ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពលរដ្ឋ​ក្នុង​​ខេត្ត​​​​រិះគន់​​​ពីការ​​​ផ្គត់​ផ្គង់​​​​ទឹក​មិន​​គ្រប់​គ្រាន់​​​និង​កង្វះអនាម័យ​

12 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋនៅក្នុងទីប្រជុំ​ជនក្នុងក្រុងក្រចេះ បានសំដែងនូវការរិះគន់យ៉ាង​ពេញទំហឹងទៅលើរដ្ឋាករទឹកខេត្តថា មានរយៈ​ ពេលជិតមួយឆ្នាំមកហើយការផ្គត់ផ្គង់ទឹកសម្រាប់ឱ្យពួកគាត់ប្រើប្រាស់មិនគ្រប់គ្រាន់ និងទឹកមាន​សភាពល្អក់កករប្រើស្ទើរមិនកើត ។

ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋនៅក្នុងទីប្រជុំ​ជនក្នុងក្រុងក្រចេះ បានសំដែងនូវការរិះគន់យ៉ាង​ពេញទំហឹងទៅលើរដ្ឋាករទឹកខេត្តថា មានរយៈ​ពេលជិតមួយឆ្នាំមកហើយការផ្គត់ផ្គង់ទឹកសម្រាប់ឱ្យពួកគាត់ប្រើប្រាស់មិនគ្រប់គ្រាន់ និងទឹកមាន​សភាពល្អក់កករប្រើស្ទើរមិនកើត ។

យ៉ាងហោចណាស់ក៏មានសង្កាត់ចំនួន៤ក្នុង​ក្រុងក្រចេះ ដែលសព្វថ្ងៃបានប្រើប្រាស់ទឹក របស់រដ្ឋាករទឹកខេត្ត និងក៏កំពុងតែប្រឈម​មុខ​យ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃទៅលើកង្វះ​ទឹក​ប្រើប្រាស់គ្រប់គ្រាន់សម្រាប់ពួកគាត់​ ។

ប្រជាពលរដ្ឋបាននិយាយថា ចំពោះតម្លៃ​ទឹកក្នុងមួយម៉ែត្រគូប១.៤០០រៀលនោះ ពួក​គាត់មិនមានការតវ៉ានោះទេ តែសូមឱ្យផ្គត់​ផ្គង់​ឱ្យបានគ្រប់គ្រាន់ទៅតាមតម្រូវការប្រើប្រាស់ ​​ប្រចាំ​​ថ្ងៃ​ព្រោះសព្វថ្ងៃនេះពួកគាត់ប្រើ​ទឹកព្រឹក​ខ្វះល្ងាចជាប្រចាំ ។ ម្យ៉ាងវិញទៀត​ទឹក​មាន​សភាព​ល្អក់កករប្រើស្ទើរ​មិនកើតដោយសារ​កង្វះ​​អនាម័យ។

ប្រជាពលរដ្ឋនៅទូទាំងសង្កាត់ទាំងបួនក្នុង ក្រុងបានសម្តែងនូវការរិះគន់ទៅលើអាជ្ញាធរ​ខេត្តថា រយៈពេលជាងមួយឆ្នាំមកហើយដែល​អាជ្ញា​ធរនៅមិនទាន់គិតគូរពីកង្វះទឹកប្រើប្រាស់​ក្នុង​ក្រុងធ្វើ​ឱ្យពួកគាត់ជារៀងរាល់ថ្ងៃត្រូវ​ទិញ​ទឹក​ពីរថយន្តដឹកទឹកឯកជនមួយចំនួនយកមកប្រើ ប្រាស់បន្ថែមទៅតាមតម្រូវការចាំបាច់ ។ ជាង​នេះទៅទៀត មិនថាតែប្រជាពលរដ្ឋទេ​ សូម្បី​តែតាមសណ្ឋាគារ ផ្ទះសំណាក់មួយចំនួនធំដែល​បោះទីតាំងក្នុងខេត្តក៏កំពុងតែមានបញ្ហាប្រឈម​ទៅលើការខ្វះទឹកប្រើប្រាស់ដូចគ្នា ។

ប្រជាពលរដ្ឋនៅ​ក្រុងក្រចេះនិយាយថា កន្លងមក​ដោយសារជួបបញ្ហាកង្វះទឹកនៅពេល​ទៅបង់ប្រាក់ពួកគាត់បានសួរទៅមន្ត្រីរដ្ឋាករ​ទឹក​​អំពីបញ្ហានេះ​​ដែរ តែមន្ត្រីទាំងនោះបាននិយាយ​យ៉ាងក្រអើត​ក្រទមថា ម៉ាស៊ីនខូចហើយ អាង​ស្តុក​តូចទៀត​ទើប​ផ្គត់​​ផ្គង់មិនគ្រប់គ្រាន់ រីឯទឹក​ល្អក់​មកពីទុយោកប់ដី​វាចាស់ ។

ជុំវិញការរអ៊ូរទាំរបស់ប្រជាពលរដ្ឋតៗគ្នា​ស្ទើរគ្រប់មាត់នេះ កោះសន្តិភាពបានសុំ​ការ​បំភ្លឺពី​លោកហេង វ៉ាន់ធឿន ប្រធានរដ្ឋាករ​ទឹកខេត្ត​កាលពីព្រឹកថ្ងៃទី២១ កុម្ភៈដែរ តែលោក​ប្រាប់​ថា​​ជាប់ប្រជុំ៕