ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​​បង្ក្រាប​​រថយន្ត​​កាមរី​​ដឹក​ឈើ​គ្រញូង​​ចំនួន​២៦​ដុំ​

12 ឆ្នាំ មុន

ខេត្ត​បន្ទាយមានជ័យ ៖ សមត្ថកិច្ចរដ្ឋ​បាល​ព្រៃឈើ​បានសហការជាមួយកម្លាំងនគរ​បាល​ ចរាចរពួនស្ទាក់ចាប់រថយន្តដឹកឈើ​គ្រញូង​​​​មួយ​គ្រឿង​កាល​ពី​ វេលាម៉ោង៩និង៣០នាទីព្រឹក​ថ្ងៃទី​២១ កុម្ភៈ ២០១២ ​នៅ​លើផ្លូវជាតិលេខ៦ ត្រង់​ចំណុច​ស្ពានទី១ ស្ថិតក្នុងភូមិសូភី សង្កាត់​កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

ខេត្ត​បន្ទាយមានជ័យ ៖ សមត្ថកិច្ចរដ្ឋ​បាល​ព្រៃឈើ​បានសហការជាមួយកម្លាំងនគរ​បាល​ចរាចរពួនស្ទាក់ចាប់រថយន្តដឹកឈើ​គ្រញូង​​​​មួយ​គ្រឿង​កាល​ពី​វេលាម៉ោង៩និង៣០នាទីព្រឹក​ថ្ងៃទី​២១ កុម្ភៈ ២០១២ ​នៅ​លើផ្លូវជាតិលេខ៦ ត្រង់​ចំណុច​ស្ពានទី១ ស្ថិតក្នុងភូមិសូភី សង្កាត់​កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

មន្ត្រីរដ្ឋបាលព្រៃឈើខេត្តបានឲ្យដឹងថា រថយន្ត​ដែលលួចបង្កប់​ដឹក​ឈើ​គ្រញូង​​នេះ​ម៉ាក​កាមរីស៊េរី១៩៨៩ ពណ៌ទឹកសមុទ្រ ​មាន​អ្នក​ជិះ​ចំនួន​៥នាក់​ប៉ុន្តែ​សមត្ថកិច្ចចាប់ឃាត់​បាន​​តែ​ម្នាក់​ប៉ុណ្ណោះ ​ឈ្មោះ​​លឹម ជា ភេទប្រុស អាយុ២៦ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ជាអ្នកបើក​បរ​រថយន្ត ។

មន្ត្រីរដ្ឋបាលព្រៃឈើបានបន្តថា ក្រោយពី​ចាប់ឃាត់រថយន្តនេះ សមត្ថកិច្ច​បាន​រកឃើញ​ឈើគ្រញូងចំនួន២៦ដុំ ក្នុងនោះមានមុខកាត់​១២, ១៤, ១៦, ១៨, ២០​ ប្រវែង៤០​សង្ទី​ម៉ែត្រ ​ដែលជនល្មើស​បាន​ប្រើ​រូប​ភាពដាក់បង្កប់​នៅ​​ក្នុង​ទ្វាររថយន្ត​ទាំងមុខទាំង​ក្រោយ និង​នៅក្នុង​វ៉ាលី​ចំនួន២ផងដែរ។

ប្រភព​ដដែល​បានបញ្ជាក់ថា បន្ទាប់ពី​រក​ឃើញ​វត្ថុតាងជាក់ស្តែង​លោកផាន់ ភារម្យ ព្រះ​រាជ​អាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​បានបញ្ជាឲ្យ​សមត្ថកិច្ចជំនាញ​​​កសាង​សំណុំរឿងបញ្ជូនអ្នក​បើក​បរនិងវត្ថុតាងទៅសាលាដំបូងខេត្តចាត់ការ​តាមច្បាប់ ៕