ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​អា​ហារ​១០​ប្រ​ភេទ​ដែល​មាន​គុណប្រ​យោជន៍​ប្រ​ឆាំង​នឹង​ជំ​ងឺ​មហារីក​

12 ឆ្នាំ មុន

​បុគ្គល​គ្រប់​រូប​សុទ្ធ​តែ​មាន​កោ​សិកា​មហារីក​នៅ​ក្នុង​ខ្លួន​។ កោ​សិកា​ទាំង​នេះ​មិន​បាន​បង្ហាញ​ឱ្យ​ឃើញ​ជាក់​ស្តែង​ភ្លាមៗ​នៅ​ពេល​ធ្វើ​តេស្ត​ឡើយ​ពោល​គឺ​យើង​​​​អាច​មើល​ឃើញ​វា​ខណៈ​ដែល​វា​បាន​កើត​កូន​ពូន​ជា​ចៅ​​រាប់​កោដិ​​ទៅ​ហើយ​។ នៅ​ពេល​ដែល​វេជ្ជ​បណ្ឌិត​ប្រាប់​ទៅ​បណ្តា​អ្នក​ជំ​ងឺ​មហារីក​ថា គ្មាន​កោសិកា​មហារីក​ក្នុង​ខ្លួន​របស់​ពួក​គេ​ទៀត​ទេ​បន្ទាប់​ពី​ការ​ព្យាបាល​រួច វា​គ្រាន់​តែ​ជា​ការ​និយាយ​ដោយ​យោង​លើ​ការ​ធ្វើ​តេស្ត​រក​មិន​ទាន់​ឃើញ​ប៉ុណ្ណោះ​។

​បុគ្គល​គ្រប់​រូប​សុទ្ធ​តែ​មាន​កោ​សិកា​មហារីក​នៅ​ក្នុង​ខ្លួន​។ កោ​សិកា​ទាំង​នេះ​មិន​បាន​បង្ហាញ​ឱ្យ​ឃើញ​ជាក់​ស្តែង​ភ្លាមៗ​នៅ​ពេល​ធ្វើ​តេស្ត​ឡើយ​ពោល​គឺ​យើង​​​​អាច​មើល​ឃើញ​វា​ខណៈ​ដែល​វា​បាន​កើត​កូន​ពូន​ជា​ចៅ​​រាប់​កោដិ​​ទៅ​ហើយ​។ នៅ​ពេល​ដែល​វេជ្ជ​បណ្ឌិត​ប្រាប់​ទៅ​បណ្តា​អ្នក​ជំ​ងឺ​មហារីក​ថា គ្មាន​កោសិកា​មហារីក​ក្នុង​ខ្លួន​របស់​ពួក​គេ​ទៀត​ទេ​បន្ទាប់​ពី​ការ​ព្យាបាល​រួច វា​គ្រាន់​តែ​ជា​ការ​និយាយ​ដោយ​យោង​លើ​ការ​ធ្វើ​តេស្ត​រក​មិន​ទាន់​ឃើញ​ប៉ុណ្ណោះ​។ នេះ​ក៏​ព្រោះ​តែ​កោ​សិកា​ទាំង​នោះ​មិន​ទាន់​ឈាន​ដល់​ទំ​ហំ​មួយ​ដែល​អាច​ឱ្យ​គេ​មើល​ឃើញ​បាន​។

យោង​តាម​វេជ្ជ​បណ្ឌិត​ជំ​នាញ​ថា នៅ​ពេល​ដែល​ប្រ​ព័ន្ធ​ភាព​ស៊ាំ​របស់​មនុស្ស​ម្នាក់​មាន​ភាព​រឹង​មាំ​ នោះ​កោ​សិកា​មហារីក​នឹង​ត្រូវ​បាន​បំ​ផ្លាញ​ហើយ​​​ការ​កកើត​កូន​ចៅ​របស់​វា​ព្រម​ទាំង​ការ​បង្កើត​ជា​ដុំ​សាច់​ក៏​ត្រូវ​បាន​​ទប់​ស្កាត់​ផង​ដែរ​។ ទោះ​ជា​យ៉ាងនេះ​ក្តី​ តាម​អ្នក​ជំ​នាញ​ខាង​ចមណី​អា​ហារ​ថា គេ​នៅ​អាច​បង្កា​ការ​កើត​មាន​ជំ​ងឺ​មហារីក​បាន​តាម​រយៈ​ការ​ទទួល​ទាន​អា​ហារ​ដែល​ផ្តល់​ផល​ប្រ​យោជន៍​ដល់​សុខ​ភាព​១០​ប្រ​ភេទ​ ៖

