ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនChina Telecom កំពុងចុះ កិច្ច​​ព្រម​​ព្រៀង​លក់​ទូរស័ព្ទ Iphone ក្នុង ប្រទេស​ចិន

12 ឆ្នាំ មុន

ក្រុមហ៊ុន China Telecom ​ចុះហត្ថ​លេខា​ជាមួយ​ក្រុមហ៊ុន Apple ដើម្បីលក់​​ទូរ​ស័ព្ទដៃ​​Iphone ក្នុងប្រទេសចិន ។ សកម្មភាព​នេះត្រូវ​គេរំពឹងពីការ​ពង្រីកការលក់​ចេញ​សម្រាប់ក្រុម​ហ៊ុនអាមេរិកក្នុង​ទីផ្សារដែលខំ​តស៊ូយ៉ាង​លំបាក​លំបិន​ប៉ុន្មានខែមកនេះ ។ ក្រុមហ៊ុន China Telecom ដែលមា​ន​​តម្លៃ​ប្រហែល​ជាង​៤៦ពាន់លាន​ដុល្លារ ប៉ុន្តែនៅតែ​​ជា​ក្រុម​ហ៊ុនមួយតូច​ក្នុងចំណោម​ក្រុមហ៊ុនធំៗ​ចំនួន​៣​ ។

ក្រុមហ៊ុន China Telecom ​ចុះហត្ថ​លេខា​ជាមួយ​ក្រុមហ៊ុន Apple ដើម្បីលក់​​ទូរ​ស័ព្ទដៃ​​Iphone ក្នុងប្រទេសចិន ។ សកម្មភាព​នេះត្រូវ​គេរំពឹងពីការ​ពង្រីកការលក់​ចេញ​សម្រាប់ក្រុម​ហ៊ុនអាមេរិកក្នុង​ទីផ្សារដែលខំ​តស៊ូយ៉ាង​លំបាក​លំបិន​ប៉ុន្មានខែមកនេះ ។ ក្រុមហ៊ុន China Telecom ដែលមា​ន​​តម្លៃ​ប្រហែល​ជាង​៤៦ពាន់លាន​ដុល្លារ ប៉ុន្តែនៅតែ​​ជា​ក្រុម​ហ៊ុនមួយតូច​ក្នុងចំណោម​ក្រុមហ៊ុនធំៗ​ចំនួន​៣​ ។ តាមសារព័ត៌មាន​ឱ្យដឹងថា ​ក្រុមហ៊ុន​ China Telecom នឹងធ្វើការកក់​សម្រាប់ទូរស័ព្ទ​​Iphone 4s ចាប់ពី​ថ្ងៃទី២ មីនា និងចាប់ផ្តើម​​ការ​ផ្សាយលក់នៅ​ថ្ងៃទី៩ មីនា។

កិច្ចព្រម​ព្រៀង​នោះ​​​ធ្វើឡើងដោយសារ​ក្រុមហ៊ុន China Unicom ផ្តាច់កិច្ច​សន្យា​​លក់​ទូរស័ព្ទ​ Iphone​ ក្នុងទីផ្សារ ទូរស័ព្ទដ៏ធំ​​បំផុត​ក្នុង​ពិភព​​លោក។ ភាគហ៊ុននៃ​ក្រុមហ៊ុន Apple ក្នុងទីផ្សារ​ទូរ ស័ព្ទ​នៅ​ប្រទេសចិនបាន​ធ្លាក់ចុះជាប់​គ្នា ពី​រត្រី​មាស​គិត​ចាប់ពីខែតុលា​ដល់ខែធ្នូ ​ដោយ​សារ​ម៉ាក​​ទូរស័ព្ទក្នុងស្រុ​ក​ថោក​ដូចជា​ក្រុម​​ហ៊ុន​ទូរស័ព្ទ Huwei Technologies និង​ក្រុម​ហ៊ុន ZTE ។ ក្រុមហ៊ុន China Telecom និយាយថា ខ្លួន នឹងពង្រីក​ទីផ្សារ បន្ទាប់ពីចេញ​លក់ទូរស័ព្ទ​​Iphone 4s ដែលនឹងអាច​ពង្រីកនូវ​កំណើន​​រយៈ​ពេលវែង​ដោយមាន​ស្ថិរភាព ។

