ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូ​លិស​​ថា​​ពល​រដ្ឋ​ខ្មែរ​​​​ដែល​មេកា​រ​​ចិន​ចាប់​​​​​​បាន​សារ​ភាព​​​ពី​ទោស​កំហុ​ស​​​

12 ឆ្នាំ មុន

ខេត្ត​កំពត​​ ​៖ ​យោ​ង​តាម​​​​ប្រភព​​ព័ត៌​មាន​​​ថ្មី​ជុំ​វិញ​​​ពល​រដ្ឋ​ខ្មែរម្នាក់​​​​ដែ​ ​ល​​ត្រូវ​មេ​ការ​​ចិន​​បញ្ជា​​​ឱ្យ​ចាប់​ខ្លួន​​​​​​នៅ​​ការ​ដ្ឋាន​​វារី​ អគ្គិ​​​​ស​នី​​​កំ​ចាយ​​​​ដាក់​​​ខ្នោះ​​ នឹង​ចំ​រឹង​​​ទ្វា​រ​​ដែក​​​ដោយ​​​​ចោទ​​ពី​បទ​​​​ចោរ​កម្ម​​​នោះ​​រហូត​​មក ​ដល់​ថ្ងៃ​ទី​​១៩ កុម្ភៈ​​​​ មាន​ព័ត៌​មាន​​​ថា​​ ពល​រដ្ឋ​ខ្មែរ​​​​រូប​នេះ​​បាន​​សារ​ភាព​​​​ថា​ខ្លួន​ពិត​ជា​​​បាន​ប្រ​ ព្រឹត្ត​​​ធ្វើ​​​ខុស​​ឆ្គង​​មែន ។ ​នេះ​បើ​​យោង​​តាម​​​​ការិ​យា​ល័យ​​ព្រហ្ម​ទណ្ឌ​​​​កម្រិ​ត​ធ្ងន់​​នៃ​ស្នង​ ការ​ដ្ឋាន​​ខេត្ត​​ ។​

ខេត្ត​កំពត​​ ​៖ ​យោ​ង​តាម​​​​ប្រភព​​ព័ត៌​មាន​​​ថ្មី​ជុំ​វិញ​​​ពល​រដ្ឋ​ខ្មែរម្នាក់​​​​ដែ​​ល​​ត្រូវ​មេ​ការ​​ចិន​​បញ្ជា​​​ឱ្យ​ចាប់​ខ្លួន​​​​​​នៅ​​ការ​ដ្ឋាន​​វារី​អគ្គិ​​​​ស​នី​​​កំ​ចាយ​​​​ដាក់​​​ខ្នោះ​​ នឹង​ចំ​រឹង​​​ទ្វា​រ​​ដែក​​​ដោយ​​​​ចោទ​​ពី​បទ​​​​ចោរ​កម្ម​​​នោះ​​រហូត​​មក​ដល់​ថ្ងៃ​ទី​​១៩ កុម្ភៈ​​​​ មាន​ព័ត៌​មាន​​​ថា​​ ពល​រដ្ឋ​ខ្មែរ​​​​រូប​នេះ​​បាន​​សារ​ភាព​​​​ថា​ខ្លួន​ពិត​ជា​​​បាន​ប្រ​ព្រឹត្ត​​​ធ្វើ​​​ខុស​​ឆ្គង​​មែន ។ ​នេះ​បើ​​យោង​​តាម​​​​ការិ​យា​ល័យ​​ព្រហ្ម​ទណ្ឌ​​​​កម្រិ​ត​ធ្ងន់​​នៃ​ស្នង​ការ​ដ្ឋាន​​ខេត្ត​​ ។

