ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនីស៊ែប៊ីអ៊ី​​វ៉ាណូវិចឈានចូលជុំទី2ប្រកួតតឺន្នីសនៅអារ៉ាប់រួម

12 ឆ្នាំ មុន

កីឡាការិនី​ស៊ែប៊ី​អាណា អ៊ី​​វ៉ា​ណូ​វិច​បាន​ឈាន​ចូល​ដល់​ជុំ​ទី​២​ប្រកួត​តឺន្នីស​កម្ម​វិធី Dubai Tennis Championshipsបន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាការិនី​អ៊ី​តាលី​ Francesca Schiavone ក្នុង​លទ្ធផល​៦-១​និង​៧-៥​ក្នុង​ជុំ​ទី​១​កាល​ពី​ថ្ងៃ​អង្គារ​ទី​២១​កុម្ភៈ​កន្លង​មក​នេះ​។ ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ក្រុង​ឌូ​បៃ​ ប្រ​ទេស​អា​រ៉ាប់​រួម​ ។​ គ្រាន់​តែសិត​ទី​១​ អ៊ី​វ៉ា​ណូ​វិច​ដែល​ជា​ម្ចាស់​ជើង​ឯក French Openឆ្នាំ​២០០៨​បាន​ប្រើ​ពេល​អស់​៣៣​នា​ទី​បំ​បាក់​​​​ម្ចាស់​ជើង​ឯក​ French Open ឆ្នាំ​២០១០​នាង Schiavone ។​

​កីឡាការិនី​ស៊ែប៊ី​អាណា  អ៊ី​​វ៉ា​ណូ​វិច​បាន​ឈាន​ចូល​ដល់​ជុំ​ទី​២​ប្រកួត​តឺន្នីស​កម្ម​វិធី Dubai Tennis Championshipsបន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាការិនី​អ៊ី​តាលី​ Francesca Schiavone ក្នុង​លទ្ធផល​៦-១​និង​៧-៥​ក្នុង​ជុំ​ទី​១​កាល​ពី​ថ្ងៃ​អង្គារ​ទី​២១​កុម្ភៈ​កន្លង​មក​នេះ​។ ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ក្រុង​ឌូ​បៃ​ ប្រ​ទេស​អា​រ៉ាប់​រួម​ ។​ គ្រាន់​តែសិត​ទី​១​ អ៊ី​វ៉ា​ណូ​វិច​ដែល​ជា​ម្ចាស់​ជើង​ឯក French Openឆ្នាំ​២០០៨​បាន​ប្រើ​ពេល​អស់​៣៣​នា​ទី​បំ​បាក់​​​​ម្ចាស់​ជើង​ឯក​ French Open ឆ្នាំ​២០១០​នាង Schiavone ។​

​បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ អ៊ី​វ៉ា​ណូ​វិច​បាន​ថ្លែង​ថា​៖«ខ្ញុំ​ជឿ​ថា ខ្ញុំ​ពិត​ជា​អាច​ឡើង​ទៅ​ដល់​លំ​ដាប់​កំពូល​ហើយ​ឈ្នះ​ពាន​ជើង​ឯ​ក​ក្រប​ខណ្ឌធំ​ ជា​ថ្មី​ម្តង​ទៀត​។ វា​ជា​មូល​ហេតុ​មួយ​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​មក​ប្រកួត​នៅ​ទី​នេះ​។ ប្រ​សិន​ជាខ្ញុំ​គិត​ថា រឿង​នោះ​មិន​អាច​ទៅ​រួច​ឬ​កើត​ឡើង​ជា​ថ្មី​ទេ​នោះ ខ្ញុំ​ប្រហែល​ជា​មិន​មក​ទី​នេះ​ទេ​»។ កីឡាការិនី​វ័យ​២៤​ឆ្នាំ​រូបនេះ​បាន​បន្ត​ថា​៖«វា​ពិត​ជា​ចម្លែក​ដែល​ខ្ញុំ​គិត​ថា​ខ្លួនឯង​ចាស់​នោះ​។ វា​ជា​ការ​ប្រជែង​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ពួក​យើង​ក្នុង​នាម​ជា​កីឡា​ការិនី​។ ពួក​គេ​បាន​ជួយ​ជំរុញ​យើង​ឱ្យ​ឈាន​ទៅ​ដល់​កម្រិត​ល្អ​ប្រសើរ​ ​ហើយ​ខ្ញុំ​ខ្លួន​ឯង​​មាន​ជំនឿ​ថា ​ពិត​ជា​អាច​»។