១.មើម​កា​រ៉ុត ៖ វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​វីរៈ​បុរស​អា​ហារ​បំ​ប៉ន​រាង​កាយ​ដ្បិត​វា​មាន​សារ​ធាតុ​ចិញ្ចឹម​ច្រើន​បំ​ផុត​។ គ្មាន​ផ្លែ​ឈើ​ឬ​បន្លែ​ណា​ដែល​ផ្ទុក​សារ​ធាតុកា​រ៉ូ​តែន​(Carotene)​ច្រើន​ជា​មើម​កា​រ៉ុត​ឡើយ​។ សារ​ធាតុ​នេះ​ហើយ​ដែល​រាង​កាត​បំ​ឡែង​ទៅ​ជា​វី​តា​មីន  A។ ការ៉ុត​ត្រូវ​អ្នក​​វិទ្យា​សាស្ត្រ​សង្ស័យ​ថា មាន​ប្រ​សិទ្ធិ​ភាព​ប្រ​ឆាំង​នឹង​មហារីក​ពោះ​វៀន​ធំ​ ។ នៅ​ក្នុង​មើមម​កា​រ៉ុត​ដែល​គេ​កិន​ឱ្យ​ម៉ដ្ឋ​ទៅ​ជា​ទឹក​១ពែង​មានសារ​ធាតុ​ចិញ្ចឹម​ដូច​ជា​៖ vitamin A 407.6%,vitamin K20.1%,fiber(សារ​ធាតុ​សរសៃ​) 13.6%,vitamin C12%,​potassium 11.1%,vitamin B68.5%,vitamin B36% ,vitamin B15.3%។ល។

២.ផ្កា​ខាត់​ណា​ ៖ វា​ជា​បន្លែ​មួយ​ប្រ​ភេទ​ដែល​បណ្តា​អ្នក​វិទ្យា​សាស្ត្រ​ស្រាវ​ជ្រាវ​និង​បាន​កំពុង​តែ​ស្រាវ​ជ្រាវ​ដ្បិត​ចំណុច​សំ​ខាន់​របស់​វា​គឺ​ទប់​ទល់​នឹង​ជំ​ងឺ​មហា​រីក​បាន​ច្រើន​មុខ​។ សមាស​ធាតុ​កី​មី​នៅ​ក្នុង​ផ្កា​ស្ពៃ​នេះ​ត្រូវ​គេ​រក​ឃើញ​ថា អាច​ប្រ​ឆាំង​នឹង​ជំ​ងឺ​មហា​រីក​ផ្លោក​នោម មហា​រីក​ដោះ ម​ហា​រីក​ពោះ​វៀន​ធំ មហារីក​ក្រពេញ​ប្រូ​ស្តាត​និង​ម​ហារីក​អូ​វែរ​។​ សារ​ធាតុ​ចិញ្ចឹម​របស់​ខាត់​ណា​ផ្កា​មាន​ដូច​ជា​៖​ vitamin C85.9%,vitamin K 20.7%, folate 15.2% ,choline11.1% , vitamin B610% ,potassium 9.1%,​fiber 8.5%, manganese 8.5%,។ល។

