ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ៃបៃ​ហ្សង់​មានគម្រោង​សង់អគារខ្ពស់បំផុត​លើពិភពលោក​កម្ពស់​ជាង1គីឡូម៉ែត្រ

12 ឆ្នាំ មុន

​ទោះ​បី​​​​​កំណើន​ផលទុន​​សរុប​ក្នុង​ស្រុក (GDP) របស់​​ប្រទេស​​​អាសៃ​បៃហ្សង់​​​​ពុំ​មាន​កំណើន​ដាច់​ឆ្ងាយ​ពីបណ្តា​​ប្រទេស​ជិត​​ខាង​​មួយ​​​ចំនួន​របស់​ខ្លួន​ក្តី ក៏​ប្រទេស​នេះ​​មានគម្រោង​​​​​កសាង​អគារ​​​កប់ពពក​ខ្ពស់ជាង​គេ​បំផុត​នៅលើ​ពិភពលោក ។ ​យោងទៅតាម​​ប្រភពព័ត៌មាន​​​ពី​គេហទំព័រ​​​ Smartplanet.com ​ចេញ​ផ្សាយ​​​កាល​ពីថ្ងៃ​ទី​១២ កុម្ភៈ ​​ឆ្នាំ​២០១២ ​បានឱ្យ​ដឹងថា ប្រទេស​​​អាស៊ៃ​​បៃហ្សង់​មានគម្រោង​សង់អគារ​ខ្ពស់​កប់​ពពក​​​ដែលមាន​​​ឈ្មោះថា ​​ Azerbaijan Tower ដែលមានកម្ពស់​​១០៥០ម៉ែត្រ ​​និងមាន១​៨៩​ជាន់ ​ ដើម្បី​បំបែកឯតទគ្គ​កម្ម​​អគារ​ខ្ពស់​បំផុត

​ទោះ​បី​​​​​កំណើន​ផលទុន​​សរុប​ក្នុង​ស្រុក (GDP) របស់​​ប្រទេស​​​អាសៃ​បៃហ្សង់​​​​ពុំ​មាន​កំណើន​ដាច់​ឆ្ងាយ​ពីបណ្តា​​ប្រទេស​ជិត​​ខាង​​មួយ​​​ចំនួន​របស់​ខ្លួន​ក្តី ក៏​ប្រទេស​នេះ​​មានគម្រោង​​​​​កសាង​អគារ​​​កប់ពពក​ខ្ពស់ជាង​គេ​បំផុត​នៅលើ​ពិភពលោក ។ ​យោងទៅតាម​​ប្រភពព័ត៌មាន​​​ពី​គេហទំព័រ​​​ Smartplanet.com ​ចេញ​ផ្សាយ​​​កាល​ពីថ្ងៃ​ទី​១២ កុម្ភៈ ​​ឆ្នាំ​២០១២ ​បានឱ្យ​ដឹងថា ប្រទេស​​​អាស៊ៃ​​បៃហ្សង់​មានគម្រោង​សង់អគារ​ខ្ពស់​កប់​ពពក​​​ដែលមាន​​​ឈ្មោះថា ​​ Azerbaijan Tower ដែលមានកម្ពស់​​១០៥០ម៉ែត្រ ​​និងមាន១​៨៩​ជាន់ ​ ដើម្បី​បំបែកឯតទគ្គ​កម្ម​​អគារ​ខ្ពស់​បំផុតនៅ​​ទី​ក្រុ​ងអាប៊ុយ​ដាប៊ីរបស់ប្រទេស​​អេមីរ៉ាត​ អារ៉ាប់​រួម​ដែល​មាន​កម្ពស់​ត្រឹមតែ​៨២៩,៨៤ម៉ែត្រ​ប៉ុណ្ណោះ ។

​គម្រោង​​​​​អគារ​ខ្ពស់​នេះ​​នឹង​ត្រូវ​កសាង​នៅ​លើ​ផ្ទៃដី​​២០០០​ហិកតាដោយ​​ក្រុមហ៊ុន​​ Avesta  Group នៅលើ​ទីប្រជុំ​​កោះ Khazar Island ​និង​កោះ​​សិប្បនិម្មិត​​​ដែលបង្កើត​ឡើង​កម្លាំង​មនុស្ស​ចំនួន៤១​ទៀត ដើម្បី​​ផ្តល់​ទីស្នាក់​អាស្រ័យ​ដល់​មនុស្ស​​១លាននាក់ ​​រស់​នៅក្នុងអគារ​​ដែល​មាន​កម្ពស់​​​​ចាប់ពី​២៥ ទៅ​៦០​ជាន់ នៅ​ជុំវិញ​អគារ​​ខ្ពស់​នោះ ។ ទាក់​ទិន​ទៅ​នឹង​​ការ​កសាង​ហេដ្ឋា​រច​នា​សម្ព័ន្ធ ​​​នេះ​ដែរ ក្រុម​ហ៊ុន​បានឱ្យ​ដឹង​ថា ​៖ ពួក​គេ​នឹង​​កសាង​​​​សាលា​រៀន​ចំនួន​១៥០ មន្ទីរ​ពេទ្យ​ចំនួន​៥០ សួនច្បារ ផ្សារ​ទំនើប, មជ្ឈមណ្ឌល​វប្បធម៌,​​​សាកលវិទ្យាល័យ និងជាពិសេស​ទៅទៀតនេះ​ គឺ​កន្លែង​​​ប្រណាំង​រថយន្ត​​ Formula 1 ផង​ដែរ ។

​គម្រោង​​​សាងសង់​នេះ​គ្រោងនឹង​​បើកពិធី​បញ្ចុះ​​បឋមសិលា​​នៅឆ្នាំ​២០១៥ ​ហើយគ្រោង​នឹង​បញ្ចប់​​នៅឆ្នាំ​២០១៨ ឬ២០១៩ សម្រាប់​​អគារ​ខ្ពស់​ និង​ឆ្នាំ២០២២ ​សម្រាប់​​​ហេដ្ឋារចនា​​​សម្ព័ន្ធ​​ទាំងអស់ជុំ​វិញ​អគារជាមួយ​នឹង​​ការ​ចំណាយ​​ទឹកប្រាក់​ប្រហែលជា​ង២ពាន់ពាន់​​លាន​ដុ​ល្លារ (2 Billion) ហើយ​អាច​ទប់​ទល់​ជា​មួយ​​នឹង​កម្លាំងរញ្ជួយដី​៩រិចស្ទ័រ ។ គួររំលឹក​​​ដែរថា អគារ​ខ្ពស់​ជាង​គេ​លើពិភព​​លោក​សព្វ​ថ្ងៃ​​ គឺអគារ Burj Khalifa របស់​​ប្រទសអេមីរ៉ាតអារ៉ាប់រួម មានកម្ពស់៨២៩,៨៤ មាន១៦៣ជាន់កសាង​ក្នុងឆ្នាំ​២០១០ ៕