ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់តេរី​​ក្នុង​មាត់​អាច​សម្លា.ប់​​មនុស្ស​បាន​ បើ​វា​អាច​ជ្រៀត​ចូល​ក្នុង​ឈាម​​

12 ឆ្នាំ មុន

ការ​សិក្សា​ថ្មី​មួយ​បាន​ព្រមាន​ថា បា​ក់​តេរី​មួយ​ប្រ​ភេទ​ដែល​រស់​នៅ​ក្នុង​មាត់​អាច​បង្ក​ឱ្យ​​ទៅ​ជា​ជំ​ងឺ​ធ្ងន់​ធ្ងរ​ ឬ​ក៏​អាច​សម្លា.ប់​ជី​វិត​មនុស្ស​បាន​ប្រសិន​ជា​វា​ជ្រៀតចូល​ទៅ​ក្នុង​ចរន្ត​ឈាម​។ បា​ក់​តេរី​ដែល​អ្ន​ក​វិទ្យា​​សាស្ត្រ​បាន​រក​ឃើញ​នោះ​មាន​ឈ្មោះ​ថា Streptococcus tigurinus។ វា​ជា​លើក​ទី​១​ហើយ​ដែល​ពួក​គេ​រក​ឃើញ​ថា បាក់​តេរី​នេះ​អាច​នឹង​សម្លា​ប់​ជី​វិត​មនុស្សបាន​ក្នុង​ករណី​វា​ជ្រៀត​ចូល​តាម​អញ្ចាញ​ធ្មេញ​ដែល​ចេញ​ឈាម​។

ការ​សិក្សា​ថ្មី​មួយ​បាន​ព្រមាន​ថា បា​ក់​តេរី​មួយ​ប្រ​ភេទ​ដែល​រស់​នៅ​ក្នុង​មាត់​អាច​បង្ក​ឱ្យ​​ទៅ​ជា​ជំ​ងឺ​ធ្ងន់​ធ្ងរ​ ឬ​ក៏​អាច​សម្លាប់​ជី​វិត​មនុស្ស​បាន​ប្រសិន​ជា​វា​ជ្រៀតចូល​ទៅ​ក្នុង​ចរន្ត​ឈាម​។  បា​ក់​តេរី​ដែល​អ្ន​ក​វិទ្យា​​សាស្ត្រ​បាន​រក​ឃើញ​នោះ​មាន​ឈ្មោះ​ថា Streptococcus tigurinus។ វា​ជា​លើក​ទី​១​ហើយ​ដែល​ពួក​គេ​រក​ឃើញ​ថា បាក់​តេរី​នេះ​អាច​នឹង​សម្លា​ប់​ជី​វិត​មនុស្សបាន​ក្នុង​ករណី​វា​ជ្រៀត​ចូល​តាម​អញ្ចាញ​ធ្មេញ​ដែល​ចេញ​ឈាម​។

​ការ​សិក្សា​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​ International Journal of Systematicand Evolutionary Microbiology នេះ​នឹង​ជួយ​ឱ្យ​អ្នក​វិទ្យា​សាស្ត្រ​ស្វែង​យល់​ពី​មូលហេតុ​ដែល​វា​បង្ក​ឱ្យ​ទៅ​ជា​ជំ​ងឺ​ ហើយ​​អាច​វាយ​តម្លៃ​លើ​ការ​គំរាម​កំ​ហែង​របស់​វា​ផង​ដែរ ។ វេជ្ជ​បណ្ឌិត Dr Andrea Zbindenជា​អ្នក​ដឹក​នាំ​ការ​សិក្សា​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​University of Zurichនៅ​ប្រ​ទេស​ស្វ៊ី​ស​បាន​និយាយ​ថា​៖«ការ​បញ្ជាក់​អត្ត​សញ្ញាណ​ដ៏​ត្រឹម​ត្រូវ​របស់​បាក់​តេរី​នេះ​គឺ​ពិត​ជា​សំ​ខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ជួយ​ឱ្យ​យើង​រក​ឃើញ​ផ្លូវ​ដែល​វា​ឆ្លង​រាល​ដាល​»។

លោក​ស្រី​វេជ្ជ​បណ្ឌិត​បាន​បន្ត​ថា ការរក​ឃើញ​នេះ​វា​មិន​មែន​ជា​ការ​ប្រកាសអា​សន្ន​នោះ​ទេ ​ប៉ុន្តែ​វា​សំ​ខាន់​ត្រង់​ថា​វា​ត្រូវ​បាន​គេ​ស្គាល់​និង​កំណត់​មុខ​សញ្ញា​បាន​។ លោក​ស្រី​បន្ថែម​ថា​៖«បាក់​តេរី​នេះ​វា​ហាក់​មាន​សក្តា​នុ​ពលពី​ធម្ម​ជាតិ​មួយ​បង្ក​ឱ្យ​ទៅ​ជា​ជំ​ងឺ​ធ្ងន់​ធ្ងរ​។ ដូច្នេះ​វា​ជា​រឿង​សំខាន់​ដែលបណ្តា​គ្រូ​ពេទ្យ​ពិ​និត្យ​អ្នក​ជំ​ងឺ​ផ្ទាល់​និង​អ្នក​ពិ​និត្យ​អតិ​សុ​ខុម​ជីវ​សាស្ត្រ​ត្រូវ​យល់​ដឹង​និង​ស្គាល់​វា​។ ជំ​ហាន​បន្ទាប់​គឺ​ត្រូវ​រក​មធ្យោ​បាយ​ដោះ​ស្រាយ​ឱ្យ​ពិត​ប្រា​កដ​ពី​ហេតុ​ដ៏​សាមញ្ញ​ៗ​ដែល​បាក់​តេរី​នេះ​ស្ថិត​នៅ​ក្នុង​មាត់​ហើយ​នឹង​អ្វី​ដែល​ជា​ការ​ប្រឈម» ​៕