៣.ពពួក​ផ្សិត​ ៖ រាប់​ពាន់​ឆ្នាំ​មក​ហើយ​ផ្សិត​គឺ​ជា​អា​ហារ​ជា​ប្រ​ពៃ​ណី​របស់​ប្រ​ជាជន​មិន​ត្រឹម​តែ​នៅ​អា​ស៊ី​តែ​នៅ​លោក​ខាង​លិច​ផង​ដែរ​។ វា​ត្រូវ​បាន​គេ​គិត​ថា ជា​ប្រភព​នៃ​សារ​ធាតុ​បំ​ប៉ន​រាង​កាយ​ដ៏​មាន​ថាម​ពល​។ វា​គ្មាន​ផ្ទុក​សារ​ធាតុ​ខ្លាញ់ មាន​កា​ឡូ​រី​និង​សូ​ដ្យូម​ទាប​។ មាន​ឥទ្ធិ​ពល​ប្រ​ឆាំង​នឹង​ម​ហា​រីក​ដោះ​និង​ក្រពេញ​ប្រូ​ស្តាត។ នៅ​ក្នុង​ផ្សិត​ឆៅ​ទម្ងន់ ១៤១,៧៥​ក្រាម​មាន​ផ្ទុក​សារ​ធាតុ​ចិញ្ចឹម៖ selenium52.6%,vitamin B​2 40.5%​,​​copper(ទង់​ដែង​)​35.5%,vitamin B3 26.9%,vitamin B  5 21.3%,​potassium​18.1%,phosphorus 17%​​,zinc(ស័ង្កសី)​10.4%,​manganese10%,vitamin B1 8.6%,​protein 7%។

៤.ដំ​ឡូង​ជ្វា​ ៖ ​វា​មិន​ត្រឹម​តែ​មើល​ទៅ​ដូច​ជា​បង្អែម​លាង​មាត់​ប៉ុណ្ណោះ​ទេ  តែ​ផ្តល់​នូវ​អត្ថ​ប្រ​យោជន៍​សុខ​ភាព​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​។ មនុស្ស​ជា​ច្រើន​គិត​ថា​ ដំឡូង​ជ្វា​គ្មាន​អ្វី​ពិសេស​និង​ខុស​ពី​ដំឡូង​ដ៏​ទៃ​ទេ​។ នៅ​ក្នុង​ការ​សិក្សា​ក្នុង​មន្ទីរ​ពិ​សោធន៍ ក្រៅ​ពី​តែ​រសជាតិ​ផ្អែមដំ​ឡូង​ជ្វា​​​មាន​ប្រ​យោជន៍​ប្រ​ឆាំង​នឹង​ពពួក​ផ្សិត​ក្នុង​សរី​រាង​កាយ​និង​ប្រ​ឆាំង​នឹង​ពពួក​បា​ក់​តេរី ​។ នៅ​ក្នុង​ដំឡូង​ស្ងោរ​ឆ្អិន​ទម្ងន់ ១១៤ក្រាម​មាន​សារ​ធាតុ​ចិញ្ចឹម​រាង​កាយ​៖ vitamin A 438.1%,vitamin C​37.2%,manganese28.4%,vitamin B​616.5%,​tryptophan​15.6%,potassium15.4%​,​fiber15%,vitamin B​ 510.1%,​copper9%​,vitamin B  38.5%និង កាឡូ​រី 5%។

៥.ផ្លែ​ទំ​ពាំង​បាយ​ជូរ ៖ តាម​ការ​ស្រាវ​ជ្រាវ​បាន​លាត​ត្រដាង​ថា ផ្លែទំ​ពាំង​បាយជូរ​ស្រស់​មាន​ប្រ​សិទ្ធិភាព​ជួយ​ការ​ពារ​ប្រ​ឆាំង​នឹង​ជំ​ងឺ​មហារី​ស្បែក​ព្រម​ទាំង​ជួយ​ទប់​ស្កាត់​ភាំព​ចាស់​មុន​អាយុ​។ បណ្តា​អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកល​វិទ្យា​ល័យ​បា​សេឡូ​ណានិង​ក្រុម​ប្រឹក្សា​​ស្រាវ​ជ្រាវ​ជាតិ​របស់​ប្រទេស​អេស្ប៉ាញ​បាន​បង្ហាញ​ថា ហ្វ្លាវ៉ូណូ​អ៊ី​ដ​(flavonoids)មាន​នៅក្នុង​ផ្លែ​ទំពាំង​បាយជូរ​ជាសារ​ធាតុ​ដែល​ជួយ​ការ​ពារ​កោ​សិកា​ស្បែក​ពី​ការ​បំ​ផ្លាញ​ដោយ​កាំ​រស្មី​យូ​វី​។ សាស្ត្រា​ចារ្យ​​បណ្ឌិត​Marta Cascante​ផ្នែក​ជីវគីមីនៅ​សាកល​វិទ្យា​ល័យ​បា​សេឡូ​ណា​និង​ជា​នាយក​គម្រោង​ស្រាវ​ជ្រាវ​លើក​នេះ​បាននិយាយ​ថា​៖«លទ្ធផល​ស្រាវ​ជ្រាវ​ដែល​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​នេះ​វាគួរតែ​ស្ថិត​នៅ​ក្នុង​ការ​ពិ​ចារ​ណា​ក្នុង​ការ​បង្កើត​នូវ​ផលិត​ផល​ការ​ពារ​ស្បែក​»។

