ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីអង្គុយធ្វើការច្រើនម៉ោងក្នុងមួយថ្ងៃអត្រាគ្រោះថ្នាក់ដោយជំងឺទឹកនោមផ្អែមប្រភេទ២កើតឡើង

12 ឆ្នាំ មុន

ការ​ស្រាវ​ជ្រាវ​ថ្មី​បាន​បង្ហាញ​ថា​ បណ្តា​ស្ត្រី​ដែល​អង្គុយ​ធ្វើ​ការ​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ​មាន​ការ​ផុយ​ស្រួយ​ខ្លាំង​ក្នុង​ការ​កើត​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២​។ ​ទោះ​ជា​ដូច្នេះ​ក្តី ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា ខ្លួន​មិន​បាន​ពិ​និត្យ​ឃើញ​មាន​ការ​ប្រ​ឈម​បែប​នេះ​ចំពោះ​បុ​រស​ដែល​បាន​ចូល​រួម​ការ​ពិ​សោធរបស់​សា​កល​វិទ្យា​ល័យ​ University of Leicester ​ទេ​។ ពួក​គេ​ថា មូល​ហេតុ​យ៉ាង​ណា​នោះ​នៅ​មិន​ទាន់​ច្បាស់​ឡើយ តែ​ថា​ចំពោះ​ស្ត្រី​ដែល​នៅ​ស្ងៀម​មួយ​កន្លែង​គឺ​ពិត​ជា​ទទួល​ការ​បំផ្លាញ​ដ៏មានប្រ​សិទ្ធភាព​បំ​ផុត​។

​ការ​ស្រាវ​ជ្រាវ​ថ្មី​បាន​បង្ហាញ​ថា​ បណ្តា​ស្ត្រី​ដែល​អង្គុយ​ធ្វើ​ការ​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ​មាន​ការ​ផុយ​ស្រួយ​ខ្លាំង​ក្នុង​ការ​កើត​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២​។  ​ទោះ​ជា​ដូច្នេះ​ក្តី ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា ខ្លួន​មិន​បាន​ពិ​និត្យ​ឃើញ​មាន​ការ​ប្រ​ឈម​បែប​នេះ​ចំពោះ​បុ​រស​ដែល​បាន​ចូល​រួម​ការ​ពិ​សោធរបស់​សា​កល​វិទ្យា​ល័យ​ University of Leicester ​ទេ​។ ពួក​គេ​ថា មូល​ហេតុ​យ៉ាង​ណា​នោះ​នៅ​មិន​ទាន់​ច្បាស់​ឡើយ តែ​ថា​ចំពោះ​ស្ត្រី​ដែល​នៅ​ស្ងៀម​មួយ​កន្លែង​គឺ​ពិត​ជា​ទទួល​ការ​បំផ្លាញ​ដ៏មានប្រ​សិទ្ធភាព​បំ​ផុត​។

តើ​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​​មាន​លក្ខណៈ​ដូច​ម្តេច​?
ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២​កើត​ឡើង​នៅ​ពេល​ដែល​រាង​កាយ​ផលិត​អាំង​ស៊ុយលីន​មិន​គ្រប់​គ្រាន់​ដើម្បី​យក​ទៅ​ប្រើ​ប្រាស់​ទៅ​តាម​ផ្នែក​ពិត​ប្រាកដ​របស់​វា​ ឬ​កើត​ឡើង​នៅ​ពេល​ដែល​បណ្តា​កោ​សិកា​របស់​រាង​កាយ​មិន​មាន​ប្រ​តិ​កម្ម​ទៅ​នឹង​អាំង​ស៊ុយ​លីន​។ លក្ខខណ្ឌ​បែបនេះ​គេ​ហៅ​ថា Insulin Resistance(គឺ​ជា​លក្ខខណ្ឌ​​នៃ​សរីរសាស្ត្រ​ដែល​អាំង​ស៊ុ​យ​លីន​អ័រ​ម៉ូន​ពី​ធម្ម​ជាតិ​​ក្នុង​ខ្លួន​មនុស្ស​យើង​ពុំ​​មាន​កម្លាំង​គ្រប់​គ្រាន់​ក្នុង​ការ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​)។​ អាំង​ស៊ុយ​លីន​គឺ​ជា​​អ័រ​ម៉ូន​ដែល​ផលិត​ដោយ​លំ​ពែង​និង​មាន​តួ​នា​ទី​មើល​ការ​ខុស​ត្រូវ​គ្រប់​គ្រង​លើ​ការរំ​លាយ​កា​បូ​អ៊ី​ដ្រាដ​និង​ខ្លាញ់​ក្នុង​រាង​កាយ​។ វា​ធ្វើ​ឱ្យ​បណ្តា​កោ​សិកា​នៅ​ក្នុង​ថ្លើម​ សាច់​ដុំ​និង​ក្នុង​ស្រ​ទាប់​ខ្លាញ់​ចាប់​យក​គ្លុយ​កូស​ពី​ឈាម ​ហើយ​រក្សា​វា​ក្នុង​នាម​ជា​គ្លុយ​កូ​ហ្សែន​ក្នុង​ថ្លើម​និង​សាច់​ដុំ​។

ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២​ខុស​ពី​ប្រភេទ​១​។ ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​១​កើត​ឡើង​នៅ​ពេល​ដែល​រាង​កាយ​មិន​ផលិត​អាំង​ស៊ុយ​លីន​ទាល់​តែ​សោះ​។ គេ​អាច​គ្រប់​គ្រង​ប្រ​ភេទ​១​នេះ​បាន​តាម​រយៈ​ការ​ទទួល​ទាន​របប​អា​ហារ​ត្រឹម​ត្រូវ​ផ្តល់​សុខ​ភាព​និង​ពិនិត្យ​កម្រិត​ស្ករ​គ្លុយ​​កូស​ក្នុង​ឈាម​ជា​ប្រ​ចាំ​។  ​តែ​ក្នុង​ករណី​លក្ខខណ្ឌ​ជំ​ងឺ​ធ្ងន់​ធ្ងរ​ ការ​ព្យាបាល​តាម​វេជ្ជ​សាស្ត្រ​ចាំ​បាច់​ត្រូវ​តែ​អនុ​វត្ត​ ។​ ការ​សិក្សា​លើក​នេះ​ គេ​បាន​ពិ​សោធលើ​មនុស្ស​៥០៥​នាក់​អាយុ​ចាប់​ពី​៥៩​ឆ្នាំ​ឡើង​ទៅ​ និង​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិប័ត្រ American Journal of Preventive Medicine៕

​​​