ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ធ្វើ​អត្តឃា.ត​លោត​ពី​លើ​អគារ​ជាន់​ទី10ធ្លាក់​ត្រូវ​កូនក្មេងអាយុ3ឆ្នាំរងរបួស

12 ឆ្នាំ មុន

យោង​តាម​ប្រភព​ពី​គេ​ហទំព័រ​ chinabuzz ចេញ​ផ្សាយ​ថ្ងៃ​ទី​២១ កុម្ភៈ ​ឱ្យ​ដឹង​ថា មាន​ករណី​ធ្វើ​អត្ត​ឃាត​មួយ​កើត​ឡើង ដោយ​បុរស​ម្នាក់​បាន​លោត​ពី​​​​អគារ​ជាន់​ទី​១០​នៃ​​មន្ទីរ​ពេទ្យ​មួយ​ ​តាម​បង្អួច​បន្ទប់​ទឹក​ ហើយ​ធ្លាក់​មក​​ត្រូវ​រទេះ​​​រុញ​​​ក្មេង​មួយ​​ បណ្តាល​ឱ្យ​ក្មេង​ដែល​កំពុង​អង្គុយ​ក្នុង​រទេះ​នោះ​រង​បួស​ធ្ងន់ ។​​ ហេតុ​ការណ៍​នេះ​បាន​កើត​​ឡើង​កាល​ពី​វេលា​ម៉ោង ៤រសៀល​ ​​ថ្ងៃ​ទី​១៨ កុម្ភៈ ​នៅ​ខេត្ត ​Guangzhou ភាគ​ខាង​ត្បូង​ប្រទេស​ចិន ។

យោង​តាម​សាក្សី​ដែល​ឃើញ​​ហេតុ​ការណ៍​ផ្ទាល់​ភ្នែក​​និយាយ​ថា ដំបូង​បុរស​នោះ​ធ្លាក់​មក​បុក​​ទង្គិច​ចំ​ស្លាក​សញ្ញា​រថ​យន្ត​ក្រុង​​ខណៈ​​នោះ​មាន​​ស្ត្រី​ម្នាក់​កំពុង​រុញ​រទេះ​ដឹក​កូន​របស់​គាត់​ឆ្លង​កាត់​ ក៏​ត្រូវ​បុរស​នោះ​ធ្លាក់​ចំ​រទេះ​បន្តិច​បណ្តាល​ឱ្យ​កូនរបស់​គាត់​​រង​របួស ។ សាក្សី​បន្ត​ថា សំណាង​ណាស់ ប្រសិន​បើ​ស្ត្រី​រូប​នោះ​​រុញ​រទេះ​ទៅ​មុខ​តែ​មួយ​ជំហាន​ទៀត បុរស​នោះ​នឹង​ធ្លាក់​ចំ​រទេះ​និង​ត្រូវ​ចំ​កូន​របស់​គាត់​​ដែល​កំពុង​អង្គុយ​ក្នុង​រទេះ​នោះ​ពេញ​មួយ​ទំហឹង​​​តែម្តង ។​​ភ្លាម​ៗ​នោះដែរ​​ ក្មេងរង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់​ផង​ដែរ ។

ប្រភពព័ត៌មាន​​បាន​ឱ្យ​ទៀត​ថា​ បុរស​ដែល​ធ្វើ​អត្ត​ឃាតដោយ​​លោត​ពី​លើ​អគា​រ​នោះ មាន​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ នៅ​លីវ មក​ពី​ខេត្ត​ហួណាន ។ គាត់​មាន​ជំងឺផ្លូវ​ចិត្ត ។ នៅ​ថ្ងៃ​កើត​ហេតុ គាត់​បាន​មក​សួរ​សុខ​ទុក្ខ​បង​ប្អូន​ជីដូន​មួយ​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នេះ ប៉ុន្តែ​ដូច​ជា​មាន​អ្វី​ដែល​ធ្វើ​ឱ្យ​គាត់​មិន​សប្បាយ​ចិត្ត​ ហើយគាត់​​ក៏​សម្រេច​ចិត្ត​​បញ្ចប់​ជីវិត​ ដោយ​លោត​តាម​បង្អួច​ បន្ទប់​ទឹក​ ជាន់​ទី​១០​នៃ​អគារ​មន្ទី​រ​ពេទ្យ​តែ​ម្តង ។

ពេល​នេះ​ប៉ូលិស​ក្នុង​តំបន់​កំពុង​ស៊ើប​អង្កេត​លើ​ករណី​អត្ត​ឃាត​នេះ ។ ដោយឡែក​ម្តាយ​របស់សព​បុរសនេះ​ ពេល​ទទួល​ដំណឹង​ថា កូន​ប្រុស​របស់​គាត់​បាន​ធ្វើ​អត្ត​ឃាតដោយ​លោត​​ពី​លើ​អគារមន្ទី​រ​ពេទ្យ​ ​ក៏​ធ្វើ​ដំណើរ​​មក​ដល់​​នៅ​វេលាម៉ោង​ប្រហែល៦​​ល្ងាច​ក្នុង​ថ្ងៃ​ដដែល​នោះ​ដែរ ៕