នេះ​គឺ​ជា​លើក​ទី​១ហើយ​ដែល​លទ្ធផល​នៃការ​សិក្សា​របស់​អ្នក​វិទ្យា​សាស្ត្រ​អេស្ប៉ាញ​បង្ហាញ​ថា​ ទំពាំង​បាយជូរ​មាន​សារ​ធាតុ​ជួយ​ការ​ពារ​កោសិ​កា​ពី​ការ​កាំ​រស្មី​យូវី​។  ចំណែក​​លទ្ធផល​នៃ​​ការ​ស្រាវ​ជ្រាវ​​​មួយ​របស់​អ៊ី​តា​លី​បង្ហាញ​ថា សារ​ធាតុ​គីមី​មួយ​ប្រភេទ​នៅ​ក្នុង​ស្រា​ទំពាំង​បាយ​ជូរ​អាច​បញ្ឈប់​ជំ​ងឺ​មហារីក​ដោះ​បាន​។ ការ​សិក្សា​តាម​រយៈ​ការ​ធ្វើ​តេស្តិ៍​ក្នុង​មន្ទីរ​ពិ​សោធន៍​បាន​បង្ហាញ​ថា Resveratrolដែល​រក​ឃើញ​នៅ​ក្នុង​សំ​បក​ផ្លែ​ទំ​ពាំង​បាយ​ជូរ​អាច​រំ​លាយ​ចោល​ការ​វិវឌ្ឍន៍​របស់​ជំ​ងឺ​តាម​រយៈ​ការ​រាំង​ខ្ទប់​ប្រ​សិទ្ធិ​ភាព​លូត​លាស់​នៃ​អ័រម៉ូ​ន​ភេទ​ Oestrogen។

​វេជ្ជ​បណ្ឌិត​សេបាស្ទី​យ៉ាណូ អាន​ដូ​នៃ​សាកល​វិទ្យា​ល័យ​ Calabriaរបស់​​ប្រទេស​អ៊ី​តាលី​បាននិ​យា​យ​ថា​៖«Resveratrol គឺ​ជា​ឧបករណ៍​ឱសថ​វិទ្យា​ដ៏​មាន​សក្តានុ​ពល​មួយ​ដែល​ត្រូវ​អភិវឌ្ឍ​ឲ្យ​មាន​ប្រ​សិទ្ធិ​ភាព​នៅ​ពេល​ដែល​​ជំ​ងឺ​មហារីក​ដោះ​ស៊ាំ​ទៅ​នឹង​វិធី​ព្យាបាល​តាម​អ័រម៉ូន​»។ ​Resveratrol ដំណើរ​ការ​ដោយ​ការរាំង​ខ្ទប់​ផ្លូវ​ដែល​អ័រម៉ូន​ Oestrogen​ប្រមូល​ផ្តុំ​គ្នា​ជា​មួយ​DNAក្នុង​រាង​កាយ​ស្ត្រី​ធ្វើ​ឱ្យ​​បាច​សាច​កោ​សិកា​មហារីក​។ វេជ្ជ​បណ្ឌិត​អាន​ដូ​និងសហ​ការី​បាន​រក​ឃើញ​ថា ការ​លូត​លាស់​របស់​កោ​សិកា​មហារីក​ដោះ​ត្រូវ​បាន​កាត់​បន្ថយ​គួរឱ្យ​ភ្ញាក់​ផ្អើល​នៅ​ពេល​វា​ត្រូវ​បាន​ព្យាបាល​ដោយ​ធាតុ​នៅ​ក្នុង​ស្រាទំ​ពាំង​បាយ​ជូរ​។