កីឡាការិនី​ប៉ូ​​ឡូញ​ Agnieszka Radwanska​​​ ក៏​បាន​ឈាន​ចូល​ដល់​ជុំ​ទី​២​ផង​ដែរ​បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាការិនី កា​ណា​ដា​ Aleksandra Wozniakក្នុង​លទ្ធផល ៦-១,៦-៧​ និង​៧-៥​។ នៅ​សិត​ទី​១​នាង​Radwanska​បាន​ប្រើ​ពេល​អស់​២៧​នា​ទី​ ប៉ុន្តែ​នាង​ត្រូវ​ការ​ពេល​ដល់​ទៅ​២​ម៉ោង​បន្ថែម​ទៀត​ទើប​អាច​បញ្ចប់​ការ​ប្រកួត​ដែល​មាន​៣​សិត​បាន​។

​កីឡាការិនី​ចិន Peng Shuaiក៏បាន​ចូល​រួម​ក្តី​រីក​រាយ​ជា​មួយ​គេ​ឯង​ផង​ដែរ ​ក្រោយ​ពី​នាង​បាន​បំ​បាក់​កីឡាការិនី​ជើង​ខ្លាំង​របស់​បា​រាំង​ម៉ា​រី​យ៉ុង បា​តូ​លី​ក្នុង​លទ្ធផល​៦-៤​និង​៦-៣​។ នៅ​ជុំ​បន្ទាប់​នាង​នឹង​ជួប​ប្រកួត​ជា​មួយ​កីឡាការិនី​ស្លូ​វ៉ា​គី Daniela Hantuchovaដែល​បាន​យក​ឈ្នះ​កីឡា​ការិនី​ស្លូ​វេនៀ​ Polona Hercogក្នុង​លទ្ធផល​​១-៦, ៧-៥ និង​៧-៦។  ​ចំណែក​កីឡា​ការិនី​ស្លូ​វ៉ា​គី Dominika Cibulkovaត្រូវ​បង្ខំ​ចិត្ត​ដក​ខ្លួន​ពី​ការ​ប្រកួត​បន្ទាប់​ពី​មាន​របួស​សរសៃ​ពួគន្លាក់​ជើង​គឺ​ស្រប​ពេល​​នឹង​ការ​ដក​ខ្លួន​របស់​​នាង​ Maria Kirilenko ដែល​រង​របួស​.កដែរ ។​

ឯកីឡាការិនី​ដា​ណឺ​ម៉ាក​ការ៉ូលីន វ៉ូ​នី​អាកគី​ទទួល​បាន​សិទ្ធិ​ពិសេស​ដោយ​មិន​ចាំ​បាច់​ប្រកួត​ក្នុង​ជុំ​ទី​១​ឡើយ​។ ក្នុង​នាម​ជា​កីឡាការិនី​ការ​ពារ​ជើង​ឯក​នាង​នឹង​ជួប​ប្រកួត​ជា​មួយ​នាង Simona Halepមកពី​រ៉ូ​ម៉ា​នី​ក្នុង​ជុំ​ទី​២​។ Halepបាន​ឡើង​មក​ដល់​ជុំ​នេះ​បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាការិនី​រុស្ស៊ី Anastasia Pavlyuchenkovaក្នុង​លទ្ធផល​​៦-៤​និង​៦-២​។ លទ្ធផល​ផ្សេង​ទៀត​ នាង​ Lucie Safarova​យក​ឈ្នះ​នាង Petra Marticក្នុង​លទ្ធផល ៦-៣,៥-៧​និង​៦-៣​។ នៅ​ជុំ​បន្ទាប់​Safarova​នឹង​ជួប​ជា​មួយ​ម្ចាស់​ជើង​ឯក U.S Open នាង​សា​ម៉ាន់​ថា ស្តូ​សួ​។

​ចំណែក​ម្ចាស់​ជើង​ឯក​ក្រប​ខណ្ឌធំ Wimbledon​នាង Petra Kvitovaម្ចាស់​ជើង​ឯក​ក្រប​ខណ្ឌធំ French Openឆ្នាំ​២០១១​នាង​លី​ណា​និង​នាង Vera Zvonarevaសុទ្ធ​តែ​បាន​ដក​ខ្លួន​ចេញ​ដោយ​របួស​និង​ជំ​ងឺ ។​ ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​នោះ​ដែរ​នៅ​ទី​ក្រុង​ Buenos Airesប្រ​ទេស​អា​ហ្សង់​ទីន កីឡាករ​បា​រាំង​ Gilles Simonបាន​ឈាន​ចូល​ដល់​ជុំ​ទី​២​នៃ​កម្ម​វិធី​ Copa Claro​បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាករ​ព័រទុយ​ហ្គាល់​ Rui Machadoក្នុង​លទ្ធ​ផល ៦-៣​និង​៧-៥​ ស្រប​ពេល​ដែល​កីឡាករ​ម្ចាស់​​ផ្ទះ​ Juan Monacoបំ​បាក់​កីឡាករ​អុីតាលី​Filippo Volandriក្នុង​លទ្ធផល​ ៦-១និង​៣-២។