កិច្ចព្រម​ព្រៀង​​ត្រូវគេរំពឹងថា  នឹងពង្រីកវត្ត​មាន​នៃ​បច្ចេក​វិទ្យា​​អាមេរិកដ៏ធំសម្បើម​​មួយក្នុង​ប្រទេស​​ចិន ដែល​ជាកន្លែងដែល​មាន​ភាព​ស្មុគ​​ស្មាញបំផុត​ក្នុងការ​ប្តឹងប្តល់​ជាមួយ​ក្រុមហ៊ុនក្នុង​ស្រុកទៅលើការ​ប្រើ​ប្រាស់ឈ្មោះ​Ipad​និងបញ្ហា​នៅ​​​​ឯរោងចក្រផ្គត់ ផ្គង់ក្រុមហ៊ុន​Apple ក្នុង​ប្រទេស​ចិន​ទៅលើ ប្រាក់ឈ្នួល និងលក្ខ​ខណ្ឌ​កា​រ​ងារ។ អ្នកវិភាគបាន​ព្យាករថា ក្រុមហ៊ុន China Telecom និងលក់​ទូរស័ព្ទបាន​ប្រហែល ១,៤ លាន​គ្រឿងក្នុងឆ្នាំនេះ ប្រសិនបើឈាន​ដល់កិច្ច ព្រមព្រៀង​ជាមួយក្រុម​ហ៊ុន Apple ក្នុងខែ​ឧសភា ​ចំនួនលក់​ទូរស័ព្ទ​សម្រាប់​អ្នកប្រើ​ប្រាស់​​ថ្មីនឹងកើន​ឡើង​​ដល់​២ទៅ៤លាន​នាក់​ក្នុង​ឆ្នាំ​​២០១៣ ។

ក្រុមហ៊ុន China Telecom កំពុងប្រកួត​​ប្រជែង​ជាមួយ​ក្រុមហ៊ុន China Unicom និង​ក្រុមហ៊ុន China Mobile ដែលបានចរចា​លើ​ដំណើរការទៅមុខ​រួចទៅហើយជា​មួយ​ក្រុម​ហ៊ុន​Apple ក្នុងការលក់ទូរស័ព្ទ Iphone ក្នុង​ប្រទេស ចិន ។ ទូរស័ព្ទចិនដែល​មានប្រជាជន​ប្រើប្រាស់​ច្រើនបំផុត​រហូតដល់ជាង​៦០០លាននាក់ តែ ប្រហែល​មិនអាចប្រៀប​ធៀបបច្ចេក​វិទ្យា​​​​ក្នុង​ការលក់ចេញ​រហូត​ដល់ចុង​​ឆ្នាំ​២០១២​និង​​២០១៣ទេ ។ ជាមួយចំនួន​អ្នកចុះឈ្មោះ​ប្រើប្រាស់ទូរស័ព្ទ​​ដៃក្នុងប្រទេស​ចិនកើនឡើង​ដល់១ពាន់លាន​នាក់ក្នុង​ឆ្នាំនេះ វានឹងជួយ​កាត់បន្ថយការ​ប្រកួត​ប្រជែង​​សម្រាប់ការលក់។

ចំនួនអ្នកប្រើ​ប្រាស់ទូរស័ព្ទ​សរុបក្នុងប្រទេស​​ចិនកើនឡើង១,២​ភាគរយ ទៅ៩៨៧,៥៨​លាន​​នាក់​ក្នុងខែមករា ។ នេះបើតាម​ទិន្នន័យរបស់​​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ចំនួន៣​ដែល​បាន​បង្ហាញ ៕