ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកបណ្ឌិត ហ៊ុន ម៉ាណែត ​សំណេះ​សំណាល​​ជា​មួយ​យុវ​ជន​​គណ​បក្ស​ប្រជា​ជន​​កម្ពុជា ខេត្ត​ព្រះវិហារ

12 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ កាលពី​រសៀលថ្ងៃទី​២០ ធ្នូ ២០១២ ​កន្លង​ទៅ​នេះ នៅអគារ​យុវជន​គណ​បក្ស​​ប្រជាជន​​​កម្ពុជាខេត្តព្រះវិហារ ​មានរៀបចំ​ពិធី​​សំណេះសំណាល​​ជា​មួយ​យុវ​ជន​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ ទូទាំង​​ខេត្ត ​ក្រោម​​អធិបតី​ភាព​លោក​ឧត្តម​សេនីយ៍​បណ្ឌិត ​ហ៊ុន ម៉ាណែត តំណាង​​​​ដ៏ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហា​​សេនា​បតីតេ​ជោ​ ហ៊ុន​ សែន និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដោយ​​មាន​ការ​

ខេត្តព្រះវិហារ ៖ កាលពី​រសៀលថ្ងៃទី​២០ ធ្នូ ២០១២ ​កន្លង​ទៅ​នេះ នៅអគារ​យុវជន​គណ​បក្ស​​ប្រជាជន​​​កម្ពុជាខេត្តព្រះវិហារ ​មានរៀបចំ​ពិធី​​សំណេះសំណាល​​ជា​មួយ​យុវ​ជន​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ទូទាំង​​ខេត្ត ​ក្រោម​​អធិបតី​ភាព​លោក​ឧត្តម​សេនីយ៍​បណ្ឌិត ​ហ៊ុន ម៉ាណែត តំណាង​​​​ដ៏ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហា​​សេនា​បតីតេ​ជោ​ ហ៊ុន​ សែន និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដោយ​​មាន​ការ​ចូលរួម​​ពី​តំណាង​យុវ​ជន​​គណ​បក្ស​ប្រជាជន​កម្ពុជា​រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ប្រមាណ​១០០​នាក់។

ពិធី​សំណេះ​សំណាល​នេះ​​មាន​ការ​អញ្ជើញ​​ចូល​រួមពី​លោក​អ៊ុំ ​ម៉ារ៉ា ​ប្រធាន​គណៈ​កម្មាធិការ​​​​គណ​បក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ ​​លោក​សួស ​យ៉ារ៉ា អនុ​ប្រធាន​ទី​មួយ​​ក្រុម​ការ​ងារ​ថ្នាក់​​កណ្តាល​ចុះ​ជួយ​ខេត្តព្រះវិហារ ព្រមទាំង​​សមា​ជិក​សមា​ជិកា​​ យុវ​ជន​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ខេត្តព្រះវិហារ ​សរុប​ប្រមាណ​​៥៤៥​នាក់​ផង​ដែរ។ ​លោក​អ៊ុំ ម៉ារ៉ា ​បាន​មាន​ប្រសាសន៍​​​ពាក់​ព័ន្ធ​​អំពី​ស្ថាន​ការណ៍​​ព្រំដែន​រវាង​កម្ពុជា​-សៀម ដែល​កន្លង​​ទៅ​នេះ​រដ្ឋា​ភិបាល​​សៀម ​អាប់​ភីស៊ីត ​ជា​មួយ​​យោធា​​សៀម​បាន​ឈ្លាន​ពាន​មក​លើ​អធិ​បតេយ្យ​​រប​ស់​កម្ពុជា ក្នុង​តំបន់​​ប្រាសាទ​ព្រះ​វិហារ និង​តំបន់​​ព្រំដែន​ផ្សេង​ទៀត និង​ថែមទាំង​ប្រើ​​ពាក្យ​ថា ​ពួក​គេ​មាន​ទំហំ​ដី​៤,៦​គីឡូ​​ម៉ែត្រ ​នៅ​ក្នុង​បរិវេណ​​ប្រាសាទ​ព្រះ​វិហារ ។

លោក​បន្តថា ការ​ប​ង្ក​សង្គ្រាម​​​​ឈ្លាន​ពាន​​របស់​​យោធា​សៀម​​អស់​រយៈ​​ពេល​បី​ឆ្នាំ​​កន្លង​ទៅ​នេះ ​បាន​បង្ក​​ឡើង​នូវភាព​អមិត្ត​ជា​ខ្លាំង​មក​លើ​​ភាគី​កម្ពុជា ក្នុងមហិច្ឆតាឈ្លាន​ពាន​ចង់​បាន​ប្រាសាទ​​ព្រះវិហារ​ជា​មរតក​ដ៏​មហា​សាល​​របស់​កម្ពុជា ដែល​សាក​ល​​លោក​ទាំង​មូល​គេ​បាន​ទទួល​ស្គាល់​​ថា ជា​សម្បត្តិ​​រប​ស់​កម្ពុជា ៕