៦.ផ្លែ​ក្រូច​ពោធិ៍សាត់​៖ ការ​ទទួល​ទាន​ក្រូច​១ផ្លែ​ក្នុង​មួយ​ថ្ងៃ​អាច​នឹង​ជួយ​ឱ្យ​អ្ន​ក​ឃ្លាត​ឆ្ងាយ​ពី​គ្រូ​ពេទ្យ​។ យោង​តាម​ការ​សិក្សា​មួយ​ដែល​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​អា​មេរិក Journal of the American College of Nutrition​បញ្ជាក់​ថា សារ​ធាតុ​មួយ​ប្រ​ភេទ​ក្នុង​ផ្លែ​ក្រូច​ពោធិ​សាត់​អាច​ជួយ​ការ​ពារ​នឹង​ការ​ដំ​បៅ​ឬ​មហារីក​ក្រពះ​។ ក្រូច​ទម្ងន់​១៣១ក្រាម​មាន​សារ​ធាតុ​ចិញ្ចឹមដូច​តទៅ​៖ vitamin C 116.1%,​fiber​12.5%​,folate9.8%,vitamin  B​17.3%, potassium 6.7%,vitamin  A 5.8%, calcium 5.2%និង​កាឡូ​រី 3%។

យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​ Journal of the American Heart Associationបាន​បញ្ជាក់​ថា​ សមាស​ធាតុ​មួយ​ប្រ​ភេទ​នៅ​ក្នុង​ពពួក​ផ្លែ​ក្រូច​(ក្រូច​ពោធិសាត់​ ក្រូច​ថ្លុង ក្រូច​ជី​បាង​និង​ក្រូច​ឆ្មារ…​)​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រ​ឈម​នឹង​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​របស់​ស្ត្រី​បាន​ផង​ដែរ​។ លទ្ធផល​នៃ​ការ​សិក្សា​ដ៏​មាន​សង្ឃឹម​សម្រាប់​អនា​គត​នេះ​គឺ​ជា​ផ្នែក​មួយ​លើក​ដំបូង​បំ​ផុត​ដែល​អ្នក​ស្រាវ​ជ្រាវ​កំពុង​តាម​ដាន​រក​មូល​ហេតុ​នៃ​ការ​ប្រើ​ប្រាស់សារធាតុ Flavonoidមាន​ប្រ​សិទ្ធិ​ភាព​ទៅ​លើ​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​។ Flavonoidជា​សារ​ធាតុ​គីមី​ដែល​មាន​នៅ​ក្នុង​បណ្តា​ផ្លែ​ឈើ បន្លែ​  សូកូ​ឡា​ពណ៌​​ខ្មៅ​និង​ស្រា​ក្រហម​។​

 Flavonoidsជា​សមាស​ធាតុ​គីមី​ធម្ម​ជាតិ​ដែល​គេ​គិត​ថា​ផ្តល់​ការ​ការ​ពារ​បែបនោះ​តាម​រយៈ​យន្ត​ការ​ជាច្រើន​ដែល​ក្នុង​រួម​បញ្ចូល​ទាំង​ការ​កែ​លំ​អ​មុខ​ងារ​សរសៃ​ឈាម​និង​ប្រ​សិទ្ធិ​ភាព​ប្រ​ឆាំង​នឹង​ការ​រលាក​ផង​ដែរ​»។

៧.អា​ហា​រ​សមុទ្រ​ ៖ ប្រ​ភេទ​អា​ហារ​សមុទ្រ​ទាំង​ឡាយ​ ភាគ​ច្រើន​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​កាល់​ស្យូម​។ ការ​សិក្សា​ជា​ច្រើន​បាន​បញ្ជាក់​ថា​ អ្នក​ដែល​មាន​សារ​ធាតុ​នេះ​ច្រើន​ក្នុង​ខ្លួន​ស្ទើរ​តែ​គ្មាន​អត្រា​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​ម​ហា​រីក​ពោះ​វៀន​(Colorectal cancer)។