តាម​​​របាយ​ការណ៍​​​មន្ត្រី​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​​​កម្រិត​​ធ្ងន់​បាន​​ឱ្យ​ដឹង​ថា ​ជន​សង្ស័យ​ឈ្មោះ​​​សៅ ​ញាញ់​ ភេទ​ប្រុស​ អាយុ​​​២៤ឆ្នាំ ​​មានទី​លំនៅ​​​ក្នុង​ភូមិ​អណ្តូង​​​ជី​ម៉ឺន​ ឃុំ​​កំពង់​​ក្រែង​​ ស្រុក​ទឹក​ឈូ​​​​​​​​​​ ត្រូវ​បាន​​ក្រុម​​សមត្ថ​កិច្ច​​​ សន្តិ​សុខ​​​យាម​ការ​ដ្ឋាន​​​ទំនប់​វារី​អគ្គិសនី​​​កំ​​ចាយ​​ បញ្ជូន​មក​​ដល់​​​ការិយា​ល័យ​​​ព្រហ្ម​ទណ្ឌ​​​កម្រិត​​ធ្ងន់​​នៃ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​​ខេត្ត​​ នៅ​វេ​លា​ម៉ោង​​​១២​​​និង​៣០​នាទី​​​​រសៀល​ថ្ងៃ​ទី​​​​១៦ កុម្ភៈ​ ​ក្រោយ​ពេល​​​សាក​សួរ​​​ជនសង្ស័យ​​បាន​​សារ​ភាព​​ប្រាប់​​សមត្ថកិច្ច​​​​ថា កាល​ពី​ថ្ងៃទី​​​១៦ កុម្ភៈ​ ​នៅ​វេល​ា​ម៉ោង​​​៧​ព្រឹក​​​ ខ្លួន​​បាន​ជិះ​កង់​​​នៅ​តាម​ផ្លូវ​​​ពេល​នោះ​​​​​​មាន​គូ​កន​ម្នាក់​​​បាន​បបួល​​​ខ្លួន​​ចូលទៅ​​​ក្នុង​​​ការ​ដ្ឋាន​​ចិន​ ដើម្បី​​លួច​​សម្ភារ​​​នៅ​ក្នុង​​ការ​ដ្ឋាន​​​វា​រី​អគ្គិស​នី​​​ ស្រប​ពេល​នោះ​​ខ្លួន​​ក៏​មាន​​កូន​រណារ​មួយ​​នៅជាប់​ខ្លួន​ផង​ ​ឯ​គូ​កន​​​ម្នាក់​ទៀត​​​ក៏​មាន​​ពូ​ថៅ​​​មួយ​​​ដាក់​តាម​ខ្លួន​ដែរ​ ​​ពេល​ទៅ​ដល់​នៅ​ម៉ោង​​​​៨​ព្រឹក​ ។

ជន​សង្ស័យ​​​​​​​បន្ត​ថា ​ពេល​ពួក​គេ​ទាំង​​២​​​នាក់​​​​កំពុង​​តែ​​​លួច​អារ​​យក​ដែក​​​បំ​ពង់​​ទីប​​​ដែល​ជន​ជាតិ​​​ចិន​​​ត​ពី​​កក្រោយ​​ឡើង​ទៅ​លើ​​​ ដើម្បី​​​បូម​ទឹក​​​ប្រើ​ប្រាស់​​​​ក្នុង​ការ​ដ្ឋាន​​​​ ពេល​​នោះ​ពួក​ខ្លួន​​ទាំង​​២​នាក់​​​​ចូ​ល​ដល់​​​ក្នុង​រូង​​ហើយ​​​​អង្គុយ​​អារ​​​​​ដែក​​​​បំ​ពុ​ង​ទីប​​ដែលមាន​​​ទំ​ហំ​មុខ​​កាត់​​ជិត​មួយ​តឹក​ ។ ​​ពេល​កំពុង​តែ​អារ​​​​​​​​បាន​មួយ​សន្ទុះ​ក៏​ស្រាប់​តែ​​​ឃើញ​ពួក​ចិន​​​ និង​​​​ទា​ហាន​ខ្មែរ​​​ដែល​ការ​ពារ​​​ការ​ដ្ឋាន​​​​​​អើ​ត​មើល​តាម​​​មាត់​រូង​​​ពី​ខាង​​​ត្បូង​​ ពួក​ខ្លួន​​​ឃើញ​ដូច្នេះ​​​​ ក៏​រត់​ទៅ​មាត់​រូង​ខាង​ជើង​​​​​​ហើយ​​ក៏​ត្រូវ​​​ជន​ជាតិ​ចិន​ចាប់​​ខ្លួន​​បាន​តែ​ម្តង​ ​ឯ​​​គូ​កន​​​របស់​ខ្លួន​បាន​រត់​រួច​​​ ​តែ​សមត្ថ​កិច្ច​​បាន​ស្គាល់​​អត្ត​សញ្ញា​ណ​​​ហើយ ។ ​
សូម​បញ្ជាក់​​​ថា ដែក​​​បំ​ពង់​ទីប​​​ដែល​ជន​សង្ស័យ​​​ឈ្មោះ​សៅ ​ញាញ់​ ​និង​គូ​កន​​​ធ្វើ​សកម្ម​ភាព​​​​​អារ​នេះ​ពុំ​ទាន់​យក​​បាន​ទេ ។​ ​​​ជន​សង្ស័យ​​​​​ត្រូវ​បាន​សមត្ថ​កិច្ច​​​​​​ក​សាង​សំ​ណុំ​​រឿង​​បញ្ជូន​ទៅ​តុលាការ​​​​ ហើយ​តុ​លាការ​​​​​ចេញ​ដី​កា​​ឃុំ​ខ្លួន​​​​ជន​​​ល្មើស​​ជា​​បណ្តោះ​អា​សន្ន​​​​ នៅ​វេ​លា​ម៉ោង​​​៣​និង​​៣០​នាទី​រសៀល​​ថ្ងៃ​ទី​​​​១៧​ កុម្ភៈ ​៕