ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​ផ្លែ​ប៊័រ​មាន​ប្រ​យោជន៍ជួយ​ទប់​ទល់​​ជំ​ងឺ​ស៊ាំ​​នឹង​ថ្នាំ​ Antibiotics​

12 ឆ្នាំ មុន

ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា ផ្លែ​ប៊័រ​ជា​ពិសេស​ផ្លែ​ប៊័រ​ដាំ​នៅ​ប្រ​ទេស​ស៊ី​លី​មាន​សមាស​ធាតុ​ពី​ធម្មជាតិ​មួយ​ប្រ​ភេទ​ដែល​អាច​ប្រ​ឆាំ​ង​ទៅ​នឹង​ជំ​ងឺ​ស៊ាំ​នឹង​ថ្នាំ​Antibiotics​(antibiotic-resistant infections)បាន​។ សមាស​ធាតុ​ដែល​មាន​នៅ​ក្នុង​ផ្លែ​ប៊័​រ​នេះ​អាច​ទប់​ស្កាត់​ប្រ​ភេទ​​បា​ក់​តេរី​ staphylococciមាន​ពណ៌​លឿង​មិន​ឱ្យ​ទៅ​រំលាយ​ប្រ​សិទ្ធភាព​ថ្នាំ​Antibioticsបាន​។ បាក់​តេរី​ទាំង​នេះ​ហើយ​ដែល​ជា​អ្នក​បង្ក​ឱ្យ​មាន​រោគ​ឆ្លង​នៅ​ក្នុង​ដំ​បៅ​ដែល​កើត​ពី​ការ​វះ​កាត់​។

ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា ផ្លែ​ប៊័រ​ជា​ពិសេស​ផ្លែ​ប៊័រ​ដាំ​នៅ​ប្រ​ទេស​ស៊ី​លី​មាន​សមាស​ធាតុ​ពី​ធម្មជាតិ​មួយ​ប្រ​ភេទ​ដែល​អាច​ប្រ​ឆាំ​ង​ទៅ​នឹង​ជំ​ងឺ​ស៊ាំ​នឹង​ថ្នាំ​Antibiotics​(antibiotic-resistant infections)បាន​។  សមាស​ធាតុ​ដែល​មាន​នៅ​ក្នុង​ផ្លែ​ប៊័​រ​នេះ​អាច​ទប់​ស្កាត់​ប្រ​ភេទ​​បា​ក់​តេរី​ staphylococciមាន​ពណ៌​លឿង​មិន​ឱ្យ​ទៅ​រំលាយ​ប្រ​សិទ្ធភាព​ថ្នាំ​Antibioticsបាន​។ បាក់​តេរី​ទាំង​នេះ​ហើយ​ដែល​ជា​អ្នក​បង្ក​ឱ្យ​មាន​រោគ​ឆ្លង​នៅ​ក្នុង​ដំ​បៅ​ដែល​កើត​ពី​ការ​វះ​កាត់​។ វា​បាន​បង្កើត​ជា​ភាព​ស៊ាំ​នៅ​ក្នុង​ខ្លួន​មនុស្ស​យ៉ាង​ឆាប់​រហ័ស​ ។​

លោក​ Jes Gitz Hollerនិស្សិត​វេជ្ជ​បណ្ឌិត​មក​ពី​សាកល​វិទ្យា​ល័យ​ University of Copenhagenរបស់​ដា​ណឺ​ម៉ាក​បាន​ធ្វើ​ការ​ងារ​ពិ​សោធ​ស្រាវ​ជ្រាវ​នេះ​ជា​មួយ​មនុស្ស​មួយ​ចំនួន​នៅ​ប្រ​ទេស​ស៊ី​លី។ គាត់​បាន​និយាយ​ថា​៖«ខ្ញុំ​បាន​រក​ឃើញ​សារ​ធាតុ​ពី​ធម្ម​ជាតិ​មួយ​នៅ​ក្នុង​ផ្លែ​ប៊័រ​នៅ​ស៊ី​លី​ដែល​មាន​សកម្ម​ភាព​សម្រាប់​ការ​ព្យាបាល​។ សមាស​ធាតុ​ពី​ធម្ម​ជាតិ​នេះ មាន​សក្តា​នុ​ពល​យ៉ាង​អស្ចារ្យ​បំ​ផុត ​ហើយ​ប្រ​ហែល​ជា​ក្នុង​រយៈ​ពេល​មួយ​វែង​ជាង​នេះ​យើង​នឹង​អាច​បង្កើត​បាន​ជា​ឱ​សថ​ដ៏​មាន​ប្រ​សិទ្ធភាព​មួយ​ប្រភេទ​ដើម្បី​ប្រ​ឆាំង​នឹង​បាក់​តេរី​ staphylococci តែ​​ក្នុង​ពេល​នេះ​ពុំ​ទាន់​មាន​ផលិត​ផល​បែបនេះ​នៅ​លើ​ទី​ផ្សារ​នៅ​ឡើយ​ទេ​»។

បា​តេរី staphylococciឬ Staphylococcus​​ដែល​មាន​ពណ៌លឿង​គឺ​ជា​មូល​ហេតុ​បង្ក​ដ៏​សាមញ្ញ​​បំ​ផុត​នៃ​ការ​ឆ្លង​មេរោគ​ចំពោះ​ដំបៅ​ដែល​កើត​ក្រោយ​ពី​ការ​វះ​កាត់​រួច​។ បាក់​តេរី​នេះ​ក៏​អាច​ជា​មូល​ហេតុ​បង្ក​ឱ្យ​ទៅ​ជា​​ជំ​ងឺ​​​ច្រើន​ប្រ​ភេទ​ដែល​កើត​ព​ី​របួស​និង​ការ​ពុល​អា​ហារ​ផង​ដែរ​ដែល​ជំ​ងឺ​ទាំង​នេះ​សុទ្ធ​តែ​អាច​ធ្វើឱ្យ​ស្លាប់​បាន​ តួ​យ៉ាង​ដូចជា ជំ​ងឺ​រលាក​ភ្នាសខាង​ក្នុង​របស់​បេះ​ដូង​(Endocarditis)និង​ជំ​ងឺ​មេរោគ​ឆ្លង​រាល​ដាល​ក្នុង​ឈាម​(Septicemia)ជា​ដើម​ ៕