នៅ​ពេល​មុន​នេះ​ប៉ុន្មាន​ម៉ោង​ កីឡាករ​ជប៉ុន Kei Nishikoriក៏​បា​ន​ឈាន​ចូល​ដល់​ជុំទី​២​ផង​ដែរ​ក្រោយ​ពី​​បាន​យក​ឈ្នះ​កីឡាករ​អេស្ប៉ាញ​ Juan Carlos Ferreroក្នុង​លទ្ធផល​៧-៥,៣-៦​និង​៦-២​។ មុននឹង​យក​ឈ្នះ​ម្ចាស់​ជើង​ឯក​ French Openរូបនេះ​ កីឡាករ​វ័យ​២២​ឆ្នាំ Nishikoriធ្វើ​ឱ្យ​មាន​កំ​ហុស​ Double Faultsចំនួន​៥លើក​។ គេ​បាននិយាយ​ថា ៖«Carlos Ferreroគឺ​ជា​ជើង​ខ្លាំង​ម្នាក់​ក្នុង​លោក​ ដូច្នេះ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ដែល​បាន​ឈ្នះ​ការ​ប្រកួត​លើក​នេះ​។ នៅ​លើ​ទី​លាន​ប្រកួត​ដី​បែបនេះ​ខ្ញុំ​មិន​ទាន់​សម្រប​ខ្លួន​បាន​នៅ​ឡើយ​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​នឹង​ព្យាយាម​លេង​ឱ្យ​បាន​ល្អ​»។

Nishikoriកាល​ពី​ប្រកួត​ក្នុង​ក្រប​ខណ្ឌធំ Australian Openខែ​កន្លង​ទៅ​ គេ​បាន​ឆ្លង​ចូល​ដល់​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​។​ពេល​នេះ​គេ​ចង់​បង្ហាញ​ដល់​ជនជាតិ​អា​​ហ្សង់​ទីន​ថា ខ្លួន​គេ​ពិត​ជា​អាច​ប្រកួត​នៅ​លើ​ទី​លាន​គ្មាន​ដំ​បូល​បាន​។  កីឡាកររូបនេះ​បាន​បន្ត​ថា​៖«ខ្ញុំ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​យ៉ាង​ខ្លាំង​។ ខ្ញុំ​ប្រកួត​បាន​ល្អ​ណាស់​នៅ​ឆ្នាំ​នេះ​ហើយ​ខ្ញុំ​កំពុង​តែ​ព្យាយាម​កែ​លំ​អ​ចំ​ណាត់​ថ្នាក​ពិភព​លោក​របស់​ខ្ញុំ​»។ Nishikori​ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​លំ​ដាប់​ទី​១៧​ពិភពលោក​បាន​បន្ថែម​ថា ៖«ប្រ​សិន​ជា​ការ​ប្រកួត​របស់​ខ្ញុំ​បន្ត​ល្អ​បែបនេះ​ នោះ​ខ្ញុំ​ប្រា​កដ​ជា​មាន​ឱកាស​ឡើង​ទៅ​កាន់​លំ​ដាប់​កំពូល​បាន​»។

ឡើង​ទៅ​ជុំ​បន្ត​ក្នុង​ពេល​ជា​មួយ​គ្នានោះ ​ក៏​មាន​កីឡាករ​ស៊ីលី​ផង​ដែរ ។ Fernando Gonzalez ដែល​គ្រោង​នឹង​ចូល​និ​វត្ត​ន៍នៅ​ខែ​ក្រោយ​បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​កម្ម​វិធី Masters នៅ​រដ្ឋ​ផ្លរី​ដា ​បាន​យក​ឈ្នះ​កីឡាករ​អេស្ប៉ាញ Albert Montanesដែល​បាន​ដក​ខ្លួន​ឈប់​ប្រកួត​ក្នុង​សិត​ទី​២​ក្រោយ​ពី​របួស​ត្រគាក​។​ Gonzalezបាននិយាយ​ថា ខ្លួន​ពិត​ជា​មាន​ការ​សោក​ស្តាយ​ជំ​នួស​គូ​ប្រកួត​របស់​ខ្លួន​។  តែ​បាន​វាយ​​តម្លៃ​ថា​នេះ​ជា​​ឱកាស​សម្រាប់​ឱ្យ​ខ្លួន​បន្ត​ក្នុង​ជុំ​ថ្មី​ទៀត​។​