៨.ទំ​ពាំង​អូ​ស្ត្រា​លី Asparagus៖ មាន​អត្ថ​ប្រយោជន៍​ជួយ​ទប់​ទល់​នឹង​ការ​កកើត​ជំ​ងឺ​ Leukemia(ជា​ប្រ​ភេទ​ជំ​ងឺ​មហារីក​ម្យ៉ាង​ដែល​ពាក់​ព័ន្ធ​នឹង​ខួរ​ឆ្អឹង​និង​ការ​ផលិត​កោ​សិកា​ឈាម​.សរបស់​វា​។ តែ​យ៉ាង​ណា​ការ​សិក្សា​គឺ​ទើប​តែ​ឈាន​ដល់​ការ​ពិ​សោធន៍​លើ​សត្វ​កណ្តុរ​នៅ​ឡើយ​ទេ​ ។​ នៅ​ក្នុង​ទំពាំង​Asparagusទម្ងន់​១៣៤​ក្រាម​ មាន​ vitamin K69.6%ខណៈ​ vitamin A20.2%។

៩.ផ្លែ​ប៉េង​ប៉ោះ​ ៖ វា​មាន​សារ​ធាតុ​ម្យ៉ាង​ឈ្មោះ​ alpha-tomatineដែលជួយ​បន្ថយ​ការ​ប្រ​ឈម​នឹង​ជំ​ងឺ​ម​ហា​រីក​ក្រពេញ​ប្រ​ូ​ស្តាត​បុរស​។ នៅ​ក្នុង​ប៉េង​ប៉ោះ​ឆៅ​ទម្ងន់ ១៨០​ក្រាម​មាន​សារ​ធាតុ​ចិញ្ចឹម​ដូច​តទៅ​៖ vitamin C 38.1%, vitamin A 29.9%,vitamin K 17.7%, potassium 12.1%,manganese 10.5%។ល។

១០. សណ្តែក​សៀង ​៖ វា​ជា​អា​ហារ​ដែល​ប្រ​ជាជន​រាប់​លាន​នាក់​ទទួល​ទាន​រាប់​ពាន់​ឆ្នាំ​មក​ហើយ​។ វា​ក៏​ជា​ប្រភេទ​អា​ហារ​ដែល​មាន​គុណ​ប្រ​យោជន៍​ប្រឆាំង​នឹង​ជំ​ងឺ​ម​ហារីក​បាន​ផង​ដែរ​។ គន្លឹះ​ដ៏​សំ​ខាន់​នៃ​អត្ថ​ប្រ​យោជន៍​របស់​វា​គឺ​សារ​ធាតុ Genisteinដែល​ជា​ទូ​ទៅ​គេ​ស្គាល់​ថា isoflavone។ Genisteinក្នុង​ការ​ពិ​សោធន៍​គេ​រក​ឃើញ​ថា មាន​អាច​ទប់​ស្កាត់​សកម្ម​ភាព​របស់​ប្រូតេអ៊ី​ន​ kinasesនិង​ធ្វើ​ឱ្យ​យឺត​នូវ​ការ​កកើត​ជា​ដុំ​សាច់​ដុះ​ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​ករណី​ម​ហា​រីក​ដោះ​និង​ក្រពេញ​ប្រូ​ស្តាត​ ។​ សណ្តែក​សៀង​ក្នុង​បរិ​មាណ​១៧២​ក្រាម​មាន​សារ​ធាតុចិញ្ចឹម​៖ molybdenum172%,tryptophan(ប្រទេស​អា​មីណូ​អា​ស៊ីដ​)121.8%,​manganese​71%,​protein57.2%,iron49.1%,omega-3 fats42.9%,​phosphorus​42.1%,​fiber​41.2%,vitamin K41.2%,និង​កាឡូ​រី 16% ៕

 

​​​