាន​ ហើយ​​ពួកគេ​បាន​​សមត្ថ​​ភាពក្នុង​ការ​​ឆ្លើយ​តប​នឹង​​តំរូវការ​​របស់​អ្នកបញ្ជាទិញ ។​ លោករតនៈ ​បាន​​​អះអាង​ថា ​«សិប្បករ​ផ្តៅ​​កម្ពុជា​ត្រៀម​​ខ្លួនរួចជា​ស្រេច​​ក្នុងការ​ផ្គត់​ផ្គង់​​​​នូវ​ផលិត​​ផលប្រកបដោយ​​គុណភាព​​ស្តង់​ដា ព្រម​ទាំង​​​ការ​រចនា​ម៉ូដ​​​ប្លែកៗ ប្រកប​ដោយ​​ភាពច្នៃ ប្រឌិត» ។ ​​លោក​បន្ថែមថា «ការ​​ផ្សារ​ភ្ជាប់​​​​វិស័យផ្តៅ​កម្ពុជា​​ទៅនឹង​​​ទីផ្សារ​​​សាកល គឺជា​គោល​​​ដៅ​សំខាន់​​មួយរបស់​​គំរោង» ។ គំរោងនិរន្តរ​ភាពផ្តៅរបស់​​​អង្គការ WWF ​មានគោល​ដៅ​ធ្វើការ​គ្រប់គ្រង​​​តំបន់​ព្រៃ​ធម្មជាតិ ដែលផ្តៅ​​កំពុងដុះ​​លូតលាស់​​នៅទីនោះ ​ព្រម​ទាំង​​លើក​កំពស់​ផលិត​កម្ម​ស្អាត ។ ​ដើម្បី​​​ធ្វើកិច្ច​ការ​​ទាំង​នេះ ​គេត្រូវ​​លើក​ទឹកចិត្ត​​​​ដល់​ការ​ប្រើប្រាស់​​ឱ្យ​​អស់​​លទ្ធ​ភាព​នូវ​វត្ថុ​ធាតុ​ដើម​​​ និងជំរុញ​ឱ្យ​​ខ្សែ​សង្វាក់​​​​ផលិត​​កម្ម​មាន​ប្រសិទ្ធ​​ភាព​​ដោយកាត់បន្ថយ​​​ឱ្យ​​អស់​លទ្ធ​ភាព​ដែលអាច​ធ្វើទៅ​បាន​​នូវការ​ខ្ជះខ្ជាយ​​​​វត្ថុ​ធាតុដើម ការប្រើ​​សារធាតុ​គីមី និង​​ការបញ្ចេញ​​ចោលនូវ​ឧស្ម័ន​។​ លោកសេង ទៀក ​​នាយក​អង្គការ WWF មានប្រសាសន៍​ថា ​«ការ​​រក្សា​​​បានគង់វង្ស​នូវ​ធន​ធាន​​ព្រៃឈើ​​ដែលមានផ្តៅ​​​ដុះ​លូតលាស់​នៅ​ទីនោះ និងការ​ស្វែង​រក​​បាន​នូវ​ទីផ្សារ​​​ជា​កត្តា​​​សំខាន់ដែល​ធានា​បាន​នូវ​និរន្ត​រ​ភាព​ផ្តៅ» ។​ កម្ម​វិធី​​និរន្តរ​ភាព​ផ្តៅ​របស់​​អង្គការ WWF បានទទួលថវិកា​៨០% ​ពីថវិកា​​​សរុបនៃ​កម្ម​វិធី EU SWITCH-Asia ចំនួន​​​២,៤​​លានអឺរ៉ូ ។ ​​SWITCH-Asia មានគោល​បំណង​​លើក​កំពស់​​​​​​ផលិត​​កម្ម​ស្អាត ​និងគោលការណ៍​​​​​ប្រើប្រាស់ធន​ធាន​​​ដែលការពារ​បរិស្ថាន​​ ។ កម្មវិធី​​និរន្ត​រភាព​​ផ្តៅ​​​របស់អង្គការ WWF កំពុងអនុវត្ត​​​​សកម្ម​ភាព​នេះប្រកបដោយ​​ភាពជោគជ័យ​ក្នុងការ​​សំរេច​គោល​បំណង​របស់ខ្លួន​ ​ដោយធ្វើការ​​​ជាមួយ​ដៃ​គូ​ពាក់ព័ន្ធ​​​​ទាំង​អស់​នៅក្នុង​​ខ្សែ​សង្វាក់​​​ផលិត​កម្ម​​ផ្តៅ​​​​ព្រមទាំង​​​ជំរុញ​​ឱ្យ​មាន​ប្រព័ន្ធ​​ទទួលស្គាល់​​​ផលិត​​ផល​​ស្តង់​ដា ។ កម្មវិធី​នេះត្រូវបាន​សហការ​ផ្តល់​​ហិរញ្ញវ​ត្ថុ​​ដោយក្រុមហ៊ុន IKEA និង DEG ។ សំរាប់​ព័ត៌មាន​​​បន្ថែម​​​សូមទាក់ទង ៖ លោកទេព ​អស្នារិទ្ធ ការិយាល័យ​​​សារព័ត៌មាន​​ និងកិច្ច​ការ​សាធា​រណៈ អង្គការ WWF មហា​តំបន់​​មេគង្គ ការិយា​ល័យ​​កម្មវិធី​​អភិរក្ស​នៅ​កម្ពុជា​ ទូរស័ព្ទ ០២៣ ២១៨ ០៣៤ អុីម៉ែល asnarith.tep@wwf.panda.org គេហទំព័រ www.cambodia.panda.org ព័ត៌មាន​​សំរាប់​​អ្នក​និពន្ធ ៖ -​​ការចូលរួម​​ក្នុងពិធីតាំង​ពិព័រណ៍​ Ambiente នេះគឺជា​ឱកាស​​លើកទី​ពីរ​សំរាប់​សិប្បករ​ផ្តៅ​កម្ពុជា ​ក្នុងក្របខណ្ឌ​​​ពិព័រណ៍​​ពាណិជ្ជ​កម្ម​ដែល​មាន​​លក្ខណៈ​សាកល ។ ​កាលពីឆ្នាំ​​២០១០ ​សិប្ប​ករ​​ផ្តៅកម្ពុជា​​​បានដាក់តាំង​​ផលិត​ផល​​ផ្តៅរបស់​ខ្លួន​​នៅទីក្រុង​ Cologne ប្រទេស​អាល្លឺម៉ង់ ​ដែល​ពេលនោះ​មាន​អ្នក​ចូលរួម​​ប្រមាណ​ជាង​​៤៥.០០០​នាក់ មកពី​ជុំវិញ​​ពិភពលោក ។ ​សំរាប់​ព័ត៌​មាន​​បន្ថែម​​អំពីពិព័រណ៍ Ambiente សូម​ទៅ​កាន់ http://ambiente.messefrankfurt.com/ frankfurt/en/besucher/willkommen/ erleben.html -គំរោង​ផ្តៅ​​នៃអង្គការ WWF ធ្វើការជាមួយ​​អ្នក​រចនា​​​​ម៉ូដ​​​ជនជាតិ​ស៊ុយអែត ​មកពីសាកល​វិទ្យាល័យ Lund និង​អ្នក​​រចនាម៉ូដ​​ជនជាតិ​កម្ពុជា ​ដើម្បីជួយជ្រោមជ្រែងសិប្បករ​​​​ផ្តៅ​កម្ពុជា ក្នុងការបង្កើត​ម៉ូដ​ផលិត​​​ផល​ផ្តៅ​ដែលមាន​​លក្ខណៈ​​និរន្តរ​ភាព​តំរូវ​​​តាម​តំរូវការ​​ទីផ្សារ​អន្ត​រ​ជាតិ ។ ​ការបង្កើត​ម៉ូដ​ផលិត​ផល​​ផ្តៅ រាប់​មាន​ទាំង​ផលិត​ផល​​ប្រើប្រាស់​បន្ទាប់បន្សំ​​ក្នុងផ្ទះ ​និង​ក្នុង​ការិយាល័យ​​​ ព្រមទាំង​​គ្រឿង​សង្ហា​រិម ។​ -ដោយសហការ​​​ជាមួយការិ​យាល័យ​​​ជាតិ​​ផលិត​​កម្ម​ស្អាត​នៃក្រសួង​​ឧស្សាហ​កម្ម​ រ៉ែ និង​ថាម​ពល ​ជាមួយ​មជ្ឈ​មណ្ឌល​​​ផលិត​កម្ម​ស្អាត​នៃ​ប្រទេស​វៀតណាម ​​និងជា​មួយ​សមាគម​​សិប្បករ​កម្ពុជា គំរោង​ផ្តៅ​នៃ​អង្គការ WWF ខិតខំ​​​​ធ្វើ​យ៉ាង​ណា​​ឱ្យ​​សហគ្រាស​ខ្នាត​តូច និង​មធ្យម​​​មាន​ការ​យល់ដឹង ព្រមទាំង​​​អនុវត្ត​តាម​គោល​ការណ៍​​ផលិត​​កម្ម​​ស្អាត​ពាក់ព័ន្ធ​​​នឹងការប្រើប្រាស់​​​បច្ចេក​ទេស​​កែច្នៃ​​ដែលអាច​ធានា​បាន​​គុណ​ភាពខ្ពស់ ហើយ​ធានា​​​​បាន​នូវ​​និរន្ត​រភាព​ធនធាន ៕