ឯលទ្ធ​ផល​គូ​ផ្សេង​ទៀត​ កីឡាករ​ស្វ៊ី​ស​Stanislas Wawrinkaយក​ឈ្នះ​កីឡាករ​ម្ចាស់​ផ្ទះ​ Horacio Zeballosក្នុង​លទ្ធ​ផល​ ៦-៣​និង​៦-៤​ខណៈ​កីឡាករ​អេស្ប៉ាញ​ Pere Ribaត្រូវ​ចាញ់​ដៃ​កីឡាករ​ម្ចាស់​ផ្ទះ Carlos Berlocq ក្នុង​លទ្ធផល​៦-៧​,៦-០​និង​៦-០ ។​ កីឡាករ​រ៉ូ​ម៉ា​នី Victor Hanescuបំ​បាក់​កីឡាករ​អេស្ប៉ាញ Pablo Andujarក្នុង​លទ្ធផល ៦-៣​,៤-៦​និង​៧-៦​ស្រប​ពេល​ដែល​កីឡាករ​ម្ចាស់​ផ្ទះ​ម្នាក់​ទៀត Facundo Bagnisយក​ឈ្នះ​មិត្តរួម​ជាតិ​របស់​ខ្លួន​ Leonardo Mayerក្នុង​លទ្ធផល ៥-៧​,៦-៤​និង​៦-២ ខណៈ​កីឡាករ​ម្ចាស់​ផ្ទះ​ Juan Ignacio Chelaត្រូវ​បំ​បាក់​ដោយ​កីឡាករ​អេស្ប៉ាញ​Albert Ramos ក្នុង​លទ្ធផល​៤-៦,៦-៣​និង​៦-៤។

កីឡាករ​អេស្ប៉ាញ​ម្នាក់​ទៀត Fernando Verdascoយក​ឈ្នះ​កីឡាករ​បា​រាំង​ Eric Prodonក្នុង​លទ្ធផល​៦-៤​និង​៦-១មុន​ពេល​ដែល​កីឡាករ​មិត្ត​រួម​ជាតិ​របស់​គេ​គឺ​Nicolas Almagroយក​ឈ្នះ​កីឡាករអ៊ី​តាលី Potito Staraceក្នុង​លទ្ធផល ៤-៦,៦-៣និង​៧-៦។  ដោយ​ឡែក ​ការ​ប្រកួត​ក្នុង​កម្ម​វិធី​មួយ​ផ្សេង​ទៀត​នៅ​ទី​ក្រុង​Marseilleភាគ​ខាង​ត្បូង​ប្រ​​ទេស​បា​រាំង កីឡាករ​រុស្ស៊ី​នី​កូ​ឡៃ ដា​វី​ដិន​កូ​បាន​យក​ឈ្នះ​ជុំ​បើក​ឆាក​កម្ម​វិធី Open 13ក្រោយ​ពី​បាន​បំ​បាក់​កីឡាករ​អា​ល្លឺ​ម៉ង់​ Andreas Beckក្នុង​លទ្ធផល​២​សិត​ផ្ទួន​ៗ​គ្នា​គឺ​៦-១​និង​៧-៥​។

នៅ​ជុំ​បន្ទាប់​ ដា​វី​ដិន​កូ​នឹងប៉ះ​ជា​មួយ​ជើង​ខ្លាំង​មក​ពី​អា​ហ្សង់​ទីន​ចូ​អាន ម៉ា​ទីនឌែល​ប៉ូ​ត្រូ​​​​ដើម្បី​ដណ្តើម​យក​កន្លែង​មួយ​ក្នុង​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​។ ​លទ្ធផល​គូ​ផ្សេង​ទៀត កីឡាករ​ម្ចាស់​ផ្ទះ Nicolas Mahutបាន​ប្រើ​សឺ​វីស​ខ្លាំង​ចំនួន​១២លើក​យក​ឈ្នះ​កីឡាករ​មិត្ត​រួម​ជាតិ​របស់​ខ្លួន​ Arnaud Clementក្នុង​លទ្ធផល​ ៦-៣​និង​៦-៤​។ នៅ​ជុំ​បន្ទាប់​គេ​នឹង​ជួប​ជា​មួយ​កីឡាករ​មិត្ត​រួម​ជាតិ​ខ្លួន​ម្នាក់​ផ្សេង​ទៀត​គឺ Jo-Wilfried Tsonga៕