ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​ប្លន់​យក​​ម៉ូតូ​នៅ​ស​ង្កាត់​​បឹង​ទំពុន​​​ទៅ​បាត់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ស្ត្រី​ម្នាក់​​បាន​រង​របួស​ធ្ងន់​ធ្ងរ​នៅ​ក្នុង​អំពើ​​បា.ញ់​ប្រហារ​​ប្លន់ ​យក​ម៉ូតូ​​ម៉ាក​ឌ្រីម​ C125 ​ពណ៌ខ្មៅ ​ស៊េរី​២០១១ មួយ​គ្រឿង​​ពីសំណាក់​​ក្រុម​ចោរ​​២​នាក់ ។ ​ហេតុ​ការណ៍​នេះ​បាន​​កើត​​ឡើង​នៅ​ចំណុច​​ភូមិ​សន្សំ​កុសល​​២ សង្កាត់​បឹង​ទំពុន ​ខណ្ឌ​មានជ័យ ​កាល​ពីវេលា​ម៉ោង​​១០​និង​៥០​នាទី​​​ព្រឹក​ថ្ងៃទី​​២១ កុម្ភៈ ២០១២ ។

រាជធានីភ្នំពេញ ៖ ​ស្ត្រី​ម្នាក់​​បាន​រង​របួស​ធ្ងន់​ធ្ងរ​នៅ​ក្នុង​អំពើ​​បាញ់​ប្រហារ​​ប្លន់​យក​ម៉ូតូ​​ម៉ាក​ឌ្រីម​ C125 ​ពណ៌ខ្មៅ ​ស៊េរី​២០១១ មួយ​គ្រឿង​​ពីសំណាក់​​ក្រុម​ចោរ​​២​នាក់ ។ ​ហេតុ​ការណ៍​នេះ​បាន​​កើត​​ឡើង​នៅ​ចំណុច​​ភូមិ​សន្សំ​កុសល​​២ សង្កាត់​បឹង​ទំពុន ​ខណ្ឌ​មានជ័យ ​កាល​ពីវេលា​ម៉ោង​​១០​និង​៥០​នាទី​​​ព្រឹក​ថ្ងៃទី​​២១ កុម្ភៈ ២០១២ ។

ស្ត្រីរងគ្រោះ​​ក្នុង​អំពើ​​បាញ់​ប្រហារ​ខាង​លើ​​ឈ្មោះ​​ចាន់ អ៊ាង​​​នី អាយុ​៥០ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​​ត្រង់​កន្លែង​កើតហេតុ​​តែម្តង ។ តាម​ប្រភពព័ត៌​មាន​​បាន​ឱ្យ​ដឹងថា មុន​ពេល​កើតហេតុ​​ស្ត្រីរងគ្រោះ​បាន​ជិះ​ម៉ូតូ​​​ម៉ាក C125 ស៊េរី​២០១១ ​ធ្វើ​ដំណើរ​​ត្រឡប់​​ពីទទួល​​​​ចៅចេញពី​សាលា​រៀន​ លុះ​​មក​ដល់​​មុខ​ផ្ទះ​ដាក់​​ចៅ​ចុះ​ឱ្យ​ដើរ​ចូល​ផ្ទះ​​ក៏​ត្រូវ​ក្រុម​ចោរ​​ប្លន់​ប្រដាប់ដោយអាវុធ​​មានគ្នា២​នាក់​ស្លៀក​ពាក់​ស៊ីវិល​​ជិះ​ម៉ូតូ​​ម៉ាកឌ្រីម C125 ស៊េរី​​២០០៩ ​ពណ៌​ខ្មៅ មួយ​គ្រឿង​​ឈប់​អែប​​ស្ត្រី​រង​គ្រោះ​រួច​ដក​កាំភ្លើង​​ខ្លី​ភ្ជង់​​បាញ់​មួយ​គ្រាប់​ចំ​ប្រអប់​​ជើ​ង​ខាង​​ស្តាំ​​ បណ្តាល​ឱ្យ​របួស ហើយ​​ក្រុម​​​ចោរ​​ក៏​ដណ្តើម​​យក​ម៉ូតូ​​ពី​ដៃ​​ស្ត្រី​រងគ្រោះ​ជិះ​ចេញ​បាត់​​​តែ​ម្តង ។

មាន​ការ​កត់​សម្គាល់​​ថា មួយ​រយៈ​នេះ​ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​​បឹង​​ទំពុន ​មាន​ករណី​ប្លន់​​ ចោរ​កម្ម​ជា​ញឹក​ញាប់​គួរ​ឱ្យ​ព្រួយ​បារម្ភ​​ណាស់ ៕