ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើត​មូលនិធិ​វិទ្យុ FM រំដួល​ស្វាយរៀង​សំរាប់ទ្រទ្រង់ និង​ឧប​ត្ថម្ភ​សមរភូមិ​មុខ

13 ឆ្នាំ មុន

ខេត្តស្វាយរៀង​ ៖ ​កាលពី​​ថ្ងៃទី​១១​ កុម្ភៈ ​​​​មន្ទីរ​ព័ត៌មាន​​ខេត្ត ដែលមាន​​ទីតាំង​នៅ​​ភូមិ​​មេ​ភ្លើង​ សង្កាត់​ស្វាយរៀង ​ក្រុង​ស្វាយរៀង ​បាន​បង្កើត​មូលនិធិ​វិទ្យុ FM រំដួល​​ស្វាយរៀង ​ដើម្បី​ប្រមូលថវិកា​សំរាប់ទ្រទ្រង់​​​ និង​ឧប​ត្ថម្ភ​​​ដល់​យុទ្ធ​ជន​​នៅ​សមរភូមិ​​មុខ ខេត្ត​ព្រះវិហារ ។ ​លោកជៀង អំ ​​​អភិបាល​ខេត្ត លោក​គឹម ធា ប្រធានក្រុម​ប្រឹក្សា​ខេត្ត ​​ព្រម​ទាំង​​អភិបាលរ​ង​ខេត្ត ​សមាជិកក្រុម​ប្រឹក្សា​​​ខេត្ត-ក្រុង​​ ប្រធាន​-អនុ​ប្រធាន​​មន្ទីរ កង​កំលាំង​​ប្រដាប់​អាវុធ

ខេត្តស្វាយរៀង​ ៖ ​កាលពី​​ថ្ងៃទី​១១​ កុម្ភៈ ​​​​មន្ទីរ​ព័ត៌មាន​​ខេត្ត ដែលមាន​​ទីតាំង​នៅ​​ភូមិ​​មេ​ភ្លើង​ សង្កាត់​ស្វាយរៀង ​ក្រុង​ស្វាយរៀង ​បាន​បង្កើត​មូលនិធិ​វិទ្យុ FM រំដួល​​ស្វាយរៀង ​ដើម្បី​ប្រមូលថវិកា​សំរាប់ទ្រទ្រង់​​​ និង​ឧប​ត្ថម្ភ​​​ដល់​យុទ្ធ​ជន​​នៅ​សមរភូមិ​​មុខ ខេត្ត​ព្រះវិហារ ។ ​លោកជៀង អំ ​​​អភិបាល​ខេត្ត លោក​គឹម ធា ប្រធានក្រុម​ប្រឹក្សា​ខេត្ត ​​ព្រម​ទាំង​​អភិបាលរ​ង​ខេត្ត ​សមាជិកក្រុម​ប្រឹក្សា​​​ខេត្ត-ក្រុង​​ ប្រធាន​-អនុ​ប្រធាន​​មន្ទីរ កង​កំលាំង​​ប្រដាប់​អាវុធ​ លោក​គ្រូ អ្នកគ្រូ សិស្សា​នុសិស្ស ប្រជា​ពលរដ្ឋ​​រាប់ពាន់​​​​នាក់​បាន​​ចូលរួម​ឧបត្ថម្ភ​​មូល​និធិ​​នេះ​ដែល​បើគិត​ចាប់ពីថ្ងៃទី​​១១ កុម្ភៈ មក​ដល់​ថ្ងៃទី​១៣ កុម្ភៈ ២០១១ ​ត្រឹម​វេលាម៉ោង​​៥ល្ងាច សរុប​​បាន​ទឹក​ប្រាក់​​​​ចំនួន​៣៩.៥៣១.៣០០​រៀល និង​​​៩៥៥​ដុល្លារ ។​

លោកជៀង អំ ​​បានមាន​ប្រសាសន៍​​ថា ​លោក​មាន​​​មោទនភាព​ក្រៃ​លែង ​ដោយឃើញ​​​ថ្នាក់ដឹកនាំ​​គ្រប់​លំដាប់ថ្នាក់​​​ មន្ត្រី រាជ​ការ​ ជា​ពិសេស​ក្មួយៗ​​​សិស្សានុសិស្ស​​​ កុមារា កុមារី ​មាន​ឧត្តម​គតិ​ខ្ពស់​នាំគ្នា​​មក​ចូលរួម​​ឧបត្ថម្ភ​​​មូលនិធិ​​វិទ្យុ FM រំដួល​ស្វាយរៀង ​ដើម្បីទ្រទ្រង់​​និង​​ឧបត្ថម្ភ​​​​ដល់​យុទ្ធជននៅ​សមរ​ភូមិ​​មុខ​ការ​ពារ​​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​របស់យើង​​​ ជា​ពិសេស​​​តំបន់​ប្រា​សាទព្រះវិហារ ។ ​នេះជាការ​លើក​ទឹក​​ចិត្ត​ដល់​​កង​ទ័ព​​​របស់យើង និង​ដើម្បី​​ផ្សារ​ភ្ជាប់​រវាង​​សមរ​ភូមិក្រោយ ​និង​យុទ្ធ​ជន​​នៅសមរភូមិ​​មុន​ ហើយ​នេះ​​ជា​ប្រពៃណី​​របស់ប្រជា​ជន​ខ្មែរ​យើង គឺ​​មហា​សាមគ្គី​​គ្រួសា​រខ្មែរ ​ជាពិសេស​​ប្រជាពលរដ្ឋ​​​​​ខេត្ត​ស្វាយរៀង​​​តែង​តែ​ផ្សារ​ភ្ជាប់​ជាមួយយុទ្ធ​ជន​​​នៅសមរភូមិ​​មុខជា​និច្ច​​​ដើម្បីការពារ​ទឹកដី ។ ​​

លោក​ជៀង អំ ​​​ក៏បានអំពាវ​នាវ​​​ដល់​អាជីវ​ករ​​​ក្រុមហ៊ុន​​នានា​ដែលកំពុង​​​ប្រកប​មុខរបរ​នៅ​​​ខេត្ត​ស្វាយរៀង ក៏​ដូចជា​សប្បុរស​ជន​​​ទាំង​អស់​​បន្ត​​​គាំទ្រ​​​ និង​ឧបត្ថម្ភ​​ដល់មូលនិធិ​​​ FM រំដួល​ស្វាយរៀង ដើម្បី​​ប្រមូលថវិកាទិញសំភារ​​ និង​គ្រឿង​​បរិ​ភោគ​ឧបភោគ ជូនដល់​កងទ័ពដែល​​ឈរជើង​តាមបន្ទាត់ព្រំដែន​​ប្រាសាទព្រះវិហារ ​នៅថ្ងៃ​ខាង​មុខ​ដ៏ឆាប់​​​នេះ ។ ​នៅព្រឹក​​ថ្ងៃទី​១៤ កុម្ភៈ ២០១១ ​មន្ត្រីរាជការ​​ សិស្សានុសិស្ស ​​​ប្រជា​ពលរដ្ឋ​​ និង​អាជីវ​ករ ​នៅតែ​​បន្តមក​ចូលរួម​ឧបត្ថម្ភ​​​​ជា​បន្តបន្ទាប់​ទៀត ៕​