ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​សប្បុរសជន៣០ដុល្លារ​ជូនដល់ទារក​កើតមក​គ្មាន​លលាដ៍​ក្បាល

13 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ​អំណោយសប្បុរស​ជន​ដែលមាន​​ទឹកប្រាក់​​ចំនួន​៣០​ដុល្លារ​ ត្រូវ​បាន​ភ្នាក់ងារ​​​កោះសន្តិភាព​ លោក​វ៉ាន់ ប៊ុនធឿន កាល​ពី​​ថ្ងៃទី​​១២ មករា ​​វេលាម៉ោង​​៩ព្រឹក​​​ ​យក​​ទៅ​​ប្រគល់​​ជូន​ម្តាយ​​ទារក​អភ័ព្វ​កើតមក​​គ្មាន​លលាដ៏​ក្បាល ​ចេញខួរ​នៅ​ខាងក្រៅ​ ឈ្មោះ ​សរ សម្ផស្ស ​​អាយុ​​១៩​ឆ្នាំ ​នៅ​ភូមិព្រះ​ទន្លេ ​សង្កាត់​សង្ឃ័រ ​ក្រុងស្វាយ​រៀង ។ ​ប្រាក់​​អំណោយ​នេះ​កោះសន្តិភាព​បានទទួលពី​លោក​ខាន់ សុផេង ​នៅ​​រាជធានីភ្នំពេញ

ខេត្តស្វាយរៀង ៖ ​អំណោយសប្បុរស​ជន​ដែលមាន​​ទឹកប្រាក់​​ចំនួន​៣០​ដុល្លារ​ ត្រូវ​បាន​ភ្នាក់ងារ​​​កោះសន្តិភាព​ លោក​វ៉ាន់ ប៊ុនធឿន កាល​ពី​​ថ្ងៃទី​​១២ មករា ​​វេលាម៉ោង​​៩ព្រឹក​​​ ​យក​​ទៅ​​ប្រគល់​​ជូន​ម្តាយ​​ទារក​អភ័ព្វ​កើតមក​​គ្មាន​លលាដ៏​ក្បាល ​ចេញខួរ​នៅ​ខាងក្រៅ​ ឈ្មោះ ​សរ សម្ផស្ស ​​អាយុ​​១៩​ឆ្នាំ ​នៅ​ភូមិព្រះ​ទន្លេ ​សង្កាត់​សង្ឃ័រ ​ក្រុងស្វាយ​រៀង ។ ​ប្រាក់​​អំណោយ​នេះ​កោះសន្តិភាព​បានទទួលពី​លោក​ខាន់ សុផេង ​នៅ​​រាជធានីភ្នំពេញ ។​

​គួររំលឹក​ថា ទារក​អភ័ព្វ​​នោះ​​បាន​ប្រសូត​ចេញ​ពីផ្ទៃ​​ម្តាយ​​​កាលពីថ្ងៃទី​​៣១ ធ្នូ ​ឆ្នាំ​២០១០ ​វេលាម៉ោង​​១២ថ្ងៃ​ត្រង់ ​នៅមណ្ឌល​សុខ​ភាព​សង្ឃ័រ ហើយ​ដោយ​សារ​​ជីវភាព​​ក្រីក្រ​​​​ ស្ត្រី​​ជា​ម្តាយ​បាន​ត្រឡប់​មក​អាំង​ភ្លើង​​នៅ​ផ្ទះ​តាមក្បួន​​បុរាណ​​​ ហើយ​ទារក​​នោះ​ក៏​បានស្លាប់​ទៅវិញ​នៅ​ថ្ងៃទី​​៣ មករា ​ឆ្នាំ​២០១១ ​វេលាម៉ោង​​៣រសៀល ។ បច្ចុប្បន្ន​​ស្ត្រី​ជា​ម្តាយ​ពុំទាន់​មាន​សុខ​ភាព​ល្អ​នៅឡើយ​​ទេ ។ ​

នាង​ សរ សម្ផស្ស ​និង​ម្តាយ​របស់នាង​មាន​ចិត្ត​ត្រេកអរ​យ៉ាង​ខ្លាំង​​ ខណៈ​ដែល​កំពុង​​ខ្វះខាត​​មាន​សប្បុរសជន​​ផ្តល់​​ក្តី​មេត្តា​ជួយ​ឧបត្ថម្ភ​​​អំណោយ​​ដ៏ថ្លៃ​ថ្លា​​​ជា​ប្រាក់​ដល់​រូប​នាង​ ដើម្បីទិញ​ថ្នាំ​​​ផឹក​ព្យាបាល​បន្ត និង​សល់​ប្រាក់​​មួយ​ចំនួន​​​នាង​នឹង​​ធ្វើចង្ហាន់​​​ប្រគេន​​​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​​មគ្គ​ផល​ដល់កូន​ប្រុសអភ័ព្វ​​នេះ​ពេល​​កើត​​​ជាតិ​​ណាៗ​​​សូម​ឱ្យ​​​មាន​រូប​រាង​កាយ​ល្អ​ដូចគេ ។ នាង​បាន​​​ជូន​ពរ​ដល់​​សប្បុរស​ជន​​ឱ្យ​ជួប​​នូវ​​​ពុទ្ធពរ​បួន​ប្រការ​គឺ​ អាយុ វណ្ណៈ ​សុខៈ ពលៈ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ ៕