ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អាប់​ភី​ស៊ី​ត​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បង្ហូរឈាម ប៉ុន្ដែ​មិន​ចុះ​ចេញពី​តំណែង

13 ឆ្នាំ មុន

លោកនាយក​រដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​ត វ៉េ​ចា​ជីវ៉ា បាន​ធ្វើ​សេចក្ដីថ្លែងការណ៍​មួយ​ចាក់​ផ្សាយតាម​ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្សេង​ៗ​កាលពី​ថ្ងៃ​ទី ១០ មេ​សា បញ្ជាក់​ថា រូប​លោក​មានការសោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ស្លា.ប់​មនុស្ស និង​រង​របួស​រាប់រយ​នាក់ នៅ​ក្នុង​ការ​ប៉ះទង្គិចគ្នា​រវាង​ក្រុម​បាតុករ​អាវ​ក្រហម​ជាមួយប៉ូលិស​-​ យោធា ដែល​ការពារ​សន្ដិសុខ​ក្រុងបាងកក ។ទោះបីជា​បែប​ណា លោកនាយក​រដ្ឋមន្ដ្រីអាប់​ភី​ស៊ី​ត នៅ​តែ​ប្រកាន់​គោល​ជំហរ​រឹងរូស

លោកនាយក​រដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​ត វ៉េ​ចា​ជីវ៉ា បាន​ធ្វើ​សេចក្ដីថ្លែងការណ៍​មួយ​ចាក់​ផ្សាយតាម​ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្សេង​ៗ​កាលពី​ថ្ងៃ​ទី ១០ មេ​សា បញ្ជាក់​ថា រូប​លោក​មានការសោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ស្លាប់​មនុស្ស និង​រង​របួស​រាប់រយ​នាក់ នៅ​ក្នុង​ការ​ប៉ះទង្គិចគ្នា​រវាង​ក្រុម​បាតុករ​អាវ​ក្រហម​ជាមួយប៉ូលិស​-​យោធា ដែល​ការពារ​សន្ដិសុខ​ក្រុងបាងកក ។ទោះបីជា​បែប​ណា លោកនាយក​រដ្ឋមន្ដ្រីអាប់​ភី​ស៊ី​ត នៅ​តែ​ប្រកាន់​គោល​ជំហរ​រឹងរូស ដដែល​ថា រូប​លោក​នឹង​មិន​រំលាយ​សភា ហើយ​ចុះ​ចេញពី​តំណែង​ជា​ដាច់ខាត ។ លោកបាន​ថ្លែង​ថា រូប​លោក​នឹង​តស៊ូ​ដើម្បី​គ្រប់គ្រងស្ថានការណ៍​ឱ្យ​បាន​ល្អ​បំផុត ។ក្រុម​បាតុករ​អាវ​ក្រហម​រាប់​សែន​នាក់ ដែល​ប្រមូលផ្ដុំ​ដាច់​ដោយឡែក​ៗ​ពី​គ្នា​បាន បង្កើន​កំលាំង​កាន់តែ​ពុះកញ្ជ្រោល​ឡើង​នៅ ព្រឹក​ថ្ងៃ​ទី​១១ មេ​សា នេះខណៈ​អំពើ​ហិង្សា បាន​កើតឡើង​រវាង​ក្រុម​អាវ​ក្រហម និងប៉ូលិស​-​យោធា​របស់​រដ្ឋាភិបាល​ចលាចលពេញ​ក្រុង​បាងកក ។