ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ទទួល​​ទាន​​ផ្លែ​ក្រូច​​អាច​​កាត់​​បន្ថយ​​ការ​​ប្រ​ឈម​​នឹង​​ជំ​ងឺ​ដាច់​​សរ​សៃ​​ឈាម​​ក្នុង​ខួរ​ក្បាល​

12 ឆ្នាំ មុន

យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​ Journal of the American Heart Associationបាន​បញ្ជាក់​ថា​ សមាស​ធាតុ​មួយ​ប្រ​ភេទ​នៅ​ក្នុង​ពពួក​ផ្លែ​ក្រូច​(ក្រូច​ពោធិ៍សាត់​ ក្រូច​ត្លុង ក្រូច​ជី​បាង​និង​ក្រូច​ឆ្មារ…​)​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រ​ឈម​នឹង​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​របស់​ស្ត្រី​បាន​។ លទ្ធផល​នៃ​ការ​សិក្សា​ដ៏​មាន​សង្ឃឹម​សម្រាប់​អនា​គត​នេះ​គឺ​ជា​ផ្នែក​មួយ​លើក​ដំបូង​បំ​ផុត​ដែល​អ្នក​ស្រាវ​ជ្រាវ​កំពុង​តាម​ដាន​រក​មូល​ហេតុ​នៃ​ការ​ប្រើ​ប្រាស់សារធាតុ Flavonoidមាន​ប្រ​សិទ្ធភាព​ទៅ​លើ​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​។

យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​ Journal of the American Heart Associationបាន​បញ្ជាក់​ថា​ សមាស​ធាតុ​មួយ​ប្រ​ភេទ​នៅ​ក្នុង​ពពួក​ផ្លែ​ក្រូច​(ក្រូច​ពោធិ៍សាត់​ ក្រូច​ត្លុង ក្រូច​ជី​បាង​និង​ក្រូច​ឆ្មារ…​)​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រ​ឈម​នឹង​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​របស់​ស្ត្រី​បាន​។ លទ្ធផល​នៃ​ការ​សិក្សា​ដ៏​មាន​សង្ឃឹម​សម្រាប់​អនា​គត​នេះ​គឺ​ជា​ផ្នែក​មួយ​លើក​ដំបូង​បំ​ផុត​ដែល​អ្នក​ស្រាវ​ជ្រាវ​កំពុង​តាម​ដាន​រក​មូល​ហេតុ​នៃ​ការ​ប្រើ​ប្រាស់សារធាតុ Flavonoidមាន​ប្រ​សិទ្ធភាព​ទៅ​លើ​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​។ Flavonoidជា​សារ​ធាតុ​គីមី​ដែល​មាន​នៅ​ក្នុង​បណ្តា​ផ្លែ​ឈើ បន្លែ​  សូកូ​ឡា​ពណ៌​​ខ្មៅ​និង​ស្រា​ក្រហម​។​

Aedin Cassidyដែល​ជា​សាស្ត្រា​ចារ្យ​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​University of East Angliaនៅ​ចក្រ​ភព​អង់​គ្លេស​បាន​មាន​ប្រសាសន៍​ថា​៖«ការ​សិក្សា​ស្រាវ​ជ្រាវ​ទាំង​ឡាយ​សុទ្ធ​តែ​បាន​បង្ហាញ​ថា ការ​ទទួល​ទាន​បន្លែ​និង​ផ្លែ​ឈើ​ច្រើន​ ជា​ពិសេស​វីតាមីន C​គឺសុទ្ធ​តែ​អាច​កាត់​បន្ថយ​ឱកាស​កើត​មាន​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​។ Flavonoidsជា​សមាស​ធាតុ​គីមី​ធម្ម​ជាតិ​ដែល​គេ​គិត​ថា​ផ្តល់​ការ​ការ​ពារ​បែបនោះ​តាម​រយៈ​យន្ត​ការ​ជាច្រើន​ដែល​​រួម​បញ្ចូល​ទាំង​ការ​កែ​លំ​អ​មុខ​ងារ​សរសៃ​ឈាម​និង​ប្រ​សិទ្ធភាព​ប្រ​ឆាំង​នឹង​ការ​រលាក​ផង​ដែរ​»។

ការ​សិក្សា​លើក​នេះ​បាន​ពិ​សោធលើ​ស្ត្រី​ប្រមាណ​ជា ៦​ម៉ឺន​និង​ជាង​៩​ពាន់​នាក់​។ រយៈ​ពេល​១៤​ឆ្នាំ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ពិ​និត្យ​លើ​ទំ​នាក់​​ទំនង​សមាស​ធាតុ​Flavonoidsជា​៦​សណ្ឋាន​សំ​ខាន់​ៗ​ដែល​គេ​ប្រើ​ប្រាស់​ជា​ប្រ​ចាំ​ក្នុង​របប​អា​ហារ​អា​មេរិក​។ សណ្ឋាន​ទាំង​នោះ​មាន​ដូចជា flavanones, anthocyanins, flavan-3- ols, flavonoid polymers, flavonols និង​ flavones។

ក្រុ​ម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា បណ្តា​ស្ត្រី​ដែល​ទទួល​ទាន​flavanonesដែល​មាន​នៅ​ក្នុង​ពពួក​ផ្លែ​ក្រូច​ចំនួន​ច្រើន​អាច​កាត់​បន្ថយ​ជំ​ងឺដាច់​សរសៃឈាម​ក្នុង​ខួរ​ក្បាល​បាន​១៩​%​ធៀប​នឹងបណ្តា​ស្ត្រី​ដែល​ទទួល​ទាន​តិច​តួច​។ នៅ​ក្នុង​ការ​សិក្សា​នេះ សមា​ធាតុ​  ​flavanones​​​​ បាន​មក​ពី​ក្រូច​ពោ​ធិ៍សាត់​ឬ​ទឹក​ក្រូច​ច្របាច់​(៨២%)​និង​ក្រូច​ត្លុង​ឬ​ទឹក​ក្រូច​ត្លុង​ច្របាច់​ស្រស់​(១៤​%)​។ ទោះ​ជា​យ៉ាង​ណាក្តី ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ស្នើ​ថា គេ​គួរ​បង្កើន​ការ​ទទួល​​ទាន​ពពួក​ផ្លែ​ក្រូចផ្ទាល់​ជាជាង​ទឹក​ក្រូច​ដែល​​ច្នៃ​​ហើយ​មាន​ជាតិ​ស្ករ​ខ្ពស់​នោះ​។

​លោក​សាស្ត្រា​ចារ្យ​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​បាន​បន្ថែម​ថា ការ​សិក្សា​លើក​ក្រោយ​ទៀត​នឹង​ត្រូវ​ធ្វើ​ដើម្បី​រក​ឱ្យ​ឃើញ​ពី​ទំនាក់​ទំនង​គ្នា​រវាង​សមាស​ធាតុ ​flavanonesនិង​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